ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ

ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង

ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរោងចក្រ DSS ខេត្តបាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យរោងចក្រផលិតឯកសណ្ឋានយោធា DSS នៅក្នុងខេត្តបាត់ដំបង។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ដែលថ្លែងក្នុងឱកាសចុះត្រួតពិនិត្យរោងចក្រផលិតឯកសណ្ឋានយោធា៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការផលិតសម្ភារៈយោធារបស់កម្ពុជានេះ គឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ។ ក្នុងរយៈពេលចុងក្រោយនេះ ពោលគឺក្រោយមានរោងចក្រ DSS នេះ ទាំងកងកម្លាំងយោធា និងនគរបាលពុំបាននាំសម្ភារៈ ឬអាវក្រោះមកពីប្រទេសក្រៅទៀតទេ។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យលក់សម្ភារៈឯកសណ្ឋានយោធាដែលកម្ពុជាផលិតបាន ទៅក្រៅប្រទេសនៅថ្ងៃខាងមុខ ប៉ុន្តែការលក់ទៅក្រៅប្រទេសនេះ ធ្វើបានតែទៅប្រទេស ដែលរដ្ឋាភិបាលប្រទេសនោះបានបញ្ជាក់ជាមួយកម្ពុជាប៉ុណ្ណោះ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាវការពារយោធារបស់កម្ពុជា សុទ្ធតែមានគុណភាព ហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រឹមរយៈពេលប្រមាណ៣ខែមកនេះ រាជរដ្ឋាភិបាល បានបញ្ជាទិញឯកសណ្ឋានយោធាពីរោងចក្រ DSS មានតម្លៃប្រមាណ ៧,៥ លានដុល្លាររួចហើយ។

* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមប្រឆាំងនៅក្រៅប្រទេស បើស្គាល់ ហ៊ុន សែន មិនច្បាស់ទេ ត្រូវរៀនទៀត បើរៀនជាតិនេះមិនអស់ទេ ត្រូវរៀនដល់ជាតិក្រោយទៀត។ សម្តេចបានបកស្រាយចំពោះអ្វីដែលសម្តេចលើកឡើងពាក់ព័ន្ធនឹងចំណុចខ្វះខាតរបស់សម្តេចកន្លងទៅ ដោយមិនបានផ្តោតសំខាន់លើវិស័យយោធា ហើយផ្តោតលើការអភិវឌ្ឍជាតិ

* សម្តេចតេជោ ហ៊ុន សែន ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងម៉ាំខ្លាំងយ៉ាងណា។

* សម្ដេចតេជោ ហ៊ុន សែន បានណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងនាំសាច់បង្កករបស់ថៃ ចូលកម្ពុជា ដោយក្នុងនោះសូម្បីតែអ្នកបើកឡាន ក៏មិនឱ្យរួចខ្លួនដែរ។ សម្តេចតេជោ ហ៊ុន សែន ប្រាប់ឱ្យអ្នកលក់សាច់បង្កកពីប្រទេសថៃ ឱ្យដកខ្លួនជាបន្ទាន់

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ថៅកែដែលនាំឱ្យសាច់បង្កកថៃ ចូលមកកម្ពុជា សម្តេចនឹងជួបផ្ទាល់ សួរចម្លើយឱ្យដឹងថា នរណាដែលអនុញ្ញាតឱ្យនាំចូលមកកម្ពុជា ហើយនាំយកមកពីណា ព្រោះខាងថៃ ថាកម្ពុជាលួចនាំចូលរបស់គេ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចនឹងបន្តជួយរដ្ឋាភិបាល លើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខជាតិ ការពារជាតិ។ សម្តេចថ្លែងថា ដូនតាខ្មែរធ្លាប់ធ្វើដល់អង្គរវត្តកាលពីបុរាណ ដូច្នេះការផលិតត្រឹមសម្ភារៈយោធា នឹងមិនលំបាកសម្រាប់កូនខ្មែរជំនាន់នេះឡើង

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចទើបបានដាក់ឈ្មោះឱ្យកូនកម្មករ៣នាក់

* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមប្រឆាំងថា ចាំបន្តទាស់គ្នាដល់ជាតិក្រោយទៀត ដោយសារតែក្រុមនេះចង់ផ្តួលសម្តេច ចង់ផ្តួលត្រកូលហ៊ុន

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ពលរដ្ឋទាំងឡាយ ដែលបោះឆ្នោតជូនគណបក្សប្រជាជន ដោយក្នុងនោះមានអ្នកបាត់ដំបងផងដែរ ដែលបោះឱ្យគណបក្សប្រជាជនតាំងពីជំនាន់មុនរហូតមកដល់បច្ចុប្បន្ន

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ទោះបីជាមានបញ្ហាព្រំដែន ប៉ុន្តែផ្ទៃក្នុងកម្ពុជា មិនមានផ្ទុះអាវុធនោះទេ ខណៈដែលប្រទេសមួយចំនួន ​មានករណីនេះកើតឡើង

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលអាចធ្វើរឿងនេះបាន គឺមិនឱ្យមានបញ្ហាផ្ទៃក្នុង

* សម្តេចតេជោ ហ៊ុន សែន បានបកស្រាយចំពោះការនាំចូលរថក្រោះពីចិន។ សម្តេចបានបញ្ជាក់ថា កម្ពុជាមិនដែលឈ្លានពាន មិនដែលគំរាមកំហែងប្រទេសណាទេ។ កម្ពុជាធ្លាប់នាំកងទ័ពចេញពីប្រទេសខ្លួន ប៉ុន្តែជាការចូលរួមរក្សាសន្តិភាពជាមួយ UN

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាប្រកាន់ខ្ជាប់នូវ ដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ។ សម្តេចច្រានចោលការចោទប្រកាន់ថា កម្ពុជាទិញរថក្រោះហើយបញ្ជូនទៅកាន់ព្រំដែន។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់ឥរិយាបទក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលដៅកម្ពុជា សម្រាប់សម្ភារៈយោធា ត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញ ទៅក្រៅប្រទេស​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.