ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

​យោធភូមិភាគ​ទី​៥ រៀបចំ​ពិធី​បិទ និង​បើក​វគ្គ​ហ្វឹកហ្វឺន អង្គភាព​កងពលតូច​ថ្មើរជើង​លេខ​៥១ នៅ​ខេត្ត​បន្ទាយមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីលាន​បាញ់​គ្រាប់​ពិត របស់​កងពល​តូច​ថ្មើរជើង​លេខ​៥១ បាន​រៀបចំ​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន បំប៉ន​ពង្រឹង​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៣ វគ្គ​ហ្វឹកហ្វឺន​ស៊ើបការណ៍​ប្រដាប់អាវុធ សិក្ខាកាម​សរុប​ចំនួន ១៥០​នាក់ និង​បើក​វគ្គ​ហ្វឹកហ្វឺន​ទូទៅ​នៅ​ហ្នឹង​កន្លែង​ចំនួន ៣​វគ្គ ដែល​មាន​សិក្ខាកាម​សរុប​ចំនួន ៤៥០​នាក់ មក​ពី​អង្គភាព​វរ​សេនា​តូច​ថ្មើរ ជើង​លេខ​៥១៣, ៥១៤ និង​អង្គភាព​ចំណុះ​ទីបញ្ជាការ​កងពល ក្រោម​អធិបតី​លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិន មេបញ្ជាការ​ស្តីទី​យោធភូមិភាគ​ទី​៥​។​

​ក្នុងឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិន បាន​ថ្លែង​កោតសរសើរ និង​អបអរសាទរ ចំពោះ​លោក​មេបញ្ជាការ កងពល​តូច​ថ្មើរជើង​លេខ​៥១ ដែល​បាន​ទទួល​នូវ​ការ​ប្រោស​ប្រទាន តម្លើង​ឋានន្តរស័ក្កិ​ជា​ឧត្តមសេនីយ៍ត្រី និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​កងពល ក៏ដូចជា​នាយ​-​ពលទាហាន ដែល​បាន​ខិតខំ​យកចិត្តទុកដាក់ អនុវត្តតាម​ផែនការ​របស់​ថ្នាក់លើ ពិសេស គឺ​បាន​បើក​វគ្គ​ហ្វឹកហ្វឺន តាម​ផែនការ​ចំនួន ៦​វគ្គ ប្រកប​ដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់ និង​មាន​គុណភាព​។​

​លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិន បាន​បន្តថា ស្ថិតនៅ​ក្នុង​ពេល​ប្រទេស​មាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ ឱកាស​មាស​សម្រាប់​កង​ទ័ព គឺ​ខិតខំ​ហ្វឹកហ្វឺន បំប៉ន​ពង្រឹងសមត្ថភាព​ជំនាញ យុទ្ធវិធី​ឱ្យបាន​ស្ទាត់​ជំនាញ ដើម្បី​ធានាបាន​នូវ​កិច្ច​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ រដ្ឋធម្មនុញ បូរណភាព​ទឹកដី ដែល​ជា​កតព្វកិច្ច​របស់​យោធិន​គ្រប់រូប ពិសេស​យោធិន​វ័យក្មេង ដែលជា​អ្នក​បន្ត​ភារកិច្ច​ពី​រៀមច្បង​ដែលមាន​វ័យចាស់​។

​ស្ថិតនៅក្នុង​ផែនការ​កំណែទម្រង់​របស់​កង​យោធពលខេមរភូមិន្ទ ក៏ដូចជា​កងទ័ពជើងគោក ឱកាស​សម្រាប់​នាយ​-​ពលទាហាន​វ័យក្មេង ត្រូវខិតខំ ហ្វឹកហ្វឺន​រៀនសូត្រ បំប៉ន​ពង្រឹង​ជំនាញ និង​បញ្ចេញ​សមត្ថភាព ព្រោះ​ថា​ការតែងតាំង ឬ​តម្លើង​ឋានន្តរសិក្ក័ ធ្វើឡើង​ដោយ​សមត្ថភាព​ពិតប្រាកដ គ្មាន​បក្សពួក គ្មាន​ការ​សូកប៉ាន់​ណាមួយ​ឡើយ​។​

​លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិន បាន​ថ្លែងអំណរគុណ​ចំពោះ​នាយ​-​ពលទាហាន​ទូ​ទាំង​កងពលតូច​ថ្មើរជើង​លេខ​៥១ ក្រៅ​ពី​ភារកិច្ច​ស្នូល​របស់​កងទ័ព អង្គភាព​កងពលតូច​ថ្មើរជើង​លេខ​៥១ គឺ​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​បេសកកម្ម​ចុះជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ធម្មជាតិ​ផ្សេងៗ ដូចជា ខ្យល់​កន្ត្រាក់ ទឹកជំនន់ ការងារ​មនុស្សធម៌ យ៉ាងសកម្ម ដោយ​មិន​គិត​ការនឿយហត់ ឬ​យប់​ថ្ងៃ​ឡើយ ឈរលើ​ភក្តីភាព​រវាង​កងទ័ព និង​ប្រជាជន ទីណា​មាន​ប្រជាជន​ជួប​លំបាក​ទីនោះ​មានមុខ​កងទ័ព​ចុះជួយ​ជានិច្ច ពិសេស​បំផុត​នោះ ក្នុងកំលុងពេល​ទឹកជំនន់ អង្គភាព​នេះ​បាន​ខិតខំ​រហូត​ទទួលបាន​ការកោតសរសើ​រ​ពី​សំណាក់​ថ្នាក់ដឹកនាំ អាជ្ញាធរ​មូលដ្ឋាន មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.