ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រយៈពេល៦ថ្ងៃ មានពលរដ្ឋជិត ១២ម៉ឺននាក់ ទទួលសេវារថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជិះទៅលេងស្រុកកំណើតក្នុងឱកាសពិធីបូណ្យចុលឆ្នាំថ្មី  ==> ខេត្តកំពង់ធំ ទទួលភ្ញៀវទេសចរ ជាង៥០ម៉ឺននាក់ក្នុងរយៈពេល៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មី ==> ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរជាង ១៦ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ក្រោមបរិយាកាសសប្បាយរីករាយ និងសុវត្ថិភាពខ្ពស់ ==> ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បន្ដចូលទស្សនាស្តង់ពិព័រណ៌ របស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ 1291 ==> ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅរាជធានីភ្នំពេញមិនទាន់បិទបញ្ជប់នូវឡើយទេ ខណៈបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិបន្តមកលេងកម្សាន្តយ៉ាងច្រើនកុះក ==> ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង​ និងសង្ក្រាន្តនានាដែលរៀបចំនៅតាមមូលដ្ឋាននានាក្នុងខេត្ត មានបងប្អូនប្រជាពលរដ្ឋ​ និងភ្ញៀវបរទេសចូលរួមលេងកម្សាន្តសរុបប្រមាណ៤០៨,២២១នាក់​ បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយសន្តិសុខ សុវត្ថិភាព និងអនាម័យល្អប្រសើរ...! ==> ថ្នាក់ដឹក​នាំខេត្តប៉ៃលិន ​ធ្វើពិធីបួង​សួងសុំ​សេចក្តីសុខ​ នៅអាស្រ​មរូបសំ​ណាក់លោ​កយាយយ៉ាត ដើម្បី​សុំសេចក្តីសុខស​ប្បាយ និង​ជោគ​ជ័យគ្រប់​ភារកិច្ច ==> ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកអំពីថ្ងៃ១៧ មេសា ==> ចូលឆ្នាំ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ដជាង២ម៉ឺននាក់ ==> សង្ក្រាន្ដព្រៃវែង រយៈពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មី ទទួលបានភ្ញៀវទេសចរជាង២លាននាក់

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ លេងល្បែងទាញព្រ័ត្រមិត្តភាពយ៉ាងវែង នៅលើផ្លូវថ្មើរជើងចតុមុខនៅថ្ងៃទី១នៃបុណ្យចូលឆ្នាំខ្មែរ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ លេងល្បែងទាញព្រ័ត្រមិត្តភាពយ៉ាងវែង នៅលើផ្លូវថ្មើរជើងចតុមុខនៅថ្ងៃទី១នៃបុណ្យចូលឆ្នាំខ្មែរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រួមជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១នៃបុណ្យចូលឆ្នាំខ្មែរ បានដឹកនាំប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ លេងល្បែងទាញព្រ័ត្រមិត្តភាពយ៉ាងវែង ប្រវែង២៥០ម៉ែត្រ នៅលើផ្លូវថ្មើរជើងចតុមុខ ដោយមានមនុស្សចូលរួមលេងច្រើនបំផុត មិនធ្លាប់មាន។

នៅក្នុងឱកាសនេះ សម្រាប់ល្បែងប្រជាប្រិយទាញព្រ័ត្រមិត្តភាព ដែលលោក ហ៊ុន ម៉ានី និងលោក ឃួង ស្រេង ដឹកនាំលេងខាងលើនេះ មានមនុស្សប្រមាណជាង៧០០នាក់ចូលរួមទាញជុំគ្នា ដែលជាចំនួនមនុស្សចូលរួមលេងច្រើនបំផុត មិនធ្លាប់មាន ។

គួរឱ្យដឹងថា ល្បែងទាញព្រ័ត្រ ជាល្បែងលេងកំសាន្តសប្បាយ របស់យុវជនខ្មែរ ទាំងបុរស ទាំងស្រ្តី ទាំងកម្លោះ ទាំងក្រមុំ ដែលគេលេងដោយប្រើកម្លាំងកាយ និងលេងតែនៅរដូវចូលឆ្នាំខ្មែរប៉ុណ្ណោះ។ ល្បែងទាញព្រ័ត្រនេះ ចាត់ទុកជាការហាត់កម្លាំង ហាត់ប្រាណ ឱ្យរាងកាយមានកម្លាំង មានសុខភាពល្អ។ ល្បែងទាញព្រ័ត្រ ដើមឡើយគេច្រើននិយមលេងក្នុងវត្ដអារាម ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ព្រោះវត្ដមានទីវាលធំទូលាយ ងាយដល់ការលេងល្បែងនេះ តែអាចលេងនៅតាមភូមិក៏បាន បើប្រសិនជាភូមិនោះ មានមនុស្សនៅផ្ដុំគ្នាច្រើន ហើយមានទីវាលល្មមលេងកើត។ ល្បែងនេះ គេច្រើនលេងនៅពេលថ្ងៃ តែប្រសិនជាមានចង្កៀងយ៉ាងភ្លឺ ឬពន្លឺព្រះចន្ទភ្លឺថ្លាល្អ គេអាចលេងនៅពេលយប់ក៏បាន។

សម្រាប់នៅរាជធានីភ្នំពេញ ក្នុងថ្ងៃទី១ នៃថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលគេនិយមហៅថា ជាថ្ងៃមហាសង្រ្កាន្ត មានការរៀបចំតុបតែងលំអរ ផ្ការភ្ញី ក្បូក្បាច់រចនា បំពាក់អំពូលភ្លើងលំអរពេលរាត្រី និងលេងល្បែងកំសាន្ត ល្បែងប្រជាប្រិយ៍ខ្មែរ នៅគ្រប់ទីប្រជុំជនដូចជា៖ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ ផ្លូវថ្មើជើងតាមដងទន្លេ ចាប់ពីផ្សាររាត្រី ដល់មុខព្រះរមរាជវាំង និងនៅតាមទីប្រជុំជននានាជាច្រើនទៀត។

សូមជម្រាបជូនថា ល្បែងទាញព្រ័ត្រ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ នៃអង្គការយូណេស្កូ (UNESCO) នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៥៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.