ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ឯកឧត្តម ម៉ៅ ភារុណ អញ្ជើញ​ចូលរួម​អបអរ​ខួប​ទិវា​នារី​អន្តរជាតិ ៨​មិនា ខួប​លើក​ទី​១០៥ ឆ្នាំ​២០១៦

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កណ្តាល ៖ កាលពី​ព្រឹក​ថ្ងៃទី​៥ ខែ​មិនា ឆ្នាំ​២០១៦ នៅ​សាលា​ខេត្ក​ណ្តា​ល បាន​ប្រារព្ធ​ពី​ធី​ខួប​អបអរ​ទិវា​នារី ៨ ក្រោម​អធិបតីភាព​លោកជំទាវ​ឃួន​សុខ​ដាវី និង​ឯកឧត្តម ម៉ៅ ភារុណ​អភិបាលគណៈអ​ភិបាល​ខេត្ត​កណ្តាល និង​មន្ត្រីរាជការ​សិស្ស សរុប​ចំនួន​២០០០​នាក់ (​ពី​ពាន់​នាក់​)​បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​អបអរសាទរ ខួប​លើក​ទី​១០៥ ទិវា​នារី​អន្តរជាតិ ៨​មីនា ក្រោម​ប្រធានបទ “​វិនិយោគ​លើ សមភាព​យេ​ឌ័​រ ដើម្បី​កិច្ច​អភិវឌ្ឍ ប្រកបដោយ​ចីរភាព​។​

​ឯកឧត្តម ម៉ៅ ភារុណ អភិបាល​នៃ គណៈ​អភិបាលខេត្ត​កណ្តាល​បាន​មានប្រសាសន៍ថា “​ទិវា​នារី​អន្តរជាតិ ៨​មិនា គឺជា​ការ​រំលឹក​អំពី ការទទួលស្គាល់ ពី​សិទ្ធិ​របស់​នារី និង​ការបន្ត​ការពារ​សិទ្ធិ​នេះ ប្រឆាំង​នឹង​ការ រំលោភបំពាន​នានា ក៏​ជា​ដូច​ជា​ការ ទាមទារ​ឲ្យមាន សិទ្ធិ​ស្មើរ​គ្នា​ជាមួយនឹង​បុរស នៅក្នុង​សង្គម​ផង​ដែរ​”​។​

​លោក​បាន​បន្តថា “​ទិវា​នារី​អន្តរជាតិ ត្រូវបាន​ប្រាយរ​ព្ធ​ឡើង ដំបូង​គេ​បង្អស់ នៅ​ប្រទេស​អូទ្រីស​, ដា​ណឺ​ម៉ាក​, អាឡឺម៉ង់ និង ស្វីស នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​១៩១១  ដោយ​មាន​ការចូលរួម​ពី​ស្ត្រី និង​បុរស​ជាង ១​លាន​នាក់​។ ទោះបីជា​ការទទួលស្គាល់ សិទ្ធិនារី​លើ​សាកលលោក មាន​ភាពល្អប្រសើរ ក៏ពិតមែន ក៏​ថ្ងៃទី​៨ មីនា នេះ នៅតែ​សំខាន់ និង​ត្រូវបាន​ប្រារព្ធ ធ្វើ​ជា​រៀងរាល់ឆ្នាំ ដើម្បី​បន្ត​ការ ការពារ​សិទ្ធិ​ស្ត្រី និង​លើក​ជា​ប្រធានបទ​ថ្មីៗ សម្រាប់​ឲ្យ​ស្ថាប័ន និង​អ្នកពាក់ព័ន្ធ​អនុវត្ត ផែនការ​សកម្មភាព របស់ខ្លួន​។ លទ្ធផល​នៃ​ការ តស៊ូ​កន្លងទៅនេះ បាន​ស្ដែង​ឲ្យឃើញ​នូវ​ភាព វិជ្ជមាន​តាមរយៈ សន្ធិសញ្ញា​អន្តរជាតិ ស្ដីពី ការលុបបំបាត់​រាល់​ទម្រង់ រើសអើង ប្រឆាំង​ស្ត្រីភេទ ឆ្នាំ​១៩៧៩ ដែល​មាន​ប្រទេស​ចំនួន ១៨៦ បាន​ទទួលស្គាល់ និង​បាន​ចុះហត្ថលេខា ហើយ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ក្លាយទៅជា​ប្រទេស ហត្ថលេខី នៅ​ឆ្នាំ​១៩៩៤ ផងដែរ​”​។​
​លោក​បាន​បន្ថែមថា ប្រធានបទ នៃ​ទិវា​នារី​អន្តរជាតិ ឆ្នាំនេះ​គឺ “​វិនិយោគ​លើ​សមភាព​យេ​ឌ័​រ ដើម្បី​កិច្ច​អភិវឌ្ឍ ប្រកបដោយ​ចីរភាព​” សមភាព​យេ​ឌ័​រ​គឺជា គោលការណ៍​គ្រឹះ​ដ៏​សំខាន់​។​

​នៅ​ទី​បញ្ចប់​កម្មវិធី​ឯកឧត្តម ម៉ៅ ភិរុណ បាន​ចែក​ជា​អំណោយ​ដល់​ស្ត្រី​ដែល​មក​ចូរួម​មាន​សារ៉ុ​សូតថៃ​១ ថវិការ ៥០០០០៛៕
​ដោយ ហុក វិបុល​

 

2016-03-05-08.17.52 2016-03-05-08.20.12 2016-03-05-10.06.34

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.