ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ

សមត្ថកិច្ចខណ្ឌឬស្សីកែវ​ បញ្ជូនជនសង្ស័យ៥នាក់ទៅកាន់តុលាការ ពាក់ព័ន្ធបទល្មើស កាប់ជនរងគ្រោះ និងកាំបិតបុ័ងតោ រងការខូចខាតម៉ូតូ

សមត្ថកិច្ចខណ្ឌឬស្សីកែវ​ បញ្ជូនជនសង្ស័យ៥នាក់ទៅកាន់តុលាការ ពាក់ព័ន្ធបទល្មើស កាប់ជនរងគ្រោះ និងកាំបិតបុ័ងតោ រងការខូចខាតម៉ូតូ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សមត្ថកិច្ចខណ្ឌឬស្សីកែវ​ បញ្ជូនជនសង្ស័យ៥នាក់ទៅកាន់តុលាការ ពាក់ព័ន្ធបទល្មើស កាប់ជនរងគ្រោះ និងកាំបិតបុ័ងតោ រងការខូចខាតម៉ូតូ

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ សហការជាមួយនគរបាលស្រុកអង្គស្នូល ធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៥នាក់ ពីបទហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា(កាប់ជនរងគ្រោះ និងកាំបិតបុ័ងតោ រងការខូចខាតម៉ូតូ) នៅវេលាម៉ោង២និង៥០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចបណ្តោយផ្លូវជាតិលេ៥ ក្រុម១ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

​    លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា ជនរងគ្រោះឈ្មោះ លី រ៉ាហ្សាគីរិន ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣១២៥ ផ្លូវជាតិលេខ៥ ភូមិ’ក’សង្កាត់ច្រាំចំរេះទី២ ខណ្ឌឬស្សីកែវ។

ចំណែកជនសង្ស័យមាន ៖

១-ឈ្មោះយឹម ចាន់ផានិត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិរំដេញ ឃុំម្កាក់ស្រុកអង្គស្នួល ខេតុ្តកណ្តាល (គ្មានសារធាតុញៀន) អវិជមានកូវីដ-១៩។

២-ឈ្មោះ ឌុក ភារ៉ាប់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល (គ្មានសារធាតុញៀន) អវិជ្ជមានកូវីដ-១៩។

៣-ឈ្មោះ សាវឿន សុធា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិរំដេញ ឃុំម្កាក់ស្រុកសង្គស្នូល ខេត្តកណ្តាល(គ្មានសារធាតុញៀន)អវិជ្ជមានកូវីដ-១៩។

ជាមួយគ្នានេះ សមត្ថកិច្ច បានដកហូតវត្ថតាង រួមមាន ៖ ម៉ូតូ២គ្រឿង ១-ម៉ូតូម៉ាកហុងដាC125១គ្រឿងពណ៌ខ្មៅពាក់ស្លាកលេខកណ្តាល1AB.3299 ២-ម៉ូតូម៉ាកហុងដាC125១គ្រឿងពណ៌ខ្មៅពាក់ស្លាកលេខ1GH.8696 ។

​     សមត្ថកិច្ច បានបញ្ជាក់ថា នៅថ្ងៃ ខែ ឆ្នាំខាងលើជនរងគ្រោះ បានជិះម៉ូតូបណ្តោយផ្លូជាតិលេខ៥ ពីត្បូងទៅជើងពេលមកដល់ចំណុចកើតហេតុ ក៏ជិះម៉ូតូវ៉ាម៉ូតូក្រុមជនសង្ស័យ ដែលមានគ្នា១០នាក់ ជិះម៉ូតូ៦គ្រឿង (ដោយមើលមុខ) ពេលនោះ ជនសង្ស័យក៏បានកាក់ជនរងគ្រោះពីមុខដោយទាញកាំបិតបុ័ងតោ ធ្វើសកម្មភាពកាប់ជនរងគ្រោះ តែជនរងគ្រោះគេចផុត ក៏ត្រូវកញ្ចក់ម៉ូតូបណ្តាលឲ្យខូចខាត(បែកកញ្ចក់)។ បន្ទាប់ពីទទួលបានសភាពការណ៍ខាងលើភ្លាម កំលាំងសមត្ថកិច្ចក៏ចុះអន្តរាគមន៍ឈានទៅឃាត់ខ្លួនបាន៣នាក់ និងបក្ខពួកជនសង្ស័យ៨នាក់ទៀត ជិះរត់គេចខ្លួនបាត់។

បន្ទាប់ពីមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចខណ្ឌ បានសហការណ៍អធិការស្រុកអង្គស្នួលនិងប៉ុស្ត៍រដ្ឋបាលម្កាក់ ឈានទៅឃាត់ជនសង្ស័យ២នាក់ទៀត។

​     លោកអធិការខណ្ឌ បានឲ្យដឹងថា ១/ឈ្មោះផលសុភាពភេទប្រុសអាយុ១៨ឆ្នាំមុខរបរសិស្សស្នាក់នៅភូមិរំដេញឃុំម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាល(គ្មានសារធាត្ញៀន)។

២/ឈ្មោះសុីវ តាំងលីភេទប្រុសអាយុ១៨ឆ្នាំមុខរបរសិស្សស្នាក់នៅភូមិរំដេញឃុំម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាល(គ្មានសារធាតុញៀន)។

​     បច្ចុប្បន្ននេះ អធិការដ្ឋានខណ្ឌ បាននិងកំពុងស្រាវជ្រាវរកបក្ខពួកបន្ថែមទៀត និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលេីទៅសាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីអនុវត្តន៍តាមនីតិវិធី ៕

    

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.