ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

ឯកឧត្តម វេង សាខុន និង​សហការី​បាន​អញ្ជើញ​មក​ពិនិត្យ​វឌ្ឃនភាព​នៃ​ការស្ដារ​ឡើងវិញ​ដំណាំ​ស្រូវ​របស់​បងប្អូន​ប្រជា​កសិករ​នៅ​ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បាត់ដំបង​គឺ​ជា​ទិសដៅ​ចុងក្រោយ​នៃ​ដំណើរ​បេសកកម្ម​សម្រាប់​ថ្ងៃទី​១ របស់​ឯកឧត្តម​រដ្ឋ​មន្ត្រី​។ នៅ​រសៀល​ថ្ងៃ​ដដែល ឯកឧត្តម​រដ្ឋមន្ត្រី រួម​ដំណើរ​ជាមួយ ឯកឧត្តម សឿ​ម ប៉ុនណា​រិទ្ធ អភិបាលរង​ខេត្ត​និង​សហការី​បាន​អញ្ជើញ​មក​ពិនិត្យ​វឌ្ឍនភាព​នៃ​ការស្តារ​ឡើង​វិញ​ដំណាំ​ស្រូវ​របស់​បងប្អូន​ប្រជា កសិករ​នៅ​ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​។ នៅ​តំបន់​នេះ​បងប្អូន​ប្រជាកសិករ​កំពុង​សស្រាក់​ស​ស្រាំ ភ្ជួរ​រាស់ ព្រោះ​ពូជស្រូវ ខ្លះ​ទៀត​បូមទឹក​បញ្ចូល​ស្រែ​។ ខេត្ត​នេះ ក៏​មិន​ចាញ់​ខេត្តពោធិ៍សាត់​ប៉ុន្មាន​ទេ ចំពោះ​គ្រោះមហន្តរាយ​ដោយសារ​ទឹកជំនន់​ឆ្នាំនេះ​។

មន្ទីរ​បានឲ្យដឹងថា ផ្ទៃ​ដី​ដំណាំ​ស្រូវ​ប៉ះពាល់​សរុប​ចំនួន ១២៧ ១៨៩​ហ​.​ត ក្នុងនោះ​ខូចខាត​ទាំងស្រុង​ចំនួន ៤២ ៥១៧​ហ​.​ត ក្នុងស្រុក​ចំនួន​១០ ឃុំ​ចំនួន ៦៤ និង​កសិករ​ចំនួន ២៧ ៨៤៩​គ្រួសារ​។

កាលពី​ថ្ងៃ​ទី​៨ ខែវិច្ឆិកា កន្លងទៅនេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​បាត់ដំបង បាន​នាំ​យក​ពូជស្រូវ​ចំនួន ១ ០៥០​តោន ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន មក​ចែក​ជូន​បងប្អូន​ប្រជា​កសិករ​ចំនួន ១០ ៥០០​គ្រួសារ​។ ដោយ​ទទួលបាន​គ្រាប់​ពូជស្រូវ​នេះ បងប្អូន​ប្រញាប់​រួច​រះ​នាំយក​ពូជស្រូវ​ទៅ​ព្រោះ ដោយ​គិត​មកដល់​ថ្ងៃទី​២០ សម្រេច​ធ្វើ​បាន ៥ ៨៣១ ហ​.​ត ហើយ ហើយ​ខ្លះ​ទៀត​កំពុង​ញាប់ដៃ ញាប់ជើង​ទាំងយប់ ទាំង​ថ្ងៃ​ភ្ជួរ​រាស់ និង​ព្រោះ​គ្រាប់ពូជ​ឲ្យបាន​ទាន់​ពេលវេលា​។
លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានបញ្ជាក់​ថា​ដោយសារ​ទឹក​ស្រក​ចុះ​យឺត ធ្វើឲ្យ​ការ​ភ្ជួ​ររាស់ និង​ព្រោះ​ពូជស្រូវ​ក៏​មាន​ការយឺតយ៉ាវ​ដែរ ហើយ​សង្ឃឹមថា​នៅ​បំណាច់​ខែវិច្ឆិកា​នេះ តួលេខ​ផ្ទៃដី​ស្តារ​ដំណាំ ស្រូវ​ឡើងវិញ​នឹង​មាន​ការកើនឡើង​។​
​
ក្នុងខណ​:​អញ្ជើញ​ចុះ​មក​តាមដាន និង​វាយតម្លៃ​លើ​វឌ្ឍនភាព​នៃ​ការស្តារ​ដំណាំ​ស្រូវ​ឡើងវិញ​នេះ ចំពោះ​ស្រុក​ឯក​ភ្នំ បងប្អូន​ប្រជា​កសិករ​បាន​ជួប​បញ្ហា​សំខាន់​មួយ​គឺ​ដំណុះ​គ្រាប់​មាន​កម្រិត​ទាប ហើយ​ខ្លះ​ទៀត​មិន​ដុះ ធ្វើ​ឲ្យ​កសិករ​បង្ខំចិត្ត​រាស់​ចោល​តែ​ម្តង​។ កសិករ​ទទួលស្គាល់ថា គាត់​បាន​ទិញ​ពូជ​នេះ​ពី​ប្រភព​មិន​ច្បាស់លាស់ និង​ពូជ​មួយចំនួន​ទៀត​គាត់​រក្សាទុក​យូ​ពេក​។

ចំពោះ​បញ្ហា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ទី​១- ចំពោះ​ប្រជាកសិករ មុន​ទិញ​ពូជស្រូវ គួរ​ពិនិត្យ​ឲ្យបាន​ច្បាស់លាស់ មាន​ប្រភព​ពី​ក្រុមហ៊ុន ឬ​ពី​សហគមន៍​កសិកម្ម​ដែល​ផលិត​ពូជ ទទួលស្គាល់​ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម​ត្រឹមត្រូវ និង​ទី​២- ចំពោះ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ត្រូវ​សហ ការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម ចុះ​ពិនិត្យ និង​វាយតម្លៃ​លើ​គុណភាព​គ្រាប់​ពូជ​នៅ​តាម​ក្រុមហ៊ុន សហគមន៍​កសិកម្ម ដើម្បី​លើកកម្ពស់​គុណភាព​ពូជ​ស្រូវ និង​ផ្តល់​ភាពយុត្តិធម៌​ជូន​អ្នក ប្រើប្រាស់​។​
​
ដោយឡែក ក្នុង​ខេត្ត​ទាំង​៣ តំបន់​ដែល​មិន​ទទួល​រង​ផង​ប៉ះពាល់ ដំណាំ​ស្រូវ​លូតលាស់​បានល្អ ខ្លះ​ធ្វើ​ខ្លួន មូល​ដើម ចេញ​ផ្កា ឱនដាក់គ្រាប់ ហើយ​តំបន់​ខ្លះ​ទៀត​បងប្អូន​យើង​ប្រមូល​ផល​ជា​បណ្តើរៗ​ហើយ​។​
​
សូមបញ្ជាក់​ថា​៖ ការចុះពិនិត្យ និង​វាយតម្លៃ​លើ​ការស្តារ​ឡើង​វិញ​ដំណាំ​ស្រូវ​នៅ​ខេត្ត​បាត់ដំបង របស់​ក្រុម​ការងារ​ដឹកនាំ​ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ចប់សព្វគ្រប់​នៅវេលា​ម៉ោង ៥​និង​២០​នាទី រសៀល​។​

​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.