ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ឱកាសការងារដ៏ធំធេងនៅខេត្តពោធិ៍សាត់៖ យុទ្ធនាការ «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ» ទទួលបានលទ្ធផលយ៉ាងផ្លែផ្កា ដោយមានអ្នកចូលរួមជិត៨០០នាក់

ឱកាសការងារដ៏ធំធេងនៅខេត្តពោធិ៍សាត់៖ យុទ្ធនាការ «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ» ទទួលបានលទ្ធផលយ៉ាងផ្លែផ្កា ដោយមានអ្នកចូលរួមជិត៨០០នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពោធិ៍សាត់៖ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំយុទ្ធនាការ «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ» សម្រាប់វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ យ៉ាងកុះករនៅបរិវេណសាលាក្រុងពោធិ៍សាត់។

ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានផ្តល់កិត្តិយសបើកយុទ្ធនាការដោយ លោក ឡេង សែ រដ្ឋលេខាធិការ តំណាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការចូលរួមពី លោក រុន សារី អភិបាលរងខេត្ត តំណាង លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងលោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោកអភិបាលក្រុង ថ្នាក់ដឹកនាំ មន្ត្រីរាជការ តំណាងក្រុមហ៊ុន សហគ្រាស និងបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សយ៉ាងច្រើនកុះករ។

នៅក្នុងឱកាសនោះ លោក ឡេង សែ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ លោករដ្ឋមន្ត្រី ហេង សួរ និងបានធ្វើការអំពាវនាវយ៉ាងទទូច ដល់បងប្អូនប្រជាពលរដ្ឋ និងយុវជនទាំងអស់ ឱ្យងាកមកចាប់អារម្មណ៍ និងជ្រើសរើសការធ្វើការងារនៅក្នុងស្រុក នៅនឹងកន្លែង ឬនៅក្បែរផ្ទះរបស់ខ្លួនវិញ។

លោកបានគូសបញ្ជាក់ថា ការធ្វើការងារក្នុងស្រុកមិនត្រឹមតែជួយឱ្យយើងបានរស់នៅជួបជុំក្រុមគ្រួសារ មើលថែទាំឪពុកម្តាយ និងកូនចៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការគាំពារផ្នែកច្បាប់ និងអត្ថប្រយោជន៍ផ្សេងៗយ៉ាងពេញលេញទៀតផង។

លោករដ្ឋលេខាធិការ បានដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋ ឱ្យជៀសវាងការចំណាកស្រុក ទៅធ្វើការងារនៅក្រៅប្រទេស ជាពិសេសនៅក្នុងប្រទេសថៃ ដែលកន្លងមកពលករកម្ពុជាមួយចំនួន តែងតែរងនូវការមើលងាយមើលថោក រើសអើង រំលោភសិទ្ធិការងារ និងប្រឈមនឹងហានិភ័យខ្ពស់ផ្នែកសុវត្ថិភាព។ បច្ចុប្បន្នប្រទេសយើងមានការអភិវឌ្ឍ មានរោងចក្រ សហគ្រាស និងឱកាសការងារជាច្រើន ដូចនេះយើងមិនត្រូវទៅលះបង់សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពនៅស្រុកគេនោះទេ។

លោក ឡេង សែ បានពន្យល់ណែនាំដល់បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ ឱ្យយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍ នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលជាខ្នងបង្អែកដ៏រឹងមាំ ក្នុងការគាំពារសុខភាព និងស្ថិរភាពជីវភាពនៅពេលធ្វើការក្នុងស្រុក។

លោកបានជំរុញឱ្យយុវជនចាប់យកឱកាសក្នុងការទទួលការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងបច្គេកទេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគត សំដៅបង្កើនប្រាក់ចំណូល និងលើកកម្ពស់កម្រិតជីវភាពគ្រួសារ។

គួរជម្រាបជូនថា វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពេញមួយថ្ងៃនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវជន និងអ្នកស្វែងរកការងារធ្វើ ក្នុងក្រុងពោធិ៍សាត់ ដោយទទួលបានលទ្ធផល អ្នកចូលរួមសរុប ៧៨៥នាក់ ក្នុងនោះនារី៤១២នាក់ និងអ្នកជាប់សម្ភាសន៍បឋម ចំនួន១៣១នាក់ ក្នុងនោះនារី៩៦នាក់។ ចំនួនស្ត្រីដែលបានចូលរួម និងជាប់ការសម្ភាសន៍បឋមមានអត្រាខ្ពស់ (ជិត ៧៣% នៃអ្នកជាប់បឋមសរុប) ដែលនេះបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ស្ត្រីក្នុងកម្លាំងពលកម្ម និងសេដ្ឋកិច្ចក្នុងស្រុក។

សម្រាប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងត្រូវបន្តរៀបចំនៅបរិវេណសាលាស្រុកភ្នំក្រវាញ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្ស នៅក្នុងស្រុកភ្នំក្រវាញទាំងអស់ អញ្ជើញចូលរួមកម្មវិធីនេះឱ្យបានកុះករ ចាប់ពីម៉ោង ៨:០០ព្រឹកតទៅ ដោយកុំភ្លេចភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប ឬអត្តសញ្ញាណប័ណ្ណ សំរាប់ការចុះឈ្មោះ និងសម្ភាសន៍ការងារភ្លាមៗ។

ចំពោះវេទិកាការងារខេត្តពោធិ៍សាត់ សម្រាប់ថ្ងៃទី២៨-២៩ ខែឧសភា ឆ្នាំ២០២៦ តម្រូវការកម្លាំងពលកម្ម សរុប១២,៧៣២នាក់ មានក្រុមហ៊ុន រោងចក្រ សិប្បកម្ម និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន៧ រួមទាំងតំបន់សេដ្ឋកិច្ចពិសេសចំនួន២ និងក្រុមហ៊ុនជ្រើសរើសពលករទៅក្រៅប្រទេសចំនួន១៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.