ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋបាលខេត្ត​ប៉ៃលិ​នណែនាំដល់ អាជ្ញាធរ​និងមន្ត្រីជំ​នាញពាក់ព័​ន្ធជួយសម្រប​សម្រួលឯកសា​រនិងប្រកា​សសូម​អោ​យប្រ​ជាពលរដ្ឋ ចូលរួមពិនិត្យក្បាល​ដីរយះ​ពេល​១៥​ថ្ងៃកុំបី​ខាន ==> ឱកាសការងារដ៏ធំធេងនៅខេត្តពោធិ៍សាត់៖ យុទ្ធនាការ «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ» ទទួលបានលទ្ធផលយ៉ាងផ្លែផ្កា ដោយមានអ្នកចូលរួមជិត៨០០នាក់ ==> រដ្ឋបាលខេត្តស្វាយរៀង បេីកកិច្ចប្រជុំ​និងចុះសិក្សាទីតាំងគ្រោងសាងសង់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន លើផ្ទៃដីជាង ៥៣ហិកតា ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ដោយប្រើកូនកាំបិតចាក់ទៅលើនារីជាគូស្នេហ៍បណ្ដាលឱ្យរងរបួស! ==> ព្រឹកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ នៅខេត្តត្បូងឃ្មុំ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តកំពង់ឆ្នាំង ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើង បង្ហោះម៉ូតូលើផ្លូវសាធារណៈបាន០៥នាក់! ==> សម្តេចតេជោ អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនមកពីកូរ៉េខាងត្បូង ជួបសម្តែងសម្តែងការគួរសម ==> រដ្ឋមន្រ្តីសង្គមកិច្ច៖ ទិវាអន្ដរជាតិ ស្តីពីគ្រួសារ រៀបចំឡើងដើម្បីស្គាល់គុណតម្លៃរបស់គ្រួសារ ជាកោសិកាសង្គមដ៏មានសារៈសំខាន់ ក្នុងការអប់រំសីលធម៌សមាជិកគ្រួសារ ==> សមត្ថកិច្ចច​ម្រុះ​ខេត្តប៉ៃលិ​ន បន្តធ្វើរដ្ឋ​បា​លត្រួត​ពិនិត្យ និងឡោម​ព័ទ្ធ នៅតាម​ផ្ទះជួល​ សណ្ឋាគារ ផ្ទះ​សំណាក់ និង​រីសត ស្ថិត​នៅក្នុងក្រុ​ងប៉ៃលិន ៣ទីតាំ​ង និងស្រុក​សាលាក្រៅ ២ទីតាំង ដែលស​ង្ស័យ​លួចបង្កប់ប​ទល្មើសបច្ចេក​វិទ្យា (Online Scams) ដើម្បីធ្វើកា​របង្ក្រាប​ឱ្យអស់​ពីខេត្តប៉ៃលិន

កិច្ចប្រជុំស្តីពីការពិនិត្យ និងកំណត់ព្រំប្រទល់ដីព្រែកនៅទីតាំងមួយចំនួននិងស្នេីសុំចុះបញ្ជីដី​ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

កិច្ចប្រជុំស្តីពីការពិនិត្យ និងកំណត់ព្រំប្រទល់ដីព្រែកនៅទីតាំងមួយចំនួននិងស្នេីសុំចុះបញ្ជីដី​ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នាព្រឹកថ្ងៃទី១៦​ ខែមីនា​ ឆ្នាំ២០២៦នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍​សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការពិនិត្យ និងកំណត់ព្រំប្រទល់ដីព្រែក ចំនួន ០៥ទីតាំង និង ការស្នើសុំចុះបញ្ជីដីតាមនីតិវិធីពិសេសជូនមន្ទីរធនធានទឹក និងឧតុនិយមខេត្ត។

កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី​ លោក អភិបាលរងខេត្ត​ លោកប្រធានមន្ទីរពាក់ព័ន្ធនានាក្នុងខេត្ត​ លោកអភិបាលស្រុករមាសហែក-ស្រុកស្វាយជ្រំ​ និងស្រុករំដួល
លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត​ លោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ស្រុករំដួល ស្រុករមាសហែក និងស្រុកស្វាយជ្រំ​ លោក លោកស្រីមេឃុំពាក់ព័ន្ធ នៃស្រុករំដួល ស្រុករមាសហែក និងស្រុកស្វាយជ្រំ។

សូមជម្រាបជូនថា​ ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ប៉េង ពោធិ៍សា និងជាប្រធានគណៈ កម្មាធិការគ្រប់គ្រងអាងទន្លេ ខេត្ត បានយកចិត្តទុក្ខដាក់ឲ្យមានការចុះសិក្សាកំណត់ផ្ទៃអាងទឹក ទន្លេ និង ព្រែក ក្នុងខេត្ត គឺវាពិតជាមានសារៈសំខាន់ណាស់ សម្រាប់បម្រើឲ្យវិស័យកសិកម្ម និងពហុបំណង ដល់ ប្រជាពលរដ្ឋនៅក្នុងខេត្ត​។

ទន្ទឹមនេះ​ ការកំណត់​ គឺស្របទៅនឹងទំហំនៃការរីករាលដាល ការវាទយកដីសាធារណៈជា កម្មសិទ្ធិ និងមានការស្នើសុំដីធ្វើកម្មសិទ្ធិពាក់ព័ន្ធនឹងអាងទឹក ទន្លេ និងព្រែក កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ផ្អែកលើកត្តាទាំងអស់នេះ រដ្ឋបាលខេត្តមានបំណងកំណត់ផ្ទៃអាងទឹក ទន្លេ និងព្រែក ទាំងអស់ក្នុងខេត្តឲ្យ បានច្បាស់លាស់​ ក្នុងនោះកន្លងមកគណៈកម្មាធិការគ្រប់គ្រងអាងទន្លេខេត្ត បានកំណត់ព្រំប្រទល់អាងទឹកបាន ចំនួន ១២ កន្លែង ហើយបានសម្រេចដោយ ឯកឧត្តម សាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុ និយម នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦​ ហេីយកិច្ចការនេះរដ្ឋបាលខេត្ត​ និងនៅតែបន្តធ្វេី​ជាជំហានបន្តបន្ទាប់ទៀត​ សម្រាប់បន្សល់ទុកដល់កូនចៅជំនាន់ក្រោយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.