ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ!

រដ្ឋបាលខេត្តស្វាយរៀង បេីកកិច្ចប្រជុំ​និងចុះសិក្សាទីតាំងគ្រោងសាងសង់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន លើផ្ទៃដីជាង ៥៣ហិកតា

រដ្ឋបាលខេត្តស្វាយរៀង បេីកកិច្ចប្រជុំ​និងចុះសិក្សាទីតាំងគ្រោងសាងសង់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន លើផ្ទៃដីជាង ៥៣ហិកតា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្វាយរៀង៖ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាង លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ប្រតិភូវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក Nguyễn Văn Cường អនុប្រធាននាយកដ្ឋាននគរបាលស៊ើបអង្កេតបទល្មើសគ្រឿងញៀន និងដោយមានការសម្របសម្រួលពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា ដែលមានវត្តមានចូលរួមពីឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមការងារក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងចុះសិក្សាទីតាំងគ្រោងសាងសង់មជ្ឈមណ្ឌលបន្សាប និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

គោលបំណងសំខាន់នៃកិច្ចប្រជុំ និងការចុះពិនិត្យទីតាំង គឺដើម្បីសិក្សាឈ្វេងយល់បន្ថែមលើគម្រោងសាងសង់មជ្ឈមណ្ឌលបន្សាប និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅលើផ្ទៃដីជាង ៥៣ហិកតា ស្ថិតនៅឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។

ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅលើទិដ្ឋភាពច្បាប់ ប្លង់ទីតាំង សាវតាដី និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដើម្បីធានាថាការសាងសង់នឹងដំណើរការទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។ ក្រៅពីកិច្ចប្រជុំនៅសាលាខេត្ត ក្រុមការងារបានចុះពិនិត្យស្ថានភាពភូមិសាស្ត្រជាក់ស្តែង និងពិនិត្យលទ្ធភាពប្រើប្រាស់ច្រកទ្វារព្រំដែន ដែលនៅជិតទីតាំងសាងសង់ សម្រាប់ការដឹកជញ្ជូនសម្ភារសំណង់ និងបរិក្ខារផ្សេងៗ។

លោក ម៉ែន អេង អភិបាលរងខេត្ត បានគូសបញ្ជាក់ពីមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងកម្ពុជា-វៀតណាម ដែលជាបងប្អូនជួយគ្នាទៅវិញទៅមក។

លោកបានវាយតម្លៃខ្ពស់ចំពោះគម្រោងនេះថា ជាសមិទ្ធផលថ្មីមួយទៀតក្នុងខេត្តស្វាយរៀង ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទាដល់អ្នកញៀនគ្រឿងញៀន មិនត្រឹមតែក្នុងខេត្តស្វាយរៀងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ខេត្តជិតខាងដូចជាព្រៃវែង និងត្បូងឃ្មុំផងដែរ។

តំណាងភាគីវៀតណាម លោកវរសេនីយ៍ឯក Nguyễn Văn Cường ក៏បានបង្ហាញពីឆន្ទៈយ៉ាងមុតមាំក្នុងការគាំទ្រ និងសហការសាងសង់មជ្ឈមណ្ឌលនេះ ដើម្បីបង្ហាញពីចំណងសាមគ្គីភាព និងមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ។

រដ្ឋបាលខេត្តស្វាយរៀង បានត្រៀមលក្ខណៈរួចរាល់ក្នុងការសម្របសម្រួលលើគ្រប់ទិដ្ឋភាព រួមទាំងការអនុញ្ញាតច្បាប់សំណង់ ការដោះមីន និងសម្អាតដី ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភាគីវៀតណាមក្នុងការចាប់ផ្តើមសាងសង់។ តាមការបញ្ជាក់ពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណាង់ខេត្ត ទីតាំងគម្រោងនេះជាដីរបស់រដ្ឋ និងមិនមានបញ្ហាវិវាទទេ។

កិច្ចប្រជុំបានបញ្ចប់ដោយបរិយាកាសស្និទ្ធស្នាល និងការប្តេជ្ញាចិត្តខ្ពស់ពីភាគីទាំងពីរក្នុងការបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធានាឱ្យគម្រោងនេះសម្រេចបានជោគជ័យតាមផែនការគ្រោងទុក ក្នុងគោលដៅរួមគឺការលុបបំបាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យមានប្រសិទ្ធភាពសម្រាប់សង្គមជាតិទាំងពីរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.