ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ដោយប្រើកូនកាំបិតចាក់ទៅលើនារីជាគូស្នេហ៍បណ្ដាលឱ្យរងរបួស! ==> ព្រឹកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ នៅខេត្តត្បូងឃ្មុំ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តកំពង់ឆ្នាំង ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើង បង្ហោះម៉ូតូលើផ្លូវសាធារណៈបាន០៥នាក់! ==> សម្តេចតេជោ អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនមកពីកូរ៉េខាងត្បូង ជួបសម្តែងសម្តែងការគួរសម ==> រដ្ឋមន្រ្តីសង្គមកិច្ច៖ ទិវាអន្ដរជាតិ ស្តីពីគ្រួសារ រៀបចំឡើងដើម្បីស្គាល់គុណតម្លៃរបស់គ្រួសារ ជាកោសិកាសង្គមដ៏មានសារៈសំខាន់ ក្នុងការអប់រំសីលធម៌សមាជិកគ្រួសារ ==> សមត្ថកិច្ចច​ម្រុះ​ខេត្តប៉ៃលិ​ន បន្តធ្វើរដ្ឋ​បា​លត្រួត​ពិនិត្យ និងឡោម​ព័ទ្ធ នៅតាម​ផ្ទះជួល​ សណ្ឋាគារ ផ្ទះ​សំណាក់ និង​រីសត ស្ថិត​នៅក្នុងក្រុ​ងប៉ៃលិន ៣ទីតាំ​ង និងស្រុក​សាលាក្រៅ ២ទីតាំង ដែលស​ង្ស័យ​លួចបង្កប់ប​ទល្មើសបច្ចេក​វិទ្យា (Online Scams) ដើម្បីធ្វើកា​របង្ក្រាប​ឱ្យអស់​ពីខេត្តប៉ៃលិន ==> កម្លាំងសមត្ថកិច្ចចម្រុះខេត្តរតនគិរី ចុះប្រតិបត្តិការត្រួតពិនិត្យតាមទីតាំងសណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកម្សាន្ត កាស៊ីណូ និងទីតាំងក្រុមហ៊ុននានា ដើម្បីទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ ==> ច្បាប់ «កាតព្វកិច្ចយោធា»៖ អ្នកគេចវេសត្រូវជាប់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ (ប្រទេសមានសន្ដិភាព) និងពី ២ឆ្នាំ ទៅ៥ឆ្នាំ (ប្រទេសមានសង្គ្រាម) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សម្តែងទឹកចិត្តថ្លែងអំណរគុណ ដល់មហាជន ដែលតែងតែគាំទ្រដល់ប្រតិបត្តិការ របស់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញជាពិសេស សកម្មភាពប្រើប្រាស់ឧបករណ៍សុវត្ថិភាព!

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តកំពង់ឆ្នាំង

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តកំពង់ឆ្នាំង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខ​រដ្ឋស្តីទីនៃព្រះរាជាណាចក្រ និង​ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជួប​សំណេះ​​សំណាល​ជាមួយ​ក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គ​ភាពនានា​ជុំវិញ​ខេត្តកំពង់ឆ្នាំង។

ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុ​ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ឆ្នាំង សមាជិកក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំងសរុ​ប​ជិត១ពាន់នាក់។

សម្តេចតេជោ ហ៊ុន សែន បានហៅការអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុម ប្រឹក្សា រាជ​ធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានេះ ជាដំណើរឆ្ពោះទៅ​កាន់​មូល​ដ្ឋាន។ ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន បានចាប់ផ្តើមកាលពីថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០២៦។ រាជធានី ខេត្តចំនួន៩ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បាន​អញ្ជើញជួប​សំណេះ​សំណាល​រួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជធានីភ្នំពេញ។

កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុក​ដាក់​ទៅលើកិច្ច​ការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូន ដល់​ប្រជាពលរដ្ឋ ក៏ដូច​ជា​ការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជា​ពល​​រដ្ឋ។

ក្រៅពីការជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏លើកឡើងពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងបទល្មើសនានា កិច្ចការ ការពារធនធានធម្មជាតិ និងការងារគ្រប់គ្រងរដ្ឋបាលនៅមូលដ្ឋាន។

យោងតាម Fresh AI ខេត្តកំពង់ឆ្នាំង មានចម្ងាយ ៩១គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ស្ថិតនៅភាគកណ្តាល នៃប្រទេស
កម្ពុជា មានព្រំប្រទល់ខាងកើតជាប់ខេត្តកំពង់ចាម ខាងត្បូងជាប់ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខាងលិចជាប់ខេត្តពោធិ៍សាត់ និងខាងជើងជាប់ខេត្តកំពង់ធំ-បឹងទន្លេសាប។

សណ្ឋានដីខេត្តចែកចេញជា៣តំបន់៖ ១) តំបន់វាលទំនាប ២) តំបន់វាលរាប ៣) តំបន់ព្រៃភ្នំ។ ខេត្តមានផ្ទៃដីសរុប ៥ ៥២១គីឡូម៉ែត្រការ៉េ មានក្រុង ស្រុកចំនួន៨ ឃុំ សង្កាត់ចំនួន៧១ និង​ភូមិ​ចំនួន៥៦៩ភូមិ។ ខេត្តកំពង់ឆ្នាំង មានប្រជាជនចំនួន ១៦១ ៣៣០គ្រួសារ ប្រជាជនសរុប ៦១៥ ៨៩៦នាក់។

លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ក្រោមការដឹកនាំប្រកប​ដោយ​គតិ​បណ្ឌិត និងមុតស្រួចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងក្រោម​ការចង្អុលបង្ហាញរបស់លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារ​គណបក្ស និង​រាជ​រដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង សម្ដេចមហាមន្ត្រី គុយ សុផល និងលោក ឆាយ ឫទ្ធិ​សែន អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានធ្វើឱ្យខេត្តកំពង់ឆ្នាំង សម្រេច​បាន​នូវសមិទ្ធផលធំៗស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ​ដំណាក់កាលទី១ គោល​នយោបាយ និងកម្មវិធីកំណែទម្រង់នានា។ គណៈអភិបាល ក្រុមប្រឹក្សា មន្ត្រីរាជ​ការ កង​កម្លាំង​ប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ បានយ៉ាងសកម្មចូលរួមថែរក្សាសន្តិ​ភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបាន​លើកកម្ពស់​ជាបណ្តើរៗ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។

លោកអភិបាលខេត្ត បានបង្ហាញថា ការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងធារាសាស្ត្រ ក្នុងឆ្នាំ២០២៥ ផលិតផលកសិកម្មនៅក្នុងខេត្តមានការងារបង្កបង្កើនផលស្រូវ ការចិញ្ចឹមសត្វ វារីវប្បកម្មនិងការនេសាទត្រី ទទួលបានលទ្ធលល្អប្រសើរ។ តុល្យភាពស្បៀងឆ្នាំ២០២៦ ក្រោយ​ពីការទុកសម្រាប់ហូបចុក ទុកពូជ ចំណីសត្វ ប្រជាកសិករនៅសស់ស្រូវ ៧២៣ ៨២៦តោន គិត​ជា​អង្ករ ៤៦៣ ២៤៩តោន ដែលបានលក់ទៅទីផ្សារ។

ដោយឡែកវិស័យឧស្សាហកម្ម សិប្បកម្ម និងការវិនិយោគ ខេត្តកំពង់ឆ្នាំង មានរោងចក្រ សហ​គ្រាស និងសិប្បកម្ម សរុបចំនួន២ ៧១២មូលដ្ឋាន។ ក្នុងនោះរោងចក្រ សហគ្រាសធុន​ធំចំនួន​៤២កន្លែង មានកម្មករ និយោជិតសរុបចំនួន ៧៦ ៩២៤នាក់។ ការផ្គត់ផ្គង់ទឹកស្អាតមានចំនួន ២១ក្រុមហ៊ុន តំបន់សេវាកម្មដែលមានបណ្តាញទៅដល់ និងបានផ្គត់ផ្គង់ទឹកស្អាតចំនួន ៤៣ឃុំ, ២៨៥ភូមិ។ បានផលិតទឹកស្អាតសរុបចំនួន ៩,៨៣៧,០៥៤ម៣ និងផ្គត់ផ្គង់ទឹកស្អាត ជូន​ប្រជា​ពលរដ្ឋសរុបចំនួន ៦,៤៣៨,៦៨៨ ម៣ និងមានកុងទ័រសរុបចំនួន៣៨,៧៣៨កុងទ័រ។

សម្រាប់សេដ្ឋកិច្ចក្នុងខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋមានជីវភាពល្អប្រសើរឡើងជាបណ្តើរៗ។ ផលិតផលក្នុងស្រុកសរុបឆ្នាំ២០២៥ ខេត្តមានទំហំសេដ្ឋកិច្ចចំនួន ៥ ៨៩១ ៣៥៧ លានរៀល គិតជាដុល្លារប្រមាណ ១ ៤៦៨លានដុល្លារ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ ចំនួន ២ ៣៧៧ដុល្លារអាមេរិក៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.