ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​រៀបចំ​សណ្តាប់ធ្នាប់ ក្នុង​ទីក្រុង​បាត់ដំបង

ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​រៀបចំ​សណ្តាប់ធ្នាប់ ក្នុង​ទីក្រុង​បាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​មន្ទីរ​ជំនាញ​នានា និង​អ្នកពាក់ព័ន្ធ​មួយចំនួន ដើម្បី​សម្រុក​រៀបចំ​ទាំង​ការ ជួសជុល កសាង ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូចខាត​កន្លងមក និង​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់​ទីក្រុង​បាត់ដំបង​ជា​ច្រើន​កន្លែង នា​រដូវប្រាំង​ឆ្នាំ​២០២៥​នេះ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម សុខ លូ បានបញ្ជាក់​ថា កាល​ពី​រដូវវស្សា​កន្ល​ង​ទៅ ទីក្រុង​បាត់ដំបង និង​ស្រុក​មួយចំនួន បាន​រង​ការខូចខាត​ផ្លូវថ្នល់ ជាច្រើន​កន្លែង​ដោយ​អន្លើ ដោយសារ​ជំនន់​ទឹកភ្លៀង​ធ្វើឲ្យ​ប្រជាពលរដ្ឋ ជួប​ការលំបាក​ក្នុងការ​ធ្វើ​ដំណើរ​ប្រចាំថ្ងៃ តែ​ត្រូវបាន​អាជ្ញាធរ​ខេត្ត​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ជួយ​សង្គ្រោះបន្ទាន់​ជា​បន្តបន្ទាប់​ផង​ដែរ​។​

​ឯកឧត្តម​បាន​បន្តថា មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ​ទូទាំង​ខេត្ត​ទាំងអស់ បាន​ខិតខំ​ធ្វើ​ការជួយ​សង្គ្រោះ អស់ពី​លទ្ធភាព បម្រើ​ប្រជាពលរដ្ឋ​ទៅតាម​ជាក់ស្តែង និង​បាន​ទាន់​ពេលវេលា​ផង​ដែរ​។  ​ទោះជា​មាន​ការ​រវល់​ការងារ​ស្នូល​ជំនាញ​រៀងៗ​ខ្លួន​ក៏​ដោយ តែ​ការ​សង្គម​ក៏​សំខាន់​ដែរ ដែល​ត្រូវតែ​ចុះ​ជួយ​ជា​បន្ទាន់ ដើម្បី​កាន់​បន្ថយ ការលំបាក​របស់​ប្រជាពលរដ្ឋ ដោយ​គ្រោះធម្មជាតិ​ផ្សេងៗ​ផងដែរ​។​

​ឯកឧត្តម​អភិបាលខេត្ត​បាត់ដំបង បាន​ន្ថែ​ម​ថា ពេល​ក្រុម​ការងារ​ជំនាញ​នីមួយៗ​កំពុង​ញាប់ដៃ​ញាប់ជើង​ទាន់​រដូវប្រាំង បាន​និង​កំពុង​ធ្វើការ​ងារ​នេះ រៀងៗ​ខ្លួន ជាក់ស្តែង​បាន​អញ្ជើញ​បើក​កិច្ចប្រជុំ​ពិភាក្សា​ការងារ​រៀបចំ​សណ្តាប់ធ្នាប់ ទីក្រុង​បាត់ដំបង ដើម្បី​រៀបចំ​គម្រោង​អភិវឌ្ឍន៍ កែលម្អ​សួនច្បារ ផ្លូវ ទីធ្លា ចំណតរថយន្ត ផ្លូវ​ដើរ​ថ្មើរជើង ផ្លូវ​ជិះ​កង់ សម្រាប់​ទទួល​ភ្ញៀវ​ទេសច​រ មក​កម្សាន្ត លើក​សោភ័ណភាព​ទីក្រុង និង​សេដ្ឋកិច្ច ជីវភាព​រស់នៅ​ប្រជាពលរដ្ឋ​ខេត្ត​បាត់ដំបង ក្នុង​ពេល​អនាគត និង​នៅ​ថ្ងៃស្អែក​នេះ ក៏​មាន​ការរៀបចំ​ក្រុង​ពាលី កសាង​សួនច្បារ «​តេជោ​សន្តិភាព​» នៅ​ខាងកើត​ស្ទឹង​សង្កែ​ផងដែរ​៕

ដោយ ទាវ ដារិន

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.