ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ

បក្សនយោបាយចំនួន៦ បានចងសម្ព័ន្ធភាពនឹងគ្នា និងត្រៀមរួមបញ្ចូលតែមួយសម្រាប់ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣

បក្សនយោបាយចំនួន៦ បានចងសម្ព័ន្ធភាពនឹងគ្នា និងត្រៀមរួមបញ្ចូលតែមួយសម្រាប់ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បក្សនយោបាយចំនួន៦ បានចងសម្ព័ន្ធភាពនឹងគ្នា និងត្រៀមរួមបញ្ចូលតែមួយសម្រាប់ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣

គណបក្ស​កែទម្រង់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ កុម្ភៈ​បាន​អះអាង​ថា​ គណបក្ស​នយោបាយ​ចំនួន​៦​ បាន​ចង​សម្ព័ន្ធភាព​នឹង​គ្នា​ ដើម្បី​ត្រៀម​បង្កើត​គណបក្ស​ធំ​មួយ​ សម្រាប់​តតាំង​កម្លាំង​ជាមួយ​គណបក្ស​កំពុង​កាន់​អំណាច​បច្ចុប្បន្ន។​ លោក​ អ៊ូ ច័ន្ទរ័ត្ន​ សហស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា ​បាន​បញ្ជាក់​ថា​ បក្ស​នយោបាយ​ទាំង​៦​បាន​ជួប​ពិភាក្សា​គ្នា​រួចរាល់​ហើយ​ ដើម្បី​ចង​សម្ព័ន្ធភាព​ជាមួយ​គ្នា​។ ក៏​ប៉ុន្តែ​ការ​បង្រួបបង្រួម​ទៅ​ជាមួយ​គណបក្ស​ធំ​មួយ​នា​ពេល​ខាង​មុខ​ កំពុង​ស្ថិត​ក្រោម​ការ​ពិភាក្សា​បន្ថែម​ទៀត​។

គណបក្សទាំង៦ដែលបានចងសម្ព័ន្ធភាពនឹងគ្នារួចរាល់នោះរួមមាន​៖ គណបក្ស​កែទម្រង់កម្ពុជា គណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកម្ពុជានិយម គណបក្សកម្លាំងប្រជាធិបតេយ្យ និងគណបក្សបំណងពលរដ្ឋ។ គណបក្សដែលបានចងសម្ព័ន្ធភាពជាមួយនាពេលនេះ ភាគច្រើន គឺជាគណបក្សដែលកើតចេញពីអតីតមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ។

លោកអ៊ូ​ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជាបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃទី១៤ កុម្ភៈថា គណបក្សទាំង៦ខាងដើមមានឆន្ទៈរួមក្នុងការចងសម្ព័ន្ធភាពនឹងគ្នា។ ចងសម្ព័ន្ធភាពនេះ លោកអ៊ូ ច័ន្ទរ័ត្ននិយាយថា បក្សបានឯកភាពគ្នាថានឹងចេញសេចក្តីថ្លែងការណ៍រួមគ្នាទៅលើបញ្ហាដែលបក្សគិតថាជាបញ្ហារួម។

សហស្ថាបនិកដែលផ្តួចផ្តើមគំនិតបង្រួបបង្រួមបក្សរូបនេះបន្តថា គម្រោងបង្កើតគណបក្សធំមួយដើម្បីប្រមូលកម្លាំងគ្នាប្រកួតប្រជែងជាមួយគណបក្សកំពុងកាន់អំណាច( គណបក្សប្រជាជនកម្ពុជា) គឺមិនអាចកើតទាន់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២នេះបានទេ។ ប៉ុន្តែលោកថា បក្សនឹងមានជំនួបជាបន្តបន្ទាប់ទៀត ដើម្បីជជែកអំពីការរៀបចំគោលជំហរ និងការជ្រកក្រោមស្លាកបក្សតែមួយសម្រាប់ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣។ លោកអ៊ូ ច័ន្ទរ័ត្នថា ការបង្រួបបង្រួមគ្នានេះ នៅតែជារឿងចាំបាច់សម្រាប់កម្លាំងនិងឥទ្ធិពលលើ​ឆាកនយោបាយកម្ពុជា​។

ដោយឡែក លោក អ៊ិត សារម្យ ប្រធានគណបក្សបំណងពលរដ្ឋ​ក៏បានឱ្យដឹងដែរថា ការចាប់ដៃគ្នានេះ ដោយសារតែគណបក្សទាំង៦មានគោលនយោបាយស្ទើរតែដូចគ្នា និងមានទិសដៅដើម្បីជាតិមាតុភូមិតែមួយ។ លោកបន្តថា ការបង្កើតគណបក្សធំមួយនាពេលអនាគត គឺត្រូវរង់ចាំមើលអំពើរបៀបធ្វើការជាមួយគ្នាសិន ខណៈបច្ចុប្បន្នគណបក្សទាំង៦នៅមានចំណុចខ្វះចន្លោះដែលមិនទាន់យល់ចិត្តគ្នាមួយចំនួន។ ចំណុចដែលខ្វះចន្លោះនោះ ប្រធានគណបក្សបំណងពលរដ្ឋរូបនេះ​បញ្ជាក់ថា គឺការលុបបំបាត់ជម្លោះផ្ទៃក្នុងរបស់បក្ស និងការបែងចែកតួនាទី អំណាច ដែលបណ្តាគណបក្សមួយចំនួនធ្លាប់កើតមានឡើង។ 

បើតាមលោក អ៊ិន សារម្យ ការចាប់ដៃគ្នានាពេលនេះ នៅមិនទាន់អាចបង្ហាញបានថា គណបក្សទាំង៦អាចជ្រកក្រោមស្លាកបក្សតែមួយ និងដើរលើស្ពានតែមួយបាននៅឡើយទេ ពោលគឺត្រូវរកចាំមើលរបៀបធ្វើការសិន។

ទាក់ទិននឹងសម្ព័ន្ធភាពបក្សនេះដែរ លោក ឡឹក សុធារ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានគូសបញ្ជាក់ថា សម្ព័ន្ធភាព​របស់បក្ស​មិន​ទាន់​សូវ​រលូនពេកទេ ក៏ព្រោះថា​គណបក្ស​នីមួយៗ កំពុងរវល់ត្រៀម​ខ្លួន​សម្រាប់ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់នាពេល​ខាង​មុខ។ ប៉ុន្តែ លោក​ថា ការ​ធ្វើ​ការ​ជាមួយ​គ្នា​របស់​គណបក្ស​ទាំង​៦កន្លង​មក​គឺ ជា​ជំហាន​មួយ​បញ្ជាក់​ថា គណបក្ស​នេះ​អាច​ធ្វើ​ការ​រួម​គ្នា​បាន។

សូមជម្រាបថា គិតត្រឹមបំណាច់ខែមករា ឆ្នាំ២០២២នេះ កម្ពុជាមានគណបក្សនយោបាយចំនួន៤៥ហើយដែលត្រូវបានក្រសួងមហាផ្ទៃសម្រេចចុះបញ្ជីផ្លូវការទៅក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។  ខណៈគណបក្សសង្គ្រោះជាតិដែលជាគូប្រជែងដ៏ធំរបស់គណបក្សកំពុងកាន់អំណាច នៅមិនទាន់មានពន្លឺណាមួយថា នឹងអាចវិលចូលមកប្រឡូកលើឆាកនយោបាយដើម្បីបង្ហាញសាច់ដុំទៅកាន់គណបក្សប្រជាជនកម្ពុជាបាននៅឡើយនោះទេ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.