ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​មិនទាន់​រត់​ច្បាប់​រួចរាល់​ផង ប្រជាពលរដ្ឋ នាំគ្នា​ជីក​កកាយ​ដី​រែង​យក​រ៉ែ​ត្បូង​យ៉ាង​គគ្រឹកគគ្រេង​នៅ​ក្រុង​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេតឃើញ រហូតមកដល់​ពេលនេះ សកម្មភាព​ជីកដី​រែង​យក​រ៉ែ​ត្បូង​នៅ​ចំណុច​ក​ក្បែរ​ស្ទឹង​ប​យ៉ាខា ក្នុង​ភូមិប​តាំង​ស៊ូ សង្កាត់​ប​យ៉ាខា ក្រុងប៉ៃលិន កំពុងតែ​ដំណើរការ​ដោយ រលូន ខណៈ​ម្ចាស់​អះអាងថា បាន​នឹង​កំពុង​រត់​ច្បាប់​ធ្វើ​អាជីវកម្ម ចាប់ពី​សង្កាត់ រហូត​ដល់​រដ្ឋបាល​សាលាខេត្ត​អស់ហើយ តែ​មិន​ទាន់​ធ្លាក់​មកដល់​ដៃ​នៅ​ឡើយ​ទេ​នេះ​ជា​ការអះអាង​របស់​អ្នក​ជីកដី​កកាយ​យក​រ៉ែ​ត្បូង ឈ្មោះ ឌុ​ច ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ខណៈ​ដែល​ខាង​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ប្រាប់ថា ធ្វើ​ដូចនេះ​គឺ​ខុស​នឹង​ច្បាប់ ត្រូវ​បញ្ឈប់​សកម្មភាព​នោះ​ភ្លាម ។

​អនុប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ប៉ៃលិន លោក សុខ សួន បាន​ឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ​២០១៦ កន្លងទៅនេះ ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ប្រកប​របរ​អាជីវកម្ម​ខ្នាត​តូច ដោយ​ជីកដី​ករែង​យក​រ៉ែ​គ្រប់​ប្រភេទ​ជា​លក្ខណៈ​គ្រួសារ គ្រាន់​តែ​ប្រើប្រាស់​ឧបករណ៍​សម្ភារៈ​សាមញ្ញៗ ដែល​មាន​នៅក្នុង​មូលដ្ឋាន លើ​ផ្ទៃដី​ដែល​មាន​ទំហំ​មិន​លើស​ពី​១​ហិកតា និង​ជំរៅ​មិន​លើស​ពី​៥​ម៉ែត្រ​ឡើយ ។ ម្យ៉ាងវិញទៀត ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​ជា​មូលដ្ឋាន មិនឱ្យ​លើស​ពី​៧​នាក់ ហើយ​ប្រជាពលរដ្ឋ​ត្រូវតែ​មាន​ដី​ជា​កម្មសិទ្ធិ​ស្របច្បាប់​របស់​ខ្លួន​ផងដែរ​។

​លោក​បាន​បន្តទៀតថា ដោយឡែក​សកម្មភាព​ជីកដី​រែង​យក​រ៉ែ​ត្បូង​នៅ​ចំណុច​ក្បែរ ស្ទឹង​ប​យ៉ាខា ក្នុង​ភូមិប​តាំង​ស៊ូ សង្កាត់​ប​យ៉ាខា ក្រុងប៉ៃលិន ដែល​មាន​ម្ចាស់ ឈ្មោះ ឌុ​ច កំពុង​ដំណើរការ​យ៉ាង​រលូន​នោះ គឺ​ខុស​នឹង​ច្បាប់ ព្រោះ​ក្នុង​លក្ខ​ខន្ធ ខណៈ​កំពុង​រត់​ច្បាប់​នៅឡើយ មិន​អនុញ្ញាតិ​ឱ្យ​ដំណើរការ​ធ្វើ​សកម្មភាព​ជីកដី​រែង​យក​រ៉ែ​ត្បូង​បាន​ទេ លុះត្រាតែ​ច្បាប់​ចេញ​រួចរាល់ ទើប​អាច​ធ្វើទៅបាន ។​

​លោក​ក៏​បាន​ពន្យល់​បន្ថែម​ថា ពលរដ្ឋ​សុំច្បាប់​ចាប់ពី សាលាសង្កាត់ សាលាក្រុង មន្ទីរ​រ៉ែ និង​ថាមពល ទើប​ឈាន​ដល់​សាលាខេត្ត ក្រោយមក​ខាង​លោក​នឹង​បញ្ជូន​ឯកសារ​ទាំងនោះ​ទៅ​ក្រសួង ដើម្បី​ចេញ​លិខិត​អនុញ្ញាតិ ទើប​អាច​ធ្វើ​សកម្មភាព​ជីក​យក​រ៉ែ​ជា​លក្ខណៈ​គ្រួសារ ។

​ចំណែក​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ការជីក​យក​រ៉ែ​នៅ​តំបន់​ខាងលើ​នេះ ខាង​លោក​នឹង​ចុះ​ទៅ​ហាមឃាត់​ម្ចាស់​មិន​ឱ្យ​បន្ត​ធ្វើ​សកម្មភាព​នោះ​ទេ លុះត្រាតែ​ច្បាប់​នោះ​ត្រូវបាន​អនុញ្ញាត​រួចរាល់​តាម​បែបបទ​ពី​ក្រសួង​រ៉ែ និង​ថាមពល ។​

​លោក​បញ្ជាក់ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន​ខាង​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​បញ្ឈប់​ស កម្ម​ភាព​នោះ​ម្តង​រួចទៅហើយ ។ តែ​ក្រោយមក​ម្ចាស់​គ្រឿងចក្រ​លួច​នាំ​គ្នា​បន្ត​ជី​កក កាយ​ដដែល​ទៀត ៕
​ដោយ ៖ រតនៈ​

 

20160305a (5) 20160305a (6)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.