ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

ឯកឧត្តម ជួន សុវណ្ណ ដឹកនាំ​ប្រជុំ​ពិភាក្សា​ស្ដីពី​ការទប់ស្កាត់ និង​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​នៅ​ខេត្ត​កំពង់ចាម

ឯកឧត្តម ជួន សុវណ្ណ ដឹកនាំ​ប្រជុំ​ពិភាក្សា​ស្ដីពី​ការទប់ស្កាត់ និង​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​នៅ​ខេត្ត​កំពង់ចាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ចាម​)៖ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពង់ចាម​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៥ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​ការទប់ស្កាត់ និង​បង្ក្រាប​ល្បែង​ផ្សងសំណាង​នៅ​ទូទាំង​ខេត្ត​កំពង់ចាម​ក្រោម​អធិបតី​ឯកឧត្តម ជួន សុវណ្ណ រដ្ឋមន្ត្រី ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​។​

​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​នោះ អភិបាលខេត្ត​កំពង់ចាម​ឯកឧត្តម អ៊ុន ចាន់​ដា បាន​ថ្លែងថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ខ្ពង់ខ្ពស់​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នា​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បាន​ចាត់​វិធានការ​ចុះ​ត្រួតពិនិត្យ និង​បិទ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ក្នុង​ភូមិសាស្ត្រ​ខេត្ត ដោយ​បាន​ចាប់ផ្ដើម​យុទ្ធនាការ ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ស្រង់​ស្ថិតិ​ទីតាំង​ល្បែង​នៅ​គ្រប់​ក្រុង ស្រុក ឃុំ​សង្កាត់ និង​ដាក់​វិធានការ​ធ្វើ​កិច្ចសន្យា បញ្ឈប់ ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​ថ្ងៃទី​១៩ ខែ​កុម្ភៈ​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​បន្តទៀតថា ទិសដៅ​បន្ត ក្រុមការងារ​នៅ​តែ​បន្ត​យ៉ាង​សកម្មភាព ចុះ​តាមដាន ត្រួតពិនិត្យ​ទីតាំង​ល្បែង ស៊ីសង ឆ្នោត​អាជីវកម្ម ពាណិជ្ជកម្ម គ្រប់​ប្រភេទ ក្នុង​ខេត្ត​កំពង់ចាម ទាំង​នៅ​ថ្នាក់​ខេត្ត ក្រុង​-​ស្រុក ដោយ​ធ្វើ​សកម្មភាព​ជាប់ ជាប្រចាំ​ដូច​ភ្លៀងរលឹម ចុះ​ឆ្មក់ ឃ្លាំមើល ទីតាំង​ល្បែង ដែល​បាន​ធ្វើ​កិច្ចសន្យា បិទ​កន្លងមក មិនឱ្យ​មាន​ការ​លបលួច​បើក​ឡើង​វិញ​ឡើយ និង​ល្បាត​តាម​ភូមិសាស្ត្រ​ពិនិត្យ​មើល​ទីតាំង​ផ្សេងទៀត ដែល​លបលួច​បើក​លេង​ល្បែង ដោយ​ចាត់​វិធានការ​បង្ក្រាប​នៅនឹងកន្លែង​តែម្ដង​។​

​ឯកឧត្តម ជួន សុវណ្ណ បាន​លើកឡើង​ថា បញ្ហា​ល្បែងស៊ីសង​មិនមែន​ទើបតែ​កើតមាន​ក្នុង​បច្ចុប្បន្ន​នេះ​ទេ សូម្បី​តែ​សម័យ​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី សម្ដេច​បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ឲ្យ​បង្ក្រាប​ល្បែងស៊ីសង នៅ​ទូទាំង​ប្រទេស រហូតមកដល់ អាណត្តិ​ទី​៧ ដែលមាន​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នៅតែ​បន្ត​ដាក់​វិធានការ​ក្នុង​ការបង្ក្រាប​ល្បែងស៊ីសង​ទូទាំង​ប្រទេស​នេះ​ផងដែរ​។​

​ឯកឧត្តម ជួន សុវណ្ណ បានបញ្ជាក់​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពង់ចាម ជាពិសេស​ឯកឧត្តម អ៊ុន ចាន់​ដា ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត អាច​ធ្វើ​ការបំបាត់​ល្បែងស៊ីសង​នោះ បាន​ទាំងស្រុង​នៅ​ទូទាំង​ខេត្ត​ជាង​៤០០​ទីតាំង តាមរយៈ​ការធ្វើ​កិច្ចសន្យា និង​ការចុះ​បង្ក្រាប ដើម្បី​ធ្វើឲ្យ​ល្បែងស៊ីសង​ទាំងអស់នោះ​បិទទ្វា​រលែង​ឲ្យមាន​ដំណើរកា​រ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.