ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ

មេឃុំទឹកក្រហម ខេត្តព្រះវិហារ៖ លើលោកនេះគ្មានអ្វីអាថ៌កំបាំងទេ ដូច្នេះមន្ដ្រីត្រូវហ៊ានទទួលយកការរិះគន់របស់ប្រជាពលរដ្ឋ ដើម្បីកែប្រែចំណុចខ្វះខាត 

មេឃុំទឹកក្រហម ខេត្តព្រះវិហារ៖ លើលោកនេះគ្មានអ្វីអាថ៌កំបាំងទេ ដូច្នេះមន្ដ្រីត្រូវហ៊ានទទួលយកការរិះគន់របស់ប្រជាពលរដ្ឋ ដើម្បីកែប្រែចំណុចខ្វះខាត 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ មេឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ បានអះអាងថា លោកតែងក្រើនរំលឹក និងណែនាំដល់មន្ដ្រីរបស់ខ្លួននៅមូលដ្ឋានថា លើលោកនេះគ្មានអ្វីជាអាថកំបាំងនោះទេ ដូច្នេះធ្វើជាមន្ដ្រីត្រូវតែហ៊ានទទួលស្គាល់ និងទទួលយកនូវការរិះគន់ផ្សេងៗរបស់ប្រជាពលរដ្ឋ ដើម្បីកែប្រែចំណុចខ្វះខាត។

ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រោមប្រធានបទ «វឌ្ឍនភាពមូលដ្ឋានឃុំសង្កាត់ និងទិសដៅបន្ដរបស់ខេត្តព្រះវិហារ» លោក វ៉ន សារ៉ុម បានលើកឡើងទៀតថា មន្ដ្រីក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ ត្រូវតែហ៊ានទទួលខុស និងទទួលត្រូវ។

លោក វ៉ន សារ៉ុម ដែលប្រជាពលរដ្ឋតែងហៅថា មេឃុំរូបស្រស់ បានថ្លែងបែបនេះថា «អ្វីលើលោកអត់មានអ្វីជាអាថកំបាំងទេ កុំលាក់លាម ត្រូវតែហ៊ានទទួលខុស និងទទួលត្រូវ ហើយយើងកុំទទួលយកថាខ្លួនឯងត្រូវពេក ត្រូវទទួលយកថាខ្លួនឯងខុសដើម្បីអភិវឌ្ឍន៍។ ហើយគេរិះគន់ដើម្បីស្ថាបនា លាបពណ៌លាបអីបន្ថែមទៅស្អាតបាត់»។

មេឃុំរូបនេះ ក៏បានចែករំលែកនូវ បទពិសោធន៍ នៃការបំពេញកិច្ចការងារជាមួយមន្ដ្រីរបស់ខ្លួន ដើម្បីកុំឲ្យមានបញ្ហាថ្នាំងថ្នាក់ផងដែរថា រាល់បញ្ហាដែលជាសំណូមពរ ឬការរិះគន់របស់ប្រជាពលរដ្ឋទៅលើមន្ដ្រីណាម្នាក់នោះ លោកតែងតែលើកឡើងក្នុងកិច្ចប្រជុំរួម ដើម្បីស្វែងរកដំណោះស្រាយ ឬឲ្យមន្ដ្រីនោះហ៊ានទទួលស្គាល់នូវកំហុសរបស់ខ្លួន ហើយធ្វើកិច្ចសន្យាកែប្រែ។

លោកបន្ថែមទៀតថា ក្នុងករណីមិនរៀងរាល់ លោកនឹងបញ្ជូនកំណត់ហេតុទៅថ្នាក់ស្រុក ដើម្បីចាត់វិធានការ ឬអនុវត្តវិន័យរដ្ឋបាលជាដើម ដើម្បីកែប្រែឥរិយាបថ ប៉ុន្ដែលោកថា កន្លងទៅមន្ដ្រីរបស់លោក គឺមិនដែលប្រកែកនៅពេលមានការរិះគន់របស់ប្រជាពលរដ្ឋនោះឡើយ។ បើមិនដូច្នេះលោកនឹងប្រើប្រាស់អភិក្រមទាំង៥របស់សម្ដេចតេជោ ហ៊ុន សែន។

លោក វ៉ន សារ៉ុម បានអះអាងទៀតថា ចំពោះការបម្រើសេវារដ្ឋបាល ឬការបម្រើសេវាសាធារណៈផ្សេងជូនប្រជាពលរដ្ឋ ទាំងលោក និងមន្ដ្រីនៅរដ្ឋបាលឃុំទាំងអស់ មិនដែលគិតរឿងថ្ងៃឈប់សម្រាក ឬថ្ងៃសៅរ៍ ថ្ងៃអាទិត្យនោះទេ ពោលឲ្យតែប្រជាពលរដ្ឋត្រូវការ គឺលោកនឹងបម្រើជូនភ្លាមៗ៕

P

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.