ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅអ្នកចង់ផ្ដួលរំលំ «ត្រកូលហ៊ុន» ដូចផ្ដួលរំលំរាជរដ្ឋាភិបាល «ងើបមួយ វៃមួយ», ទោះគ្មានត្រកូលហ៊ុន ដឹកនាំប្រទេសក៏មិនទាន់ដល់វេន «ត្រកូលសម» ដែរ (Video inside)

សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅអ្នកចង់ផ្ដួលរំលំ «ត្រកូលហ៊ុន» ដូចផ្ដួលរំលំរាជរដ្ឋាភិបាល «ងើបមួយ វៃមួយ», ទោះគ្មានត្រកូលហ៊ុន ដឹកនាំប្រទេសក៏មិនទាន់ដល់វេន «ត្រកូលសម» ដែរ (Video inside)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ «ងើបមួយ វៃមួយ» ជាសារព្រមានរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ផ្ដាំទៅក្រុមជ្រុលនិយមមួយក្ដាប់តូច ដែលបន្ដមហិច្ឆតាចង់ផ្ដួលរំលំត្រកូល «ហ៊ុន» ដែលកំពុងដឹកនាំប្រទេស នាពេលបច្ចុប្បន្ននេះ។ ការចង់ផ្ដួលរំលំត្រកូល «ហ៊ុន» ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រដូចទៅនឹងការចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ឆន្ទៈរាស្ដ្រខ្មែរ។

ក្នុងឱកាសអញ្ជើញទស្សនាអគារទីស្នាក់ការកណ្ដាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា បើទោះបីគ្មានសម្ដេចធិបតី ហ៊ុន ម៉ាណែត ឬត្រកូល ហ៊ុន ដឹកនាំប្រទេស ក៏មិនទាន់ដល់វេនត្រកូលសមនោះដែរ។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, អ្នកដែលអាចដឹកនាំប្រទេសកម្ពុជាបាន គឺសុទ្ធតែត្រកូលទេវតា ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលកំពុងកាន់អំណាចនាពេលបច្ចុប្បន្ននេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ហើយអាអ្នកអាងអីឡើងផ្ដួលត្រកូល ហ៊ុន ផ្ដាំហ្អែងឲ្យហើយ! អ្នកណាក៏ដោយដែលប៉ុនប៉ងផ្ដួលរដ្ឋាភិបាល ងើបមួយ វៃមួយ។ អ្នកដែលធ្វើនយោបាយដោយសន្ដិវិធី ដោយមិនប៉ុនប៉ងផ្ដួលរំលំ ដោយមិនខុសរដ្ឋធម្មនុញ្ញ ខ្ញុំគោរពសិទ្ធិអ្នកឯង។ សារជូនអ្នកឯងមិនច្រើនទេ ប៉ុន្ដែអ្នកឯងនៅតែបន្ដនិយាយផ្ដួលត្រកួល ហ៊ុន អញសូមប្រាប់ទៅពួកឯងឲ្យច្បាស់ បើអត់មានត្រកូល ហ៊ុន ដឹកនាំក៏មិនទាន់ដល់វេនពួកហ្អែងដែរ គឺមានតែក្រុមហ្វូងទេវតា កូនទេវតាទេ ដែលមានសិទ្ធិកាន់កាប់អំណាចប្រទេសនេះ ហើយបើសិនជា ហ៊ុន ម៉ាណែត មិនអាចដឹកនាំប្រទេសបាន ឬគ្មានអ្នកណាក្នុងត្រកូល ហ៊ុន ក៏មិនទាន់ដល់វេនអាត្រកួលសម នោះដែរ គឺមានតែត្រកូលទេវតា មានន័យថា នៅក្នុងគណបក្សប្រជាជនកម្ពុជា មិនទាន់ដល់វេនពួកហ្អែងនោះទេ»

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏ព្រមានកម្ទេចដោយមិនញញើតដៃ ក្នុងនាមជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សកាន់អំណាចមួយ ប្រសិនបើក្រុមជ្រុលនិយមទាំងឡាយណា ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ប៉ុន្ដែប្រសិនបើអ្នកនយោបាយនោះ ធ្វើនយោបាយដោយគោរពទៅតាមរដ្ឋធម្មនុញ្ញ គឺសម្ដេចស្វាគមន៍ជានិច្ច៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.