ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋបាលខេត្ត​ប៉ៃលិ​នណែនាំដល់ អាជ្ញាធរ​និងមន្ត្រីជំ​នាញពាក់ព័​ន្ធជួយសម្រប​សម្រួលឯកសា​រនិងប្រកា​សសូម​អោ​យប្រ​ជាពលរដ្ឋ ចូលរួមពិនិត្យក្បាល​ដីរយះ​ពេល​១៥​ថ្ងៃកុំបី​ខាន ==> ឱកាសការងារដ៏ធំធេងនៅខេត្តពោធិ៍សាត់៖ យុទ្ធនាការ «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ» ទទួលបានលទ្ធផលយ៉ាងផ្លែផ្កា ដោយមានអ្នកចូលរួមជិត៨០០នាក់ ==> រដ្ឋបាលខេត្តស្វាយរៀង បេីកកិច្ចប្រជុំ​និងចុះសិក្សាទីតាំងគ្រោងសាងសង់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន លើផ្ទៃដីជាង ៥៣ហិកតា ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ដោយប្រើកូនកាំបិតចាក់ទៅលើនារីជាគូស្នេហ៍បណ្ដាលឱ្យរងរបួស! ==> ព្រឹកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ នៅខេត្តត្បូងឃ្មុំ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តកំពង់ឆ្នាំង ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើង បង្ហោះម៉ូតូលើផ្លូវសាធារណៈបាន០៥នាក់! ==> សម្តេចតេជោ អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនមកពីកូរ៉េខាងត្បូង ជួបសម្តែងសម្តែងការគួរសម ==> រដ្ឋមន្រ្តីសង្គមកិច្ច៖ ទិវាអន្ដរជាតិ ស្តីពីគ្រួសារ រៀបចំឡើងដើម្បីស្គាល់គុណតម្លៃរបស់គ្រួសារ ជាកោសិកាសង្គមដ៏មានសារៈសំខាន់ ក្នុងការអប់រំសីលធម៌សមាជិកគ្រួសារ ==> សមត្ថកិច្ចច​ម្រុះ​ខេត្តប៉ៃលិ​ន បន្តធ្វើរដ្ឋ​បា​លត្រួត​ពិនិត្យ និងឡោម​ព័ទ្ធ នៅតាម​ផ្ទះជួល​ សណ្ឋាគារ ផ្ទះ​សំណាក់ និង​រីសត ស្ថិត​នៅក្នុងក្រុ​ងប៉ៃលិន ៣ទីតាំ​ង និងស្រុក​សាលាក្រៅ ២ទីតាំង ដែលស​ង្ស័យ​លួចបង្កប់ប​ទល្មើសបច្ចេក​វិទ្យា (Online Scams) ដើម្បីធ្វើកា​របង្ក្រាប​ឱ្យអស់​ពីខេត្តប៉ៃលិន

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងប្រសិទ្ធភាពក្នុងការដឹកនាំវិស័យព័ត៌មាន និងសោតទស្សន៍នៅតាមបណ្តារាជធានី ខេត្ត

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងប្រសិទ្ធភាពក្នុងការដឹកនាំវិស័យព័ត៌មាន និងសោតទស្សន៍នៅតាមបណ្តារាជធានី ខេត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងប្រសិទ្ធភាពក្នុងការដឹកនាំវិស័យព័ត៌មាន និងសោតទស្សន៍នៅតាមបណ្តារាជធានី ខេត្ត ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងដាក់ចេញទិសដៅបន្ត ក្នុងការលើកកម្ពស់គុណភាពការងារព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានឱ្យមានប្រសិទ្ធភាពកាន់តែខ្ពស់បន្ថែមទៀត ជាពិសេសការពង្រឹងលើកិច្ចការងារសាធារណៈមតិ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ។

កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នាសាលព្រះវិហារទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន មន្ត្រីពាក់ព័ន្ធ ប្រធាន និងប្រធានស្តីទីនៃមន្ទីរព័ត៌មានរាជធានី ខេត្ត ដើម្បីពិភាក្សាអំពីការងារសំខាន់ៗពាក់ព័ន្ធនឹងការគ្រប់គ្រងព័ត៌មាន សាធារណៈមតិ និងការផ្សព្វផ្សាយសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា កិច្ចប្រជុំនាឱកាសនេះ ជាការបង្ហាញនូវរបាយការណ៍សង្ខេបស្តីពីលទ្ធផលការងាររបស់មន្ទីរព័ត៌មានរាជធានី ខេត្ត ក្នុងនោះអ្វីដែលសំខាន់គឺបញ្ហាប្រឈម និងសំណូមពរ ។ជាមួយនេះ ក៏លើកនូវរបាយការណ៍នៃការរៀបចំ វេបសាយ របស់មន្ទីរព័ត៌មាន រាជធានី ខេត្ត ដែលបានធ្វើកិច្ចសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។ ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងពីការពង្រឹងរបៀបរបបការអនុវត្តការងារនៅតាមមន្ទីរព័ត៌មាន,ការងារគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍ នៅតាមខេត្ត,ការផលិត និងការផ្សព្វផ្សាយព័ត៌មានក្នុងខេត្ត ដោយផ្តោតលើស្ថានភាពនៃប្រព័ន្ធផ្សព្វផ្សាយរបស់ខេត្ត ការទទួលបន្ទុកលើកិច្ចការងារផ្សព្វផ្សាយព័ត៌មាននៅក្នុងខេត្ត នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយចំនួនត្រូវបានបិតទ្វារ។

ក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានណែនាំឱ្យមន្ទីរព័ត៌មានរាជធានី ខេត្ត បន្តពង្រឹងការផលិត និងផ្សព្វផ្សាយព័ត៌មានអំពីសក្តានុពល ការអភិវឌ្ឍ និងសមិទ្ធផលនានានៅតាមមូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលា។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានជំរុញឱ្យមន្ត្រីព័ត៌មានគ្រប់លំដាប់ថ្នាក់ បន្តពង្រឹងវិជ្ជាជីវៈសារព័ត៌មាន គោរពក្រមសីលធម៌វិជ្ជាជីវៈ និងចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីធានាថាព័ត៌មានដែលផ្សព្វផ្សាយមានភាពត្រឹមត្រូវ និងជួយលើកកម្ពស់ទំនុកចិត្តសាធារណៈ។

ឯកឧត្តម រដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យមន្ទីរព័ត៌មាននៅតាមរាជធានី ខេត្ត បន្តធ្វើការយ៉ាងសកម្ម សហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើជាសេនាធិការជូនរដ្ឋបាលរាជធានី ខេត្ត ក្នុងការងារគ្រប់គ្រងព័ត៌មាន និងសាធារណៈមតិឱ្យកាន់តែមានប្រសិទ្ធភាព៕ ផ្សាយ៖ កន ចំណាន

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.