ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង ==> សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យស្រាវជ្រាវរក អ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា​ ព្រមទាំងណែនាំឱ្យអ្នករកស៊ីបែបនេះ ដកខ្លួនជាបន្ទាន់ ==> អភិបាលខេត្តរតនគិរី ដឹកនាំប្រជុំបូកសរុបការងារ ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ==> ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តបន្ទាយមានជ័យ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាល៩០ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៤៩៤នាក់ តែមិនពាក់ព័ន្ធបទល្មើស Online Scams ទេ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសំណេះសំណាលជាមួយក្រុមភ្លេងកាយរឹទ្ធិ ត្រៀមចេញទៅប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣ ==> សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានថៃឱ្យពិនិត្យប្រសាសន៍សម្តេចឡើងវិញ៖ ការប្រើកម្លាំងដោះស្រាយបញ្ហាព្រំដែន មិនមែនជាជម្រើសរបស់កម្ពុជាឡើយ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំវិសាមញ្ញលើកទី២៥ អណត្តិទី៤

ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត

ម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានប្រកាសចាត់វិធានការលើក្រុម​ឈ្មួញនាំសាច់បង្កកពី​ប្រ​ទេស​​ថៃ។ សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការមិនត្រឹម​អ្នកនាំ​ចូលនោះទេ គឺសម្តេច នឹងចាត់វិធានការចំពោះ​មន្ត្រី ដែលបានគប់គិតជាមួយឈ្មួញដែលនាំសាច់​បង្កកទាំងនេះចូលមក​កម្ពុជា។

សម្តេចតេជោថែមទាំងបញ្ជាក់ទៀតថា សម្តេចនឹងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រី​ដែល​ពាក់ព័ន្ធការនាំសាច់បង្កកទាំងនេះចូលមកកម្ពុជា។

សម្តេចតេជោ បានបញ្ជាក់បែបនេះ ក្នុងឱកាសសំណេះសំណាលជាមួយមន្ត្រីក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានៅខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ។

សម្តេចតេជោ ថែមទាំងបញ្ជាក់ទៀតថា សម្តេចនឹងតាមរកមុខរាល់ឈ្មួញដែលនាំទំនិញពីប្រទេស​ថៃ។ សម្តេចតេជោ បានចាត់ទុកវិធានការនេះ ជាការឆ្លើយតបនឹងវិធានការរបស់ថៃ ដែលបានធ្វើសកម្មភាពដាក់សម្ពាធសេដ្ឋកិច្ចកម្ពុជា តាមរយៈការប្រកាសកាត់ផ្តាច់ថាមពលអគ្គិសនី បិទការនាំប្រេងមកកម្ពុជា តាំងពីពេលមានបញ្ហាព្រំដែនដំបូងៗ។

សម្តេចតេជោ ក៏បានបញ្ជាក់ថា រយៈពេលមួយឆ្នាំហើយដែលថៃបានបិទព្រំដែនជាមួយកម្ពុជា តែមិនបានបង្កបញ្ហាណាមួយមកលើកម្ពុជាពាក់ព័ន្ធបញ្ហាទំនិញនោះទេ។ តែផ្ទុយទៅវិញ ថៃ បានបាត់បង់ថវិកាប្រមាណ១០ពាន់លានដុល្លារ តាមរយៈការលក់ទំនិញមកកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.