ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​វី​ហ្គោ​ប្រលះ​ជាមួយ​រ៉ឺម៉ក​ម៉ូតូ​ដឹក​ជ្រូក​ពីក្រោយ ទិសដៅ​ស្របគ្នា​ស្លាប់​ម្នាក់​របួស​ស្រាល​២​នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កណ្តាល ៖ រថយន្ត​វី​ហ្គោ​មួយ​គ្រឿង​បើកបរ​បោះពួយ​យ៉ាង​លឿន​ជ្រុល​ចង្កូច​ប្រលះ រ៉ឺម៉ក​ម៉ូតូ​ដឹក​ជ្រូក ពីក្រោយ​ក្នុង​ទិសដៅ​ស្របគ្នា បណ្តាលឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ និង​២​នាក់​ទៀត​រងរបួស​ស្រាល ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៥​និង​៣០​នាទី​ថ្ងៃ​ទី​០៤​ខែ​មីនា​ឆ្នាំ​២០១៦​លើ​ដងផ្លូវ​ជាតិ​លេខ​១​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៤៧.៤៨​ស្ថិតក្នុង​ភូមិ​សំរោង​ក្អែ​.​ឃំ​ុ​សំរោង​ធំ​.​ស្រុក​កៀនស្វាយ​.​ខេត្ត​កណ្តាល​។

​ជនរងគ្រោះ​ទី​១.​ឈ្មោះ​ខាន់​ឆិល​ភេទ​ប្រុស​អាយុ​៤៦​ជនជាតិខ្មែរ​មុខរបរ​អ្នកទិញ​ជ្រូក​មាន​ទីលំនៅ​ភូមិ​កោះ​តេជោ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ជា​អ្នកបើក​រ៉ឺម៉ក​ស្លាប់​នៅនឹងកន្លែង ។ ទី​២​ឈ្មោះ នង ម៉ៃ ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ ទិញ​ជ្រូក​ជា​អ្នករួមដំណើរ​ជាមួយ​រ៉ឺម៉ក មាន​ទីលំនៅ​ជាមួយ​គ្នា បាន​រងរបួស​ស្រាល ត្រូវ​ក្រុមគ្រួសារ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​គគីរ​ធំ ។ ចំណែក​រថយន្ត​បង្ក​ម៉ាក​វី​ហ្គោព ណ៏​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​២R ៨៨៩៧ បើកបរ​ដោយ​ជនជាតិ​ចិន ឈ្មោះ អេ​មេរិក​អីងយី ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​របួស​ស្រាល ។​

​ប្រភព​ព័ត៌មាន​និយាយ​ថា មុនពេល​កើត​ហ​តុ​គេ​ឃើញ​ភាគី​រ៉ឺម៉ក​ម៉ូតូ​ដឹក​ជ្រូក​ជិះ​គ្នា​២​នាក់ ដោយ​ដឹក​ទ្រុង​ដាក់​ជ្រូក​ទទេ គ្មាន​ជ្រូក​បើកបរ​ក្នុង​ទិសដៅ​ពី​អ្នក​លឿង ភ្នំពេញ ។ ពេល​មកដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​រថយន្ត​វី​ហ្គោ​បើកបរ​ដោយ​ជនជាតិ​ចិន​បោះពួយ​យ៉ាង​លឿន​មក​បុក​រ៉ឺម៉ក ដែល​កំពុង​ធ្វើដំណើរ​ស្របគ្នា​ចំ​ពី​ចំហៀង​ផ្នែក​ខាងក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ធ្លាក់ទាំង​រ៉ឺម៉ក​ម៉ូតូ និង​រថយន្ត​ទៅ​ចិញ្ចើមថ្នល់​បុក​និង​ដើម​សង្កែ រង​ការខូចខាត​យ៉ាងដំណំ រីឯ​មនុស្ស​ស្លាប់​ម្នាក់​របួស​ស្រាល​២​នាក់ ។ ក្រោយ​កើតហេតុ នគរបាល​ជំនាញ​សហការ​ជាមួយ​នគរបាល​ប៉ុស្ត៍ និង​កម្លាំង​ប៉េអឹម​រួម​និង​មេភូមិ​ដឹកនាំ​កម្លាំង​ប្រជា​ពារ​ភូមិ​ចុះ​អន្តរាគមន៍​ជួយ​សម្រួល​ចរាចរណ៍ និង​ធ្វើការ​វាស់វែង​ប្រមូល​យក​មធ្យោបាយ​ទាំង​២​គ្រឿង ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ចាត់ការ​តាម​នីតិវិធី​ច្បាប់​ចរាចរណ៍​ផ្លូវគោគ​។​រីឯ​សព​ជនរងគ្រោះ​ធ្វើ​កំណត់ហេតុ​ប្រគល់ជូន​ក្រុមគ្រួសារ​ដឹិក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ធាន ៕
​សហការី CANYS

 

IMG-20160304-WA0021 IMG-20160304-WA0005 IMG-20160304-WA0017

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.