ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ជួបប្រជុំ​តាមរយៈ​ប្រព័ន្ធ​វីដេអូ ជាមួយ​មេបញ្ជាការ​កងទ័ពជើងគោក​សិង្ហ​បុរី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្ត​ជួបប្រជុំ​តាមរយៈ​ប្រព័ន្ធ Virtual Conference ជាមួយ​ឧត្តមសេនីយ៍ទោ GOH SI HOU មេបញ្ជាការ​កងទ័ពជើងគោក​សិង្ហ​បុរី ក្រោយ​ពី​កិច្ចប្រជុំ​ពហុភាគី​មេបញ្ជាការ​កងទ័ពជើងគោក​អាស៊ាន លើក​ទី​២១ (21st ACAMM) តាមរយៈ​ប្រព័ន្ធ Virtual Conference ។​

​ជំនួប​នេះ​ធ្វើឡើង​តប​តាម​សំណើ​របស់​ឧត្តមសេនីយ៍ទោ GOH SI HOU ដើម្បី​រក្សា​ការភ្ជាប់​ទំនាក់ទំនង​ល្អ និង​បន្ត​ជំរុញ​កិច្ច​សហ​ប្រត្តិការ​រវាង​កងទ័ពជើងគោ​ក នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​។​

​គួរ​រំលឹក​ផងដែរ​ថា លោក​ឧត្តមសេនីយ៍ទោ GOH SI HOU ទើប​បាន​ដឹកនាំ​គណៈប្រតិភូ​កងទ័ពជើងគោក​សិង្ហ​បុរី មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើក​ទី​១ នៅ​កម្ពុជា កាលពី​ខែ​មករា ឆ្នាំ​២០២០​កន្លងទៅ​។​

​ក្នុង​ជំនួប​លើក​នេះ ភាគី​ទាំងពីរ​បាន​ពិភាក្សា​អំពី​ស្ថានភាព នៃ​ជំងឺ​កូវី​ដ​-១៩ នៅ​កម្ពុជា និង​សិង្ហ​បុរី ជាពិសេស​ផលប៉ះពាល់​ផ្នែក​សង្គម និង​សេដ្ឋកិច្ច ដែល​កើតមាន​បន្ទាប់​ពី មានការ​រាតត្បាត​ក្នុង​តំបន់ និង​ពិភពលោក​ក្នុង​រយៈពេល​ជិត​១​ឆ្នាំ​កន្លងមកនេះ និង​បាន​ចែករំលែក​ផ្លាស់ប្តូរ​បទពិសោធន៍​ល្អៗ ទៅវិញទៅមក​លើ​ការចូលរួម​របស់​កង​ទ័ព​ជើងគោក នៃ​ប្រទេស​ទាំង​ពីរ ជាមួយ​រដ្ឋាភិបាល​របស់ខ្លួន ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​សាកល​នេះ​។​

​ក្រៅពីនេះ ភាគី​ទាំងពីរ ក៏​បាន​ឯកភាព​បន្ត​ពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ជាពិសេស​ក្នុង​ផ្នែក​អប់រំ​បណ្តុះបណ្តាល​ធនធានមនុស្ស លើ​ជំនាញ​សំខាន់ៗ មួយចំនួន ហើយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា នៅពេល​ស្ថានភាព​ជំងឺ​កូវី​ដ​-១៩ បាន​ធូរស្រាល​ឡើងវិញ កិច្ចសហប្រតិបត្តិការ​ទាំងនេះ នឹង​កាន់តែ​មាន​សន្ទុះ​ខ្លាំង​ឡើង​បន្ថែមទៀត​៕
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.