ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង ==> សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា​ ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់ ==> អភិបាលខេត្តរតនគិរី ដឹកនាំប្រជុំបូកសរុបការងារ ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

​បុណ្យ​កឋិនទាន​សាមគ្គី​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ទទួលបាន​បច្ច័យ ១០​ម៉ឺន​ដុល្លារ ដើម្បី​កសាង​ទី​អារាម​វត្ត​២ ក្នុង​រាជធានី​ភ្នំពេញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ បុណ្យ​កឋិនទាន​សាមគ្គី​ដែល​ផ្តួចផ្តើម​ឡើង ដោយ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ មន្ត្រីរាជការ​អាជ្ញាធរ​ដែនដី និង​មន្ទីរ​អង្គភាព​ជុំវិញ រាជធានី​ភ្នំពេញ ប្រមូល​បាន​បច្ច័យ​ចំនួន ១០​ម៉ឺន​ដុល្លារ ដើម្បី​វេរ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា អស់កាល​ត្រីមាស​ក្នុង​ពុទ្ធ​សីមា​វត្ត​ចំនួន​២ នោះ​គឺ​វត្ត​ព្រះ​បារមី​វង្គត​បូរី​កបិល​ភ័​ស្ថ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​វត្ត​វិមាន​តេជះ (​ហៅ​វត្ត​ស្រះចក​) ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី ដឹកនាំ​អង្គ​កឋិនទាន​នេះ​ដង្ហែរ​មក​វេរ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស ក្នុង​ពុទ្ធ​សីមា​វត្ត​ព្រះ​បារមី​វង្គត​បូរី​កបិល​ភ័​ស្ថ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ចំណែក​លោក ស៊ុយ សេរិទ្ធ អភិបាលរង​រាជធានី ជា​អ្នកដឹកនាំ​អង្គ​កឋិនទាន​ដង្ហែរ​មក​វេរ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស ក្នុង​ពុទ្ធ​សីមា​វត្ត​វិមាន​តេជះ​(​ហៅ​វត្ត​ស្រះចក​)​ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​គួរបញ្ជាក់​ថា បច្ច័យ​ចំនួន ១០​ម៉ឺន​ដុល្លារ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រគេន​ដល់​ដែល​គង់នៅ​វត្ត​ព្រះ​បារមី​វង្គត​បូរី​កបិល​ភ័​ស្ថ ចំនួន ៥​ម៉ឹន​ដុល្លារ និង​ប្រគេន​ដល់​ព្រះសង្ឃ​នៅ​វត្ត​ស្រះចក ចំនួន​៥ ម៉ឺន​ដុល្លារ​ដូចគ្នា​៕
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.