ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ

ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្កិមន្ត្រីនគរបាលស្រុកត្បែងមានជ័យ និងស្រុកជ័យសែន ខេត្តព្រះវិហារ

ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្កិមន្ត្រីនគរបាលស្រុកត្បែងមានជ័យ និងស្រុកជ័យសែន ខេត្តព្រះវិហារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ មន្ត្រីនគរបាលស្រុកត្បែងមានជ័យ និងស្រុកជ័យសែន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារជាច្រើនរូប ត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ ធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់អាជ្ញាធរស្រុកទាំង២ លោកស្នងការរង នាយ នាយរង កងកម្លាំងទាំងបីនិងមន្ត្រីពាក់ព័ន្ធជុំវិញ ស្រុកទាំង២ជាច្រើនរូបទៀត។

នៅក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានថ្លែងចូលរួមអបអរសារទរ ចំពោះមន្ត្រីនគរបាលជាតិ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដែលត្រូវបានថ្នាក់ដឹកនាំ ប្រគល់ភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្កិជូននាពេលនេះ។

លោកផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលជានិច្ចជាកាលតែងគិតគូរជានិច្ច ពីសុខទុក្ខ និងការរស់នៅរបស់មន្ត្រីនគរបាលជាតិរបស់យើង។

លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានថ្លែងណែនាំដល់មន្ត្រីនគរបាលក្នុងខេត្តព្រះវិហារទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់គោរព និងអនុវត្តបទបញ្ជារាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ក៏ដូចជាគណៈបញ្ជាការ ឯកភាពខេត្ត ឲ្យបានម៉ឺងម៉ាត់ ពិសេសត្រូវខិតខំការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ដោយមិនត្រូវឲ្យបុគ្គលឫក្រុមណាមួយមកធ្វើបដិវត្តពណ៍ជាដាច់ខាត។

លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ក៏បានថ្លែងជំរុញដ៏មន្ត្រីនគរបាលដែលទទួលបានការតែងតាំង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរស័ក្កិជូននៅពេលនេះ ត្រូវខិតខំបំពេញតួនាទីភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ ពិសេត្រូវបន្ត រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ត្រូវខិតខំការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អ បង្រ្កាបឲ្យបានបទល្មើសគ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើង ក៏ដូចជាអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឲ្យមានប្រសិទ្ធិភាពខ្ពស់ និងត្រូវបន្តអនុវត្តវិធានការក្រសួងសុខាភិបាល និងវិធានការ រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារគ្រួសារ និងសហគមន៍យើងពីជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា មន្ត្រីនគរបាលជាតិដែលត្រូវបានតែងតាំងមុខតំណែង និងផ្ទេរភារកិច្ចនៅពេលនេះ លោកវរសេន៍យ៍ទោ ស៊ុ លំទោន អត្តលេខ៤៩០៧៧ ពីអធិការរងស្រុកត្បែងមានជ័យ ជាអធិការនគរបាលស្រុកត្បែងមានជ័យ ដោយឡែកលោកវរសេនីយ៍ឯក រិទ្ធ សូណា អត្តលេខ៧១៣៧០ ពីអធិការនគរបាលស្រុកត្បែងមានជ័យ ជាអធិការនគបាលស្រុកជ័យសែនវិញ លោកវរសេន៍យ៍ឯក តៀម សង្គ្រៀម អត្តលេខ០៤៦៧៧ ពីអធិការនគរបាល ស្រុកជ័យសែន ជានាយការរិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន លោកវរសេនីយ៍ឯក ខាត់ ហ៊ុន អត្តលេខ០៩៤៨៩ ពីនាយការរិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ជាស្នងការរង នៃស្នងការនគរបាលខេត្តព្រះវិហារវិញ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.