ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

លោកយាយ លោកតា​ចាស់ជរា​គ្មាន​ទីពឹង​ក្នុង​ខេត្ត​ប៉ៃលិន ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ពី​មូលនិធិ​ចាស់ជរា​របស់​លោកជំទាវ​បណ្ឌិត​បាន ស្រីមុំ អ៊ី ឈាន​

លោកយាយ លោកតា​ចាស់ជរា​គ្មាន​ទីពឹង​ក្នុង​ខេត្ត​ប៉ៃលិន ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ពី​មូលនិធិ​ចាស់ជរា​របស់​លោកជំទាវ​បណ្ឌិត​បាន ស្រីមុំ អ៊ី ឈាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រធាន​មូល​នីធិ​ចាស់ជរា និង​អភិបាលខេត្ត​ប៉ៃលិន នា​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៥ បាន​អញ្ជើញ​សំណេះសំណាល​សួរសុខទុក្ខ ជាមួយ​លោកតា លោក តា​ចាស់ជរា​គ្មាន​ទីពឹង និង​មាន​ជីវភាព​ខ្វះខាត​ទូទាំង​ខេត្ត​ប៉ៃលិន ដែល​មក​ទទួល​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ពី​មូលនិធិ​។​

​លោកជំទាវ​បណ្ឌិត​ប្រធាន​មូល​នីធិ បាន​មានប្រសាសន៍​លើកឡើងថា​៖ រាជដ្ឋាភិបាល​កម្ពុជា បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​ន៏​រីកចម្រើន លើ​គ្រប់​វិស័យ ជាពិសេស​ហេដ្ឋារចនាសម្ព័ន​រូបវ័ន្ន​នានា រួមមាន​៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្ត​អារាម ប្រព័ន្ធធារាសាស្ត្រ ព្រមទាំង​បាន​យកចិត្តទុកដាក់​គិតគូ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ដោយ​មិន​បណ្តោយ​អោយ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​អត់បាយ ដោយ​មិន​បានដឹង និង​មិន​បាន​ដោះស្រាយ​ន​នោះឡើយ​។​

​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ មូលនិធិ​ចាស់ជរា​នេះ បាន​បង្កើតឡើង​ក្នុង​គោលបំណង និង​ទិសដៅ​ជួយ​ដល់​លោកយាយ លោកតា​ចាស់ជរា​គ្មាន​ទីពឹង មាន​ជីវភាព​ខ្សត់ខ្សោយ និង​មាន​អាយុ​ចាប់ពី ៧០​ឆ្នាំ​ឡើង​ទៅ ដែល​ពុំមាន​លទ្ធភាព​អាច​ចេញទៅ​ប្រកបមុខរបរ ដើម្បី​ចិញ្ចឹមជីវិត​បាន ក៍​ដូចជា​ការជួយ​លើក​កំពស់​កម្រិតជីវភាព និង​បំប៉ន​ថែ​រទាំ​សុខភាព​លោកយាយ​លោកតា ដោយ​មិន​ប្រកាន់​បក្សពួក និង​និន្នាការ​នយោបាយ​ឡើយ ព្រោះ​មនុស្ស​ចាស់ គឺ​មាន​គុណបំណាច់​ធំធេង​ណាស់ ក្នុង​ការជួយ​អប់រំ ប្រៀនប្រដៅ​ដល់​កូនចៅ​ជំនាន់​ក្រោយៗ ឲ្យ​ប្រព្រឹត្តិតែ​អំពើ​ល្អ​។​

​លោកយាយ លោកតា ដែល​បាន​ទទួល​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ពី​មូលនិធិ​ចាស់ជរា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​បាន​ជូនពរ​ស័ព្ទ​សារធុ​ការ ចំពោះ​ឯកឧត្តម អ៊ី ឈាន និង​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រធាន​មូលនិធិ​ចាស់ជរា តែងតែ​ជួយ​ឧបត្ថម្ភ​ថវិកា ដល់​ពួកគាត់​ជា​រៀងរាល់​ខែ ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ បាន​ធូរស្រាល​មួយ​ក​ម្រឹត​ធំ ។

​សូមបញ្ជាក់​ថា​៖ មូលនិធិ​ចាស់ជរា ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់ ឯកឧត្តម អ៊ី ឈាន និង​លោកជំទាវ បាន ស្រីមុំ បាន​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ កុម្ភៈ ឆ្នាំ​២០២៥ ដល់​លោក យាយ លោកតា ចាស់ជរា ចំនួន​៧៥​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ចំនួន​១០​ម៉ឺន​រៀល រួម​ជាមួយ​អង្ករ ២៥​គីឡូក្រាម ផងដែរ ៕
​ដោយ សេន ត​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.