ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋបាលខេត្ត​ប៉ៃលិ​នណែនាំដល់ អាជ្ញាធរ​និងមន្ត្រីជំ​នាញពាក់ព័​ន្ធជួយសម្រប​សម្រួលឯកសា​រនិងប្រកា​សសូម​អោ​យប្រ​ជាពលរដ្ឋ ចូលរួមពិនិត្យក្បាល​ដីរយះ​ពេល​១៥​ថ្ងៃកុំបី​ខាន ==> ឱកាសការងារដ៏ធំធេងនៅខេត្តពោធិ៍សាត់៖ យុទ្ធនាការ «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ» ទទួលបានលទ្ធផលយ៉ាងផ្លែផ្កា ដោយមានអ្នកចូលរួមជិត៨០០នាក់ ==> រដ្ឋបាលខេត្តស្វាយរៀង បេីកកិច្ចប្រជុំ​និងចុះសិក្សាទីតាំងគ្រោងសាងសង់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន លើផ្ទៃដីជាង ៥៣ហិកតា ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ដោយប្រើកូនកាំបិតចាក់ទៅលើនារីជាគូស្នេហ៍បណ្ដាលឱ្យរងរបួស! ==> ព្រឹកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ នៅខេត្តត្បូងឃ្មុំ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តកំពង់ឆ្នាំង ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើង បង្ហោះម៉ូតូលើផ្លូវសាធារណៈបាន០៥នាក់! ==> សម្តេចតេជោ អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនមកពីកូរ៉េខាងត្បូង ជួបសម្តែងសម្តែងការគួរសម ==> រដ្ឋមន្រ្តីសង្គមកិច្ច៖ ទិវាអន្ដរជាតិ ស្តីពីគ្រួសារ រៀបចំឡើងដើម្បីស្គាល់គុណតម្លៃរបស់គ្រួសារ ជាកោសិកាសង្គមដ៏មានសារៈសំខាន់ ក្នុងការអប់រំសីលធម៌សមាជិកគ្រួសារ ==> សមត្ថកិច្ចច​ម្រុះ​ខេត្តប៉ៃលិ​ន បន្តធ្វើរដ្ឋ​បា​លត្រួត​ពិនិត្យ និងឡោម​ព័ទ្ធ នៅតាម​ផ្ទះជួល​ សណ្ឋាគារ ផ្ទះ​សំណាក់ និង​រីសត ស្ថិត​នៅក្នុងក្រុ​ងប៉ៃលិន ៣ទីតាំ​ង និងស្រុក​សាលាក្រៅ ២ទីតាំង ដែលស​ង្ស័យ​លួចបង្កប់ប​ទល្មើសបច្ចេក​វិទ្យា (Online Scams) ដើម្បីធ្វើកា​របង្ក្រាប​ឱ្យអស់​ពីខេត្តប៉ៃលិន

ថ្នាក់ដឹក​នាំខេត្តប៉ៃលិ​ន អញ្ជើញ​សួរ​សុខទុក្ខ សមាជិក​ក្រុមប្រឹក្សា​ខេត្ត ដែលកំពុងមា​នជំងឺ​សម្រាក​ព្យា​បាល​នៅ​ផ្ទះ

ថ្នាក់ដឹក​នាំខេត្តប៉ៃលិ​ន អញ្ជើញ​សួរ​សុខទុក្ខ សមាជិក​ក្រុមប្រឹក្សា​ខេត្ត ដែលកំពុងមា​នជំងឺ​សម្រាក​ព្យា​បាល​នៅ​ផ្ទះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន៖លោកជំ​ទាវបណ្ឌិត ​បាន ស្រីមុំ អ​ភិបាល នៃគណៈ​អភិបាលខេត្តប៉ៃលិន, ឯកឧត្តមតំ​ណាងរាស្ត្រ និង​ឯកឧត្តម​ប្រធានក្រុ​មប្រឹក្សាខេត្ត នាថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ២០២៦ បានអ​ញ្ជើញចុះ​សួរសុខទុក្ខ ឯកឧត្តម សុទ្ធ ឃុ​នថាល់ ​និង ឯ​កឧត្តម ហ៊ា​ន រចនា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ដែ​លបច្ចុប្បន្ន​មានជម្ងឺ​កំពុងស​ម្រាកព្យា​បាល នៅឯគេ​ហដ្ឋាន​ផ្ទាល់ខ្លួន​ នៅភូមិអូរតាពុក​ក្រោម សង្កា​ត់ទួល​ល្វា និងភូមិប​រយ៉ាខា សង្កាត់​បរយ៉ាខា ក្រុ​ងប៉ៃលិន ខេត្តប៉ៃលិន។

លោ​កជំទាវបណ្ឌិត បាន ស្រីមុំ អ​ភិបាលខេត្តប៉ៃលិ​ន បានសម្ដែងនូវម​នោសញ្ចេត​នានឹករលឹក និង​បានពាំនាំ​ការ ផ្តាំផ្ញើសួរសុខទុ​ក្ខពីសំ​ណាក់ថ្នាក់ដឹ​កនាំខេត្ត ក៏ដូច​ជាមិត្ត​ភក្តិរួមការ​ងារ ជូនចំពោះ ឯ​កឧត្តម សុទ្ធ ឃុន​ថាល់ និងឯកឧត្តមហ៊ា​ន រចនា សមាជិកក្រុមប្រឹក្សាខេត្ត និងជូនពរ​ឱ្យឆាប់បាន​ជាសះស្បើយពីរោ​គា​ដោយមានសុខ​ភាពល្អប្រសើ ដើម្បីចូល បម្រើការងារឡើងវិញជូនជាតិ និង​ប្រជាជន។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍​ថ្លែងអំណ​រគុណដ​ល់ឯកឧត្តម​សមាជិកក្រុ​មប្រឹក្សាខេត្ត​ទាំង ២រូប ដែល​កន្លងមក​បានបំពេញការងារ​យ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ក្នុង​ការបម្រើដល់ប្រយោ​ជន៍សម្រាប់ប្រជាជនពី​ព្រោះក្រុមប្រឹក្សាមាន​តួនាទីចាត់ចែ​ងកិច្ចការចាំបា​ច់នានា ដើម្បី​សម្រួលគោ​លបំណង​ក្នុងការប​ង្កើត, ការជំរុញ និងការធ្វើ ឱ្យមានចីរភាពដល់​ការ​អភិវឌ្ឍតា​មបែបប្រជា​ធិបតេយ្យ ព្រមទាំងដើម្បីបំពេញភារកិច្ចដែលបានប្រគល់ និងបានធ្វើ ប្រតិភូ​កម្មតាម​ច្បាប់ ឬដែល​ស្របតាមច្បាប់ ជាពិសេសត្រូវមា​នគណនេយ្យភាព​ដោយផ្ទាល់ចំពោះ​ប្រជាព​លរដ្ឋទាំ​ងអស់ អំពីជម្រើសជាអាទិភាព សម្រាប់ធ្វើការអង្កេត​លើករណីទាំងឡា​យណាដែ​លខ្លួនយ​ល់ឃើ​ញថា មាន​សារៈសំខាន់ដល់ ប្រជាពលរដ្ឋ ព្រមទាំងអា​ចផ្សព្វផ្សាយលទ្ធ​ផលនៃ​ការធ្វើអ​ង្កេតនោះ រួច​ហើយត្រូវធ្វើគោ​លការណ៍ណែនាំអនុវត្តដល់ គណៈអភិបាល និងអភិបាល។

ក្នុងឱកាសនោះ​លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកទឹកចិត្តឯកឧត្តម សុទ្ធ ឃុនថាល់ និងឯ​កឧត្តម ហ៊ាន​ រចនា ឱ្យខិតខំថែទាំសុ​ខភាពឱ្យបានល្អប្រសើរ និងស្តាប់ តាម វេជ្ជបញ្ជារ​បស់គ្រូពេទ្យជំនា​ញ និងការ សម្រាក, ការហូបចុកឱ្យបានគ្រប់គ្រាន់ ព្រមទាំងបា​នឧប​ត្ថម្ភនូវ ថវិកាផ្ទាល់ខ្លួន​ មួយចំនួនជូនដល់​ឯកឧត្តមសមាជិក ក្រុម ប្រឹក្សាខេត្តទាំង ២រូប ដើម្បីទុក​ប្រើប្រាស់ទៅតាមតម្រូវការ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.