ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឱកាសការងារដ៏ធំធេងនៅខេត្តពោធិ៍សាត់៖ យុទ្ធនាការ «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ» ទទួលបានលទ្ធផលយ៉ាងផ្លែផ្កា ដោយមានអ្នកចូលរួមជិត៨០០នាក់ ==> រដ្ឋបាលខេត្តស្វាយរៀង បេីកកិច្ចប្រជុំ​និងចុះសិក្សាទីតាំងគ្រោងសាងសង់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន លើផ្ទៃដីជាង ៥៣ហិកតា ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ដោយប្រើកូនកាំបិតចាក់ទៅលើនារីជាគូស្នេហ៍បណ្ដាលឱ្យរងរបួស! ==> ព្រឹកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ នៅខេត្តត្បូងឃ្មុំ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តកំពង់ឆ្នាំង ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើង បង្ហោះម៉ូតូលើផ្លូវសាធារណៈបាន០៥នាក់! ==> សម្តេចតេជោ អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនមកពីកូរ៉េខាងត្បូង ជួបសម្តែងសម្តែងការគួរសម ==> រដ្ឋមន្រ្តីសង្គមកិច្ច៖ ទិវាអន្ដរជាតិ ស្តីពីគ្រួសារ រៀបចំឡើងដើម្បីស្គាល់គុណតម្លៃរបស់គ្រួសារ ជាកោសិកាសង្គមដ៏មានសារៈសំខាន់ ក្នុងការអប់រំសីលធម៌សមាជិកគ្រួសារ ==> សមត្ថកិច្ចច​ម្រុះ​ខេត្តប៉ៃលិ​ន បន្តធ្វើរដ្ឋ​បា​លត្រួត​ពិនិត្យ និងឡោម​ព័ទ្ធ នៅតាម​ផ្ទះជួល​ សណ្ឋាគារ ផ្ទះ​សំណាក់ និង​រីសត ស្ថិត​នៅក្នុងក្រុ​ងប៉ៃលិន ៣ទីតាំ​ង និងស្រុក​សាលាក្រៅ ២ទីតាំង ដែលស​ង្ស័យ​លួចបង្កប់ប​ទល្មើសបច្ចេក​វិទ្យា (Online Scams) ដើម្បីធ្វើកា​របង្ក្រាប​ឱ្យអស់​ពីខេត្តប៉ៃលិន ==> កម្លាំងសមត្ថកិច្ចចម្រុះខេត្តរតនគិរី ចុះប្រតិបត្តិការត្រួតពិនិត្យតាមទីតាំងសណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកម្សាន្ត កាស៊ីណូ និងទីតាំងក្រុមហ៊ុននានា ដើម្បីទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ

លោកជំទាវបណ្ឌិត បាន ស្រីមុំ ដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុនInternet, ទឹកស្អាត និងអគ្គីសនី នៅក្នុងខេត្ត ដើម្បីពង្រឹងកិច្ចសហការ ក្នុងការផ្តល់សេវ៉ាជូនប្រជាពលរដ្ឋ និងចូលរួមទប់ស្កាត់ចំពោះទីតាំងដែលសង្ស័យមានសកម្មភាពលួចបង្កប់ Scam Online

លោកជំទាវបណ្ឌិត បាន ស្រីមុំ ដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុនInternet, ទឹកស្អាត និងអគ្គីសនី នៅក្នុងខេត្ត ដើម្បីពង្រឹងកិច្ចសហការ ក្នុងការផ្តល់សេវ៉ាជូនប្រជាពលរដ្ឋ និងចូលរួមទប់ស្កាត់ចំពោះទីតាំងដែលសង្ស័យមានសកម្មភាពលួចបង្កប់ Scam Online

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ ក្រុមហ៊ុន Internet, ក្រុមហ៊ុនទឹកស្អាត និងក្រុមហ៊ុនអគ្គីសនីនៅក្នុងខេត្តប៉ៃលិនទាំងអស់ ស្តីពីបច្ចុប្បន្នភាព នូវកិច្ចសហការជាមួយរដ្ឋបាលខេត្ត ក្នុងការផ្តល់ សេវ៉ា ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ជាពិសេសការចូលរួមនូវវិធានការទប់ស្កាត់ ចំពោះការផ្តល់សេវាដល់សកម្មភាពលួច បង្កប់ Scam Online នៅគ្រប់ទីតាំងអាគារស្នាក់នៅ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល និងទីតាំងប្រមូលផ្តុំមាន ដែលសង្ស័យមានចេតនាប្រព្រឹត្តបទល្មើសខុសច្បាប់។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍បញ្ជាក់ថា៖ បច្ចុប្បន្នអាជ្ញាធរខេត្តប៉ៃលិន កំពុងបន្តយុទ្ធនាការទប់ស្កាត់ និងចុះបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសបច្ចេកវិទ្យា(Scam Online) គឺក្នុងគោល បំណងរឹតបន្តឹងនៃការអនុវត្តរបបសន្តិសុខសង្គម របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តទាំងមូល ស្រប តាម វិធានការយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ លើការងារគ្រប់គ្រងសុវត្ថិភាព តាមទីតាំង រស់ នៅប្រមូលផ្តុំការពិនិត្យការតាំងទីលំនៅរបស់ជនបរទេស, ទីតាំងកាស៊ីណូ ដើម្បីទប់ស្កាត់ជនបរទេស ដែលលួចចូល មករស់នៅក្នុងខេត្ត ដោយខុសច្បាប់ ដើម្បីទប់ស្កាត់បទល្មើសនានា ជាពិសេសបទល្មើសបច្ចេកវិទ្យា(Scam Online) ឱ្យមានប្រសិទ្ធភាព ខ្ពស់។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍ក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញពាក់ព័ន្ធ និងក្រុមហ៊ុនផ្តល់សេវាក្នុងខេត្តទាំងអស់ ត្រូវខិតខំរួមគ្នាដោះស្រាយទុក្ខលំបាក និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ដោយប្ដូរឥរិយាបថនិងសកម្មភាព ក្នុងការផ្ដល់សេវាសាធារណៈប្រកបដោយសមធម៌ និងបរិយាប័ន្ន ជាពិសេសេវាផ្គត់ផ្គង់ ទឹកស្អាត, អគ្គិសនី និង Internet ប្រកបដោយផាសុខភាព និងមានគុណប្រយោជន៍ ជូនប្រជាពលរដ្ឋស្របតាមសង្គម កំពុងអភិវឌ្ឍ ដើម្បីនិរន្តរភាពនិងការអភិវឌ្ឍសង្គមជាតិ ឈានឆ្ពោះទៅរកការអភិវឌ្ឍស្របតាមយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាល ដែលកំណត់ជាអាទិភាពគឺ មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិជ្ជា ក្នុងគោលបំណងពង្រឹងនូវអភិបាលកិច្ចល្អ ការលើកកម្ពស់ប្រសិទ្ធភាពការងារ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ជម្រុញដល់ ក្រុមហ៊ុន Internet, ក្រុមហ៊ុនទឹកស្អាត និងក្រុមហ៊ុនអគ្គីសនី នៅក្នុងខេត្តប៉ៃលិនទាំងអស់ ត្រូវសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត និងអាជ្ញាធរមូលដ្ឋាន រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីចូលរួមធ្វើការអង្កេត និងតាមដាន រាល់គ្រប់ទីតាំងអាគារស្នាក់នៅ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល និងទីតាំងប្រមូលផ្តុំមាន ដែលសង្ស័យមានចេតនាប្រព្រឹត្តបទល្មើសខុសច្បាប់ ជាពិសេស ការចូលរួមនូវវិធានការទប់ស្កាត់ ចំពោះការផ្តល់សេវាដល់សកម្មភាពលួចបង្កប់ Scam Online នៅគ្រប់ទីតាំង៕

ប៉ៃលិន 16-03-2026

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.