ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង...

រដ្ឋមន្រ្តីសង្គមកិច្ច៖ ទិវាអន្ដរជាតិ ស្តីពីគ្រួសារ រៀបចំឡើងដើម្បីស្គាល់គុណតម្លៃរបស់គ្រួសារ ជាកោសិកាសង្គមដ៏មានសារៈសំខាន់ ក្នុងការអប់រំសីលធម៌សមាជិកគ្រួសារ

រដ្ឋមន្រ្តីសង្គមកិច្ច៖ ទិវាអន្ដរជាតិ ស្តីពីគ្រួសារ រៀបចំឡើងដើម្បីស្គាល់គុណតម្លៃរបស់គ្រួសារ ជាកោសិកាសង្គមដ៏មានសារៈសំខាន់ ក្នុងការអប់រំសីលធម៌សមាជិកគ្រួសារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មការជាតិពិគ្រោះយោបល់គោលនយោបាយចំពោះគ្រួសារ ថ្លែងថា ទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ឧសភា ជាទិវាមួយដែលប្រទេសនានាលើពិភពលោក តែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដោយឡែកសម្រាប់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី១៥ ឧសភា ជាទិវាអន្តរជាតិស្តីពីគ្រួសារ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការទទួលទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ឆ្នាំ២០២៦។

ឯកឧត្តមបន្តថា ទិវាអន្ដរជាតិស្តីពីគ្រួសារ រៀបចំឡើងដើម្បីស្គាល់គុណតម្លៃរបស់គ្រួសារជាកោសិកាសង្គម ដ៏មានសារៈសំខាន់ក្នុងការអប់រំសីលធម៌សមាជិកគ្រួសារ ដើម្បីក្លាយខ្លួនទៅជាប្រជាពលរដ្ឋល្អនៅក្នុងសង្គមជាតិ។

ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើឡើងនៅក្នុងពិធីប្រារព្ធទិវាអន្ដរជាតិស្តីពីគ្រួសារ ១៥ ឧសភា ឆ្នាំ ២០២៥ ក្រោមប្រធានបទ «ការវិនិយោគភាពធន់សេដ្ឋកិច្ចគ្រួសារ នាំឱ្យសង្គមជាតិរីកចម្រើន និងមានសុខសន្តិភាព» នាទីស្តីការក្រសួងសង្គមកិច្ច នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។

ឯកឧត្តម ជា សុមេធី បានបន្ថែមថា ទិវានេះ បានបង្កលក្ខណៈឱ្យយើងជួបជុំអបអរសាទរ ចែករំលែកបទពិសោធន៍ និងចំណេះដឹងព្រមទាំងផ្សព្វផ្សាយអំពីគុណតម្លៃនៃគ្រួសារ តាមរយៈខ្សែវីដេអូអប់រំខ្លីៗ ដើម្បីអប់រំទូន្មានដល់កូនចៅប្រុសស្រី ឱ្យក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អសម្រាប់គ្រួសារ សហគមន៍ និងសង្គមជាតិ។

ការរៀបចំទិវាអន្តរជាតិស្តីពីគ្រួសារឆ្នាំនេះ ក៏មិនខុសប្លែកពីឆ្នាំកន្លងទៅដែរ គឺក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំព្រឹត្តិការណ៍នេះ តាមរូបភាពមួយចំនួន រួមមាន៖

១៖ ផ្សព្វផ្សាយសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិក្នុងឱកាសទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ឧសភា

២៖ សារាចរណែនាំរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អំពីការចាត់តាំងរៀបចំទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ឧសភា ឆ្នាំ២០២៦ សម្រាប់មន្ទីររាជធានី ខេត្ត និងអង្គភាពនានា

៣៖ រៀបចំផ្សព្វផ្សាយអំពីទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ឧសភា តាមស្ថានីយ៍វិទ្យុ និងទូរទស្សន៍នានា រៀបចំពិធីសំណេះសំណាលជាមួយតំណាងគ្រួសារ ដែលបាននិងកំពុងប្រព្រឹត្តទៅនាពេលនេះនិងរៀបចំឲ្យមានពិធីសំណេះសំណាលជាច្រើនទៀតតាមសហគមន៍រាជធានី ខេត្ត ដើម្បីរំលឹកនូវតួនាទីដ៏មានសារៈសំខាន់ និងគុណតម្លៃរបស់គ្រួសារ និងធានាថាគ្រួសារនីមួយៗ ទទួលបានភាពសុខដុមរមនា និងភាពកក់ក្ដៅ។

ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ និងចាត់វិធានការនានា ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងសុខុមាលភាពរបស់គ្រួសារ ដើម្បីឱ្យគ្រួសារដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ និងធ្វើសុខដុមនីយកម្មសង្គម ដោយបង្កើតឱ្យមានច្បាប់ គោលនយោបាយ និង់បទប្បញ្ញត្តិជាច្រើនពាក់ព័ន្ធនឹងការងារលើកកម្ពស់តម្លៃគ្រួសារ ព្រមទាំងបានដាក់ចេញនូវគោលដៅអភិវឌ្ឍន៍មួយចំនួន រួមមាន៖ ការលុបបំបាត់ភាពក្រីក្រ និងភាពអត់ឃ្លាន, ការសម្រេចបាននូវការអប់រំមូលដ្ឋានសម្រាប់ទាំងអស់គ្នា, បង្កើនការអប់រំសីលធម៌សង្គម តម្លៃស្ត្រី និងតម្លៃគ្រួសារ, បង្កើនការអប់រំបែបវិជ្ជមានដល់ឪពុកម្ដាយអាណាព្យាបាល ដើម្បីកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ, ការបង្កើនសុខុមាលភាពមាតា និងទារក និងការកាត់បន្ថយអត្រាមរណភាពកុមារ, ការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ ជំងឺអេដស៍ គ្រុនចាញ់ និងជំងឺផ្សេងៗទៀត ការរៀបចំបង្កើនភាពជាដៃគូសម្រាប់ការអភិវឌ្ឍគ្រួសារ តាមរយៈកម្មវិធីពង្រឹងភាពធន់សេដ្ឋកិច្ចគ្រួសារក្រីក្រ ងាយរងគ្រោះនិងរងគ្រោះបន្តសហការជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍ ជួយដល់គ្រួសារក្រីក្រ ងាយរងគ្រោះនិងរងគ្រោះ ដូចជា ជនអនាថា ជនដែលត្រូវគេជួញដូរ ជនផ្ទុកមេរោគអេដស៍និងជំងឺអេដស៍ជាដើម ដោយផ្តល់សេវាថែទាំ គាំទ្រផ្នែកអប់រំ សុខាភិបាល ស្តារនីតិសម្បទា និង
សមាហរណកម្មទៅកាន់សហគមន៍វិញ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.