ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឱកាសការងារដ៏ធំធេងនៅខេត្តពោធិ៍សាត់៖ យុទ្ធនាការ «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ» ទទួលបានលទ្ធផលយ៉ាងផ្លែផ្កា ដោយមានអ្នកចូលរួមជិត៨០០នាក់ ==> រដ្ឋបាលខេត្តស្វាយរៀង បេីកកិច្ចប្រជុំ​និងចុះសិក្សាទីតាំងគ្រោងសាងសង់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន លើផ្ទៃដីជាង ៥៣ហិកតា ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ដោយប្រើកូនកាំបិតចាក់ទៅលើនារីជាគូស្នេហ៍បណ្ដាលឱ្យរងរបួស! ==> ព្រឹកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ នៅខេត្តត្បូងឃ្មុំ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តកំពង់ឆ្នាំង ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើង បង្ហោះម៉ូតូលើផ្លូវសាធារណៈបាន០៥នាក់! ==> សម្តេចតេជោ អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនមកពីកូរ៉េខាងត្បូង ជួបសម្តែងសម្តែងការគួរសម ==> រដ្ឋមន្រ្តីសង្គមកិច្ច៖ ទិវាអន្ដរជាតិ ស្តីពីគ្រួសារ រៀបចំឡើងដើម្បីស្គាល់គុណតម្លៃរបស់គ្រួសារ ជាកោសិកាសង្គមដ៏មានសារៈសំខាន់ ក្នុងការអប់រំសីលធម៌សមាជិកគ្រួសារ ==> សមត្ថកិច្ចច​ម្រុះ​ខេត្តប៉ៃលិ​ន បន្តធ្វើរដ្ឋ​បា​លត្រួត​ពិនិត្យ និងឡោម​ព័ទ្ធ នៅតាម​ផ្ទះជួល​ សណ្ឋាគារ ផ្ទះ​សំណាក់ និង​រីសត ស្ថិត​នៅក្នុងក្រុ​ងប៉ៃលិន ៣ទីតាំ​ង និងស្រុក​សាលាក្រៅ ២ទីតាំង ដែលស​ង្ស័យ​លួចបង្កប់ប​ទល្មើសបច្ចេក​វិទ្យា (Online Scams) ដើម្បីធ្វើកា​របង្ក្រាប​ឱ្យអស់​ពីខេត្តប៉ៃលិន ==> កម្លាំងសមត្ថកិច្ចចម្រុះខេត្តរតនគិរី ចុះប្រតិបត្តិការត្រួតពិនិត្យតាមទីតាំងសណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកម្សាន្ត កាស៊ីណូ និងទីតាំងក្រុមហ៊ុននានា ដើម្បីទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ

អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការរៀបចំត្រៀមសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ

អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការរៀបចំត្រៀមសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន៖ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាល ខេត្ត ប៉ៃលិន និងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើល ការរៀបចំសណ្តាប់ធ្នាប់ និងតុបតែងកែរលម្អសោភ័ណភាព ដើម្បីបង្ក បរិយាកាស សប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលេងកម្សាន្ត ក្នុងឱកាស បុណ្យ ចូលឆ្នាំថ្មីប្រពៃណី ជាតិ ខ្មែរ នាពេលខាងមុខ ព្រមទាំងបង្កើនឡើងនូវមនោសញ្ចេតនាគោរពស្រឡាញ់ សាមគ្គីភាពស្និទ្ធស្នាល និងសម្តែងនូវកតញ្ញូតា ធម៌ដ៏ជ្រាលជ្រៅបំផុត ជាពិសេសទទួលបាននូវសព្ទសាធុការពរពីទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើក ឡើងថា៖  ក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេច មហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាមានសន្តិភាពពេញ លេញ មានស្ថិរភាពរឹងមាំ កិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈល្អ ទើបយើងមានឱកាសរៀបចំកម្ម វិធីបុណ្យ ទៀននានា ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងសុខដុមរមនា។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ក្រៅពីការរៀបចំតុបតែងកែរលម្អសោភ័ណភាព ដើម្បីបង្កបរិយាកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលេងកម្សាន្ត គឺយើងត្រូវផ្ដោតសំខាន់លើ ការងារ ការពារសន្តិសុខទាំងយប់ទាំងថ្ងៃ ពោលគឺការពារ២៤ម៉ោងលើ២៤ម៉ោងដោយត្រូវចុះរៀបចំធ្វើសណ្ដាប់ធ្នាប់ ជា ប្រចាំ ឱ្យមានរបៀបរៀបរយល្អប្រសើរខណៈចាប់ពីថ្ងៃនេះតទៅរហូត ដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរ ពីព្រោះបងប្អូនប្រជា ពលរដ្ឋដែលនៅស្រុកឆ្ងាយបានធ្វើដំណើរទៅលេងស្រុកកំណើតរបស់ខ្លួន ដូច្នេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវសហការជា មួយសមត្ថកិច្ច ក្នុងការរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យ បានល្អ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរខាងមុខនេះ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បន្តថា៖ ដើម្បីបង្កបរិយាកាសសប្បាយរីករាយដល់ ប្រជាពលរដ្ឋ  និងភ្ញៀវទេសចរ មកលេងកម្សាន្ត គឺរដ្ឋបាលខេត្ត, រដ្ឋបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកង កម្លាំងទាំង ៣ប្រភេទបានសហការគ្នាជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ធ្វើការតុបតែងលម្អភ្លើងពណ៌ នៅតាមសួនច្បារ តាមអង្គភាព និងទីសាធារណៈ អោយមានសោភ័ណ្ឌភាព ហើយនៅគ្រប់វត្តអារាម និងតំបន់ទេសចរណ៍ផ្សេងៗត្រូវរៀបចំកន្លែង និងទីធ្លាអោយបានស្អាត ដូចជា៖ រមណីយដ្ឋានបតិកភ័ណ្ឌវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាតរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ និងបរិវេណវិមានឯករាជ្យខេត្តជាដើម។

សូមបញ្ជាក់ថា៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ គ.ស ២០២៦ ខាងមុខ នេះ គឺនឹងប្រព្រឹត្តិទៅរយៈពេល ៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៤-១៥និង ១៦ ខែមេសា ឆ្នាំ២០២៦ ដោយមានទេពធីតា មហាសង្ក្រាន្តមួយព្រះអង្គ ជាមគ្គនាយិកាព្រះនាម រាក្សសាទេវី (រាក្យសាទេវី) គង់ចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខ្មៅ ព្រះកាណ៌សៀតផ្កាបុទុម អាភរណៈទ្រង់ម៉ោរា ព្រះហស្ថស្តាំទ្រង់ត្រីសូល៍ ព្រះហស្ថឆ្វេងទ្រង់កៅទណ្ឌ ភក្សាហារលោហិត និងទ្រង់ឈររំពៃលើខ្នងអស្សតរជាពាហនៈ។

ប៉ៃលិន 04-04-2026

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.