ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
(បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦

ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន៖ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការ រួមឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក អ៊ី ឈានប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តប៉ៃលិន។

ពិធីនេះក៍មានការអញ្ជើញចូលរួមពីសំណាក់លោកស្រីបណ្ឌិត បាន ស្រីមុំ សមាជិកគណៈកម្មាធិការកណ្ដាល គណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន, លោក លោកស្រីជាថ្នាក់ដឹកនាំមន្ត្រី ក្រុមការងារចុះមូលដ្ឋាន និងគណបក្សគ្រប់ ថ្នាក់ ទូទាំងខេត្តប៉ៃលិន ដែលបានរៀបចំឡើងនៅទីស្នាក់ការគណបក្ស ប្រជាជន កម្ពុជាខេត្ត។

លោកស្រីបណ្ឌិត បាន ស្រីមុំ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានលើកឡើងថា៖ សមិទ្ធផលដែលគណបក្សប្រជាជន កម្ពុជា សម្រេចបានយ៉ាងច្រើនមកនេះ គឺសមាជិក សមាជិកាទាំងអស់ត្រូវតែជំរុញ និងបង្កើនការផ្សព្វផ្សាយតាម គ្រប់មធ្យោបាយ រូបភាពទាំងអស់ដើម្បីឲ្យប្រជាពលរដ្ឋជ្រួតជ្រាបកាន់តែច្បាស់ និងកាន់តែផ្ដល់នូវជំនឿទុកចិត្តមកលើគណបក្សប្រជាជន កម្ពុជា តាមរយៈការបន្ដបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា បន្ដដឹកនាំរាជរដ្ឋាភិបាល។

លោកស្រីបណ្ឌិតប្រធានគណបក្សខេត្ត បានជម្រុញដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ទាំងអស់ ចាប់ពីថ្នាក់ខេត្ត ដល់ភូមិ ត្រូវចុះមូលដ្ឋានជាប់ជាប្រចាំ ហើយត្រូវយកចិត្តទុកដាក់បំពេញអ្វីដែលជាតម្រូវការរបស់ ប្រជាពលរដ្ឋបញ្ចៀសបញ្ហាថ្នាំងថ្នាក់ក្នុងមូលដ្ឋាន ដោះស្រាយអន្ដរាគមន៍ បញ្ហាផ្សេងៗឱ្យបានទាន់ពេលវេលា ជាពិសេស សមាជិកគណបក្សទាំងអស់ ត្រូវប្តេជ្ញាចិត្តរួមគ្នា ដើម្បីនាំមកនូវជោគជ័យយ៉ាងត្រចះត្រចង់ ជូនគណបក្ស ក្នុងការបោះ ឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខនេះ។

លោក អ៊ី ឈាន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ក្រុមការ ងារ ចុះមូលដ្ឋាន និងគណបក្សគ្រប់ថ្នាក់ទូទាំងខេត្តប៉ៃលិន ដែលបានប្តេជ្ញាចិត្តចាត់ចែងអនុវត្តប្រកប ដោយស្មារតីទទួល ខុសត្រូវខ្ពស់ នូវកម្មវិធីនយោបាយ សេចក្តីសម្រេច និងគោលការណ៍ណែនាំនានារបស់គណបក្ស និងខិតខំរួមគ្នាធ្វើ សកម្មភាព ចញ្ចឹមចលនានយោបាយយ៉ាងសកម្មនៅគ្រប់មូលដ្ឋានដោយមានកិច្ចសហការល្អជាមួយអាជ្ញាធរ កងកម្លាំង មាន សមត្ថកិច្ចនានា ក្នុងការចុះផ្សាភ្ជាប់ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

បន្ថែមពីនេះ លោកប្រធានក្រុមការងារ បានមានប្រសាសន៍ផ្តាំផ្ញើដល់គណៈអចិន្ត្រៃយ៍គណបក្សខេត្ត ត្រូវ ពង្រឹង មន្ត្រីដែលបំពេញការងារក្នុងទីស្នាក់ការគណបក្សខេត្ត ដើម្បីធ្វើជាសេនាធិការក្នុងការចាត់ចែងកិច្ចការនានា របស់ គណបក្ស ក្នុងដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោត និងធ្វើជាសេនាធិការក្នុងការតាមដានត្រួតពិនិត្យ វាយតម្លៃ បូក សរុប សភាពការណ៍នានាក្នុងខេត្ត និងសកម្មភាពអនុវត្តផែនការសកម្មភាពប្រតិទិនការងារឆ្ពោះទៅកាន់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ដើម្បីផ្តល់គោលការណ៍តម្រង់ទិសក្នុងការអនុវត្តប្រកប ដោយប្រសិទ្ធភាពខ្ពស់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.