ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ

អភិបាលខេត្តរតនគិរី បើកកិច្ចប្រជុំមានគោលបំណងដើម្បីពិនិត្យ និងវាយតម្លៃលើសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សង្គមនៅក្នុងខេត្ត និងផ្សព្វផ្សាយសភាពការណ៍វិវឌ្ឍន៍ថ្មីៗ ទាំងជាតិ និងអន្តរជាតិ

អភិបាលខេត្តរតនគិរី បើកកិច្ចប្រជុំមានគោលបំណងដើម្បីពិនិត្យ និងវាយតម្លៃលើសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សង្គមនៅក្នុងខេត្ត និងផ្សព្វផ្សាយសភាពការណ៍វិវឌ្ឍន៍ថ្មីៗ ទាំងជាតិ និងអន្តរជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(រតនគិរី)៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្ត ក្រោមការដឹកនាំពីលោក ញ៉ែម សំអឿន ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងជាអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទថ្នាក់ខេត្ត ស្ថាប័នតុលាការ អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទថ្នាក់ក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត។

ថ្លែងបើកកិច្ចប្រជុំនាឱកាសនេះលោក ញ៉ែម សំអឿន បានលើកឡើងថា កិច្ចប្រជុំមានគោលបំណងដើម្បីពិនិត្យ និងវាយតម្លៃលើសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សង្គម នៅក្នុងខេត្ត ផ្សព្វផ្សាយសភាពការណ៍វិវឌ្ឍន៍ថ្មីៗ ទាំងសភាពការណ៍ជាតិ និងអន្តរជាតិ ពង្រឹងលើកកម្ពស់ការអនុវត្តច្បាប់ បទបញ្ជារាជរដ្ឋាភិបាល សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សំដៅលើកកម្ពស់ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ទប់ស្កាត់បទល្មើស និងបាតុភាពនានានៅក្នុងភូមិសាស្ត្រខេត្ត។

លោកអភិបាលខេត្ត បានបន្តថា កិច្ចប្រជុំនេះក៏មានរបៀបវារៈសំខាន់ៗ មួយចំនួនដាក់ជូនអង្គប្រជុំពិនិត្យនិងពិភាក្សាផងដែររួមមាន៖

*របាយការណ៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈប្រចាំខែមករា និងទិសដៅអនុវត្តបន្ត
*ផ្សព្វផ្សាយលិខិតលេខ៣១៦ ស.ជ.ណ ចុះថ្ងៃទី៧កុម្ភៈ របស់ក្រសួងមហាផ្ទៃ
*បញ្ហាវិវាទដីធ្លីនៅភូមិឡែ ឃុំលំជ័រស្រុកអូរយ៉ាដាវ
*បញ្ហា ដីធ្លី លោក ដាំ ប៊ូកែវ នៅស្រុកវើនសៃ
*បញ្ហាកាប់រានដីព្រៃនៅក្រុមហ៊ុន SK ស្រុកកូនមុំ។

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.