ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ

សម្តេចតេជោ ហ៊ុន សែន ហួសចិត្តចំពោះអ្នកអគិត ដែលថាសម្តេចយកលុយទិញ ពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិកនៃពានរង្វាន់សន្តិភាពស៊ុនហាក់

សម្តេចតេជោ ហ៊ុន សែន ហួសចិត្តចំពោះអ្នកអគិត ដែលថាសម្តេចយកលុយទិញ ពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិកនៃពានរង្វាន់សន្តិភាពស៊ុនហាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងសេចក្តីហួសចិត្តចំពោះអ្នកអគិតមួយចំនួន ដែលលើកឡើងថា សម្តេចយកលុយទៅទិញ ពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិក នៃពានរង្វាន់សន្តិភាពស៊ុនហាក់ (The Founder’s Special Honorary Award of the Sunhak Peace Prize)។

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធស្ពាន ៧កន្លែងក្នុងខេត្តក្រចេះ និងព្រៃវែង នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ការផ្តល់ពានរង្វាន់នេះ គឺសម្រាប់ដល់បុគ្គលមានស្នាដៃរួមចំណែកកសាងសន្តិភាព និងមានគណៈកម្មការវាយតម្លៃត្រឹមត្រូវ។ សម្តេចអះអាងថា សម្តេចមិនមានអ្វីចាំបាច់ ដើម្បីយកលុយទៅទិញពាននេះឡើយ ហើយពាននេះក៏មិនមែនបង្កើតឡើងសម្រាប់ទិញលក់នោះដែរ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រធានគណៈកម្មការវាយតម្លៃសម្រាប់អ្នកត្រូវទទួលពានរង្វាន់ គឺអតីតនាយករដ្ឋមន្ត្រី ព័រទុយហ្កាល់ ហើយក៏ជាអតីតស្នងការអឺរ៉ុប។ អញ្ចឹងមិនមែនបានន័យថា អង្គការនោះសម្រេចតែម្នាក់ឯង បានគាត់ផ្តល់ឲ្យនោះទេ […] មានអ្នកខ្លះថា ខ្ញុំយកលុយទៅទិញ។ តើខ្ញុំចាំបាច់ណាស់ទៅ ដើម្បីបានវាយកមកពាក់? ខ្ញុំមានលុយឯណាទៅទិញ? ហើយគេបង្កើតឡើង មិនមែនដើម្បីទិញលក់នោះទេ»។

ពានរង្វាន់សន្តិភាពស៊ុនហាក់ (The Sunhak Peace Prize) និងពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិក នៃពានរង្វាន់សន្តិភាពស៊ុនហាក់ (The Founder’s Special Honorary Award of the Sunhak Peace Prize) មានអត្ថន័យខុសគ្នា។

ពានរង្វាន់សន្តិភាពស៊ុនហាក់ (The Sunhak Peace Prize) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៣ ដើម្បីផ្តល់កិត្តិយសដល់បុគ្គល និងស្ថាប័ននានា ដែលបានរួមចំណែកដ៏អស្ចារ្យដល់សន្តិភាព និងសុខុនមាលភាពសកល ដែលទាក់ទងជាមួយកត្តាមួយ នៅក្នុងកត្តាសំខាន់ៗទាំង៣ គឺ ការអភិវឌ្ឍមនុស្សប្រកបដោយចីរភាព ការដោះស្រាយជម្លោះ ឬការអភិរក្សអេកូឡូស៉ី។ លោកស្រីបណ្ឌិត ហាក់ ចាហាន់ មូន បានបង្កើតពានរង្វាន់នេះឡើង ដើម្បីឧទ្ទិសដល់កេរ្តិ៍មរតករបស់ស្វាមីលោកស្រី គឺលោកបណ្ឌិត សាន់ ម្ញ៉ុង មូន ដែលបានលះបង់ជីវិតរបស់គាត់ ដើម្បីកសាងវប្បធម៌សន្តិភាពពិភពលោក ក្រោមបដាររួមមួយគឺ «យើងជាគ្រួសារមនុស្សជាតិតែមួយ ក្រោមព្រះតែមួយ»។ ពានរង្វាន់នេះដែរ បានចាប់ផ្តើមផ្តល់ឲ្យអ្នកមានស្នាដៃកសាងសន្តិភាព ចាប់ពីឆ្នាំ២០១៥។

ចំណែកឯ ពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិក នៃពានរង្វាន់សន្តិភាពស៊ុនហាក់ (The Founder’s Special Honorary Award of the Sunhak Peace Prize) ដែលសម្តេចតេជោ ហ៊ុន សែន ទទួលបាននោះ ត្រូវបានផ្តើចផ្តើមបង្កើតឡើង ក្នុងឆ្នាំ២០២០ ដើម្បីផ្តល់កិត្តិយសដល់ថ្នាក់ដឹកនាំពិភពលោកដ៏មានកិត្តិយស ដែលមានសមិទ្ធផលសំខាន់ៗ សម្រាប់សន្តិភាព និងការអភិវឌ្ឍពេញមួយជីវិតរបស់ពួកគេ។ នៅឆ្នាំ២០២១ លោក បាន គីមូន (Ban Ki-moon) អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបានពានរង្វាន់នេះមុនគេ ខណៈសម្តេចតេជោ ហ៊ុន សែន ទទួលបាននៅឆ្នាំ២០២២នេះ។

សម្រាប់ឆ្នាំ២០២២នេះដែរ មាន ២ជ័យលាភី ដែលទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ (The Sunhak Peace Prize) រួមមាន៖ សម្ព័ន្ធវ៉ាក់សាំង Gavi ដែលជាអ្នកដឹកនាំសកលក្នុងការទទួលបានថ្នាំបង្ការដោយស្មើភាព ក្នុងអំឡុងពេលជំងឺកូវីដ-១៩ និងលោកស្រី សារ៉ាហ៍ ខាត់ថេរីន ហ្គីលប៊ឺត (Sarah Catherine Gilbert) ដែលជាសហអ្នកបង្កើតវ៉ាក់សាំង Oxford-AstraZeneca ។

អង្គការសហព័ន្ធសន្តិភាពពិភពលោក (UPF) ធ្លាប់បានបញ្ជាក់ថា ពានរង្វាន់សន្តិភាពស៊ុនហាក់ និងពានរង្វាន់កិត្តិយសពិសេសរបស់ស្ថាបនិក នៃពានរង្វាន់សន្តិភាពស៊ុនហាក់ សុទ្ធតែមានតម្លៃមិនអាចកាត់ថ្លៃបាន និងមិនអាចប្រៀបផ្ទឹមបានឡើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.