ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

កម្លាំង​សមត្ថកិច្ច​ចុះ​ត្រួពិនិត្យ​កន្លែង​លក់ឳ​សថ​ហួស​កាលបរិច្ឆេទ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប​ ៖ ​កិច្ច​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​កន្លែង​លក់​ឳ​សថ​ស្ថាន ហួស​កាលបរិច្ឆេទ មួយ​កន្លែង​មាន​យីហោ​ឈ្មោះ សារា​វន្ត​១ ស្ថិតនៅក្នុង​ភូមិ​វត្ត​ដំណ​ក់ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប ដោយ​កម្លាំង​សមត្ថកិច្ច​ខេត្ត​បាន​ទទួល​ពត៌មាន​ពី អតិថិជន​ដែល​បាន​ទៅ​ទិញ​ឳ​សថ​នៅ​ទីតាំង​ខាងលើនេះ បាន​រាយ​ការជូន​សមត្ថកិច្ច បន្ទប់​មក​លោក​វរសេនីយ៍ឯក សឿន សេន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​ជា​តំណាង​លោក​( អ៊ុំ អម​រ៉ា​) ស្នងការរង​និង​ជា​ប្រធាន​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដោយ​មាន​ការសហការណ៍​ពី​មន្ត្រី មន្ទី​សុខាភិបាល​ខេត្ត នៅវេលា​ម៉ោង​១២ និង​៤៥​នាទី​ថ្ងៃ​ទី​០៦ ខែ​មិនា ឆ្នាំ​២០១៦ បាន​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ ហើយ​ឈាន​ទៅដល់​ធ្វើការ​ដកហូត​បាន​ឳ​សថ​ផុត​ថ្ងៃ​កំណត់​ប្រើប្រាស់​ចំនួន​១៥​មុខ ស្មើ​និង​៧៧០​គ្រប់ ថ្នាំ​ទីប​០១​ទី​ប និង​ថ្នាំ​ដប​ចំនួន​០២​ដប​តូច ហើយ​បាន​ធ្វើ​ការប្រគល់​ជូន​ទៅ​មន្ត្រី សុខាភិបាល​​ខេត្ត ចំពោះ​ម្ចាស់​ទីតាំង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នាំ​មក​ធ្វើ​ការសាកសួរ​នៅ​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋ​​កិច្ច​។

លោក​(​សឿន សេន​) នាយ​ការិយាល័យ​បានឲ្យដឹងថា ដោយ​ផ្អែក​ទៅ​តាម​ការសាកសួរ​របស់​សមត្ថកិច្ច ម្ចាស់​ទីតាំង​ខាងលើ​បាន​ឆ្លើយ​បំភ្លឺ​ជូន​ដល់​កម្លាំង​សមត្ថកិច្ច​យើង​ថា ទីតាំង​របស់​គាត់​បាន​បើក​លក់​ឳ​សថ​បាន​ជាង​០៣​ឆ្នាំ​មកហើយ ដោយ​មាន​លិខិត​អនុ​ញ្ញាត់​ពី​ក្រសួង​សុខាភិបាល​ត្រឹមត្រូវ​ប៉ុន្តែ​ទីតាំង​លក់​ឳ​សថ​នេះ​មិន​ន​បាន​យក​វិជ្ជាជីវៈ​ដែល​ក្រសួង​ផ្តល់​អោយទៅ​បំពេញ​វិជ្ជាជិវៈ​របស់ខ្លួន​អោយបាន​ត្រឹមត្រូវ​នោះ​ទេ​ ។

បច្ចុប្បន្ន​ម្ចាស់​ទីតាំង​លក់​ឳ​សថ​នេះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើ​កិច្ចសន្យា​អប់រំ និង​ធ្វើ​ការផាកពិន័យ​អន្តរកាល​ចំពោះ​ទីតាំង​កម្លាំង​សមត្ថកិច្ច​មិនបាន​ធ្វើ​ការបិទ​ទេ​ដោយ​ម្ចាស់​ទីតាំង​លក់​ឳ​សថ​បាន​ទទួលយក​នូវ​ការផាកពិន័យ និង​ព្រមធ្វើ​កិច្ចសន្យា​បញ្ឈប់​ការលក់​ឳ​សថ​ហូ​ស​កាលបរិច្ឆេទ តទៅទៀត​ ៕
ដោយ​ ៖ ​លុច​ ណា​ម

 

20160308e (1) 20160308e (2) 20160308e (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.