ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋបាលខេត្ត​ប៉ៃលិ​នណែនាំដល់ អាជ្ញាធរ​និងមន្ត្រីជំ​នាញពាក់ព័​ន្ធជួយសម្រប​សម្រួលឯកសា​រនិងប្រកា​សសូម​អោ​យប្រ​ជាពលរដ្ឋ ចូលរួមពិនិត្យក្បាល​ដីរយះ​ពេល​១៥​ថ្ងៃកុំបី​ខាន ==> ឱកាសការងារដ៏ធំធេងនៅខេត្តពោធិ៍សាត់៖ យុទ្ធនាការ «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ» ទទួលបានលទ្ធផលយ៉ាងផ្លែផ្កា ដោយមានអ្នកចូលរួមជិត៨០០នាក់ ==> រដ្ឋបាលខេត្តស្វាយរៀង បេីកកិច្ចប្រជុំ​និងចុះសិក្សាទីតាំងគ្រោងសាងសង់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន លើផ្ទៃដីជាង ៥៣ហិកតា ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ដោយប្រើកូនកាំបិតចាក់ទៅលើនារីជាគូស្នេហ៍បណ្ដាលឱ្យរងរបួស! ==> ព្រឹកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ នៅខេត្តត្បូងឃ្មុំ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តកំពង់ឆ្នាំង ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើង បង្ហោះម៉ូតូលើផ្លូវសាធារណៈបាន០៥នាក់! ==> សម្តេចតេជោ អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនមកពីកូរ៉េខាងត្បូង ជួបសម្តែងសម្តែងការគួរសម ==> រដ្ឋមន្រ្តីសង្គមកិច្ច៖ ទិវាអន្ដរជាតិ ស្តីពីគ្រួសារ រៀបចំឡើងដើម្បីស្គាល់គុណតម្លៃរបស់គ្រួសារ ជាកោសិកាសង្គមដ៏មានសារៈសំខាន់ ក្នុងការអប់រំសីលធម៌សមាជិកគ្រួសារ ==> សមត្ថកិច្ចច​ម្រុះ​ខេត្តប៉ៃលិ​ន បន្តធ្វើរដ្ឋ​បា​លត្រួត​ពិនិត្យ និងឡោម​ព័ទ្ធ នៅតាម​ផ្ទះជួល​ សណ្ឋាគារ ផ្ទះ​សំណាក់ និង​រីសត ស្ថិត​នៅក្នុងក្រុ​ងប៉ៃលិន ៣ទីតាំ​ង និងស្រុក​សាលាក្រៅ ២ទីតាំង ដែលស​ង្ស័យ​លួចបង្កប់ប​ទល្មើសបច្ចេក​វិទ្យា (Online Scams) ដើម្បីធ្វើកា​របង្ក្រាប​ឱ្យអស់​ពីខេត្តប៉ៃលិន

ឧបនាយករដ្ឋមន្ដ្រី ស សុខា នឹងអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

ឧបនាយករដ្ឋមន្ដ្រី ស សុខា នឹងអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រាបបង្គំទូលថ្វាយ ប្រគេន ព្រះថេរានុត្ថេរៈ និងគោរពជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី បណ្តាញ សារព័ត៌មាន និងសាធារណជនទាំងអស់ មេត្តាជ្រាបថា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្សឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃអង្គារ ១៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧:៣០ នាទីព្រឹក។

ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នឹងប្រារព្ធឡើងក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន ជាសមាជិក គ.ជ.ប.ជ អភិបាល អភិបាលរង រាជធានី ខេត្ត លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិ (គ.រ.ប.ជ/គ.ខ.ប.ជ) តំណាងអង្គការសហប្រជាជាតិ អង្គការដៃគូជាតិ អន្តរជាតិ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ សរុបប្រមាណ ៥០០រូប។

គោលបំណងនៃកម្មវិធីនេះ គឺដើម្បីផ្សព្វផ្សាយរបាយការណ៍ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៥ និងបង្ហាញពីលទ្ធផលនៃការអនុវត្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលសម្រេចបាន ចំណុចខ្លាំង បញ្ហា ប្រឈម និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៦ ព្រមទាំងបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ និង បទល្មើសពាក់ព័ន្ធដទៃទៀតជាដាច់ខាត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.