ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

ឧត្តមសេនីយ៍ឯក លឹម តុង​ហួត​៖ «​យុវជន​ចូលរួម​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដើម្បី​លើកស្ទួយ​វប្បធម៌​ជាតិ​» និង​សូម​អោយ​មេ​ភូមិ​ជា​សមាសភាព​សំខាន់ ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់ App NoDrug

ឧត្តមសេនីយ៍ឯក លឹម តុង​ហួត​៖ «​យុវជន​ចូលរួម​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដើម្បី​លើកស្ទួយ​វប្បធម៌​ជាតិ​» និង​សូម​អោយ​មេ​ភូមិ​ជា​សមាសភាព​សំខាន់ ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់ App NoDrug

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ៖ កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភ​: ឆ្នាំ​២០២៥ កន្លងទៅ ឧត្តមសេនីយ៍ឯក លឹម តុង​ហួត ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​អប់រំ និង​ទំនាក់ទំនង​សាធារណៈ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ថ្លែង ក្នុងឱកាស​ដែល​លោក​ចូល​ជា​វាគ្មិន​នៅក្នុង​វេទិកា​តុមូល​នៅ​អគ្គនាយកដ្ឋាន​វិទ្យុ​កម្ពុជា ក្រោម​ប្រធានបទ «​យុវជន​ចូលរួម​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដើម្បី​លើកស្ទួយ​វប្បធម៌​ជាតិ​» ។​

​ក្នុង​កិច្ចពិភាក្សា​នោះ ក្នុងនាម​នាយ​ឧត្តមសេនីយ៍ មាស វី​រិទ្ធ អគ្គលេខាធិការ ក្នុងឱកាស​នោះ​ឧត្តមសេនីយ៍ឯក លឹម តុង​ហួត បាន​ពាំនាំ​នូវ​ការកោតសរសើរ​ពី​លោក​សន្តិ​បណ្ឌិត នេ​ត សាវឿន ឧបនាយក​រដ្ឋមន្ត្រី​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ជូន​ដល់​អគ្គនាយកដ្ឋាន​វិទ្យុជាតិ​កម្ពុជា​នៃ​ក្រសួង​ព័ត៌មាន ដែល​តែងតែ​សហការ​ជួយ​ដល់​ការងារ​ផ្សព្វផ្សាយ​ពី​បញ្ហា​គ្រឿងញៀន​ផ្តល់ព័ត៌មាន​ពិត​ពី​បញ្ហា​គ្រឿងញៀន ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បានដឹង បានឮ បាន​យល់ ទទួលយក និង​ចូលរួម​កាន់តែ​សកម្ម​ក្នុង​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។​

​ក្នុងឱកាស​នៃ​កិច្ចពិភាក្សា​នោះ​ដែរ ឧត្តមសេនីយ៍ឯក លឹម តុង​ហួត បាន​ថ្លែងបន្តថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ ដឹកនាំ​ដោយ​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានដាក់​ការងារ​ពី​ការងារ​អាទិភាព​ដែល​តម្រូវ​ឱ្យ​មាន​ការចូល​រួម​គ្រប់​សមត្ថភាព​ទាំង​អស់​ជា​ចលនា​ជាតិ​មួយ ក្នុងនោះ​ការងារ​ផ្សព្វផ្សាយ​អប់រំ​គឺជា​ការងារ​អាទិភាព​ទី​១ សំដៅ​ឱ្យ​គ្រ​គ្រប់​សមាសភាព​ទាំងអស់​នៅក្នុង​សង្គម​ត្រូវតែ​ចូលរួម​និង​ទទួលបាន​នូវ​សារ​អប់រំ​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន ដើម្បី​ចាកចេញ​ផុត​បាន​ពី​ការ​មិន​ទៅ​ជក់ មិន​ជួញ​គ្រឿងញៀន​ដែល​នាំឱ្យ​នាំ​ទុក​ដល់​ខ្លួនឯង នាំ​ចំបែង​ដល់​ក្រុមគ្រួសារ នាំ​បញ្ហា​ដល់​សហគមន៍​និង​សង្គមជាតិ​យើង​ទាំងមូល​។​

​ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក លឹម តុង​ហួត ក៏បាន​លើកឡើង​ពីរ​ការងារ​លេចធ្លោ​ក្នុង​រយៈពេល​មួយ​ឆ្នាំ នៃ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៃ​នីតិកាល​ទី​៧ ដែល​ក្នុង​នោះ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ដាក់​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​តាម​ប្រព័ន្ធ​ឌីជីថល គឺ​កម្មវិធី​ទូរ​សព្ទ​ដៃ NoDrug ដែល​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ទូទៅ ក្នុង​រយៈពេល​១០​ខែ​កន្លងទៅ​នេះ មាន​អ្នក​ចូល​ប្រើប្រាស់​កម្មវិធី​នេះ​រហូតដល់​ជាង​៤​ម៉ឺន​នាក់ ហើយ​មាន​ការរាយការណ៍​ពី​ករណី​គ្រឿងញៀន​លើសពី​១​ពាន់​ករណី និង​កម្ពុជា​គ្មាន​ការផលិត​កែច្នៃ​គ្រឿងញៀន និង​ទប់ស្កាត់​ការ​ចរាចរ​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​កម្ពុជា​បានដាក់ App NoDrug ឱ្យ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ជាប់​នឹង​តំបន់​ព្រំដែន​ប្រើប្រាស់​រាយការណ៍​។​

​ជាមួយគ្នានេះដែរ លោក​ឧត្តមសេនីយ៍ឯក លឹម តុង​ហួត ក៏​បាន​ថ្លែង​បញ្ជាក់ថា​ដើម្បី​ឲ្យ​កម្មវិធី​ទូរ​សព្ទ​ដៃ NoDrug នេះ​ឆាប់​បានដឹង​ដល់​ប្រជាពលរដ្ឋ​ទូទៅ​កាន់តែ​ឆាប់​នោះ​គឺ​មេភូមិ​ជា​អ្នក​ដើរតួនាទី​យ៉ាងសំខាន់​បំផុត ព្រោះ​ថា​មេភូមិ​គឺ​នៅ​ជិត នៅជាប់​នឹង​ប្រជាពលរដ្ឋ ដូច្នេះ​រាល់​ការផ្សព្វផ្សាយ​របស់​មេភូមិ គឺជា​ព័ត៌មាន​ពិត​ហើយ​ប្រជា​ពលរដ្ឋ​នឹង​អាច​ទទួលយកបាន ដូចនេះ​ការផ្សព្វផ្សាយ​ពី​អត្ថប្រយោជន៍ App Nodrug នឹង​ទទួលបាន​ជោគជ័យ​បន្ថែមទៀត​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.