នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការ រៀបចំកម្មវិធីសង្រ្កាន្តស្វាយរៀង ដេីម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ឆ្នាំ២០២៦។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្តបាន ជម្រុញដល់គណៈកម្មការ អនុគណកម្មការដែលមានភារកិច្ចរៀបចំពិធីសង្ក្រាន្តស្វាយរៀង ឆ្នាំ២០២៦ ត្រូវយកចិត្តទុកដាក់ឱ្យមានដំណើរការល្អទទួល បានជោគជ័យប្រកបដោយសុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ ដើម្បីបង្កបរិយាកាសសប្បាយរីករាយ ជូនប្រជាពលរដ្ឋ ទស្សនាលេងកម្សាន្ត និងដើម្បីអបអរសារទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ស្របតាម ទំនៀមទម្លាប់ប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។




