ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី​កិច្ចការ​ព្រំដែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី​កិច្ចការ​ព្រំដែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃ​ចន្ទ​៥​រោច ខែ​មាឃ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ ឯកឧត្តម ម៉ែន វិបុល ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ស្វាយរៀង និង​ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាលខេត្ត​បាន​អញ្ជើ​ញ​ចូលរួម​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី​កិច្ចការ​ព្រំដែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​អធិបតីភាព​ឯកឧត្ដម ឡាំ ជា រដ្ឋមន្ដ្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​កិច្ចការ​ព្រំដែន នៅ​សាលប្រជុំ​សាកលវិទ្យាល័យ​ស្វាយរៀង ។

​សិក្ខាសាលា​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ ប្រតិភូ​រដ្ឋលេខាធិការដ្ឋា​នកិច្ចការ​ព្រំដែន​,​ឯកឧត្តម​រដ្ឋលេខាធិកា​រ ក្រសួងមហាផ្ទៃ និង​ក្រសួង​ការពារជាតិ​,​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក អគ្គស្នងការ​រង​នគរបាលជាតិ​,​ឯកឧត្តម លោក លោកស្រី​ប្រតិភូ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​,​ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត ,​ឯកឧត្តម លោកជំទាវ​អភិបាលរង​ខេត្ត​,​លោក លោកស្រី​នាយករង​រដ្ឋបាល​សាលាខេត្ត ,​លោក​ឧត្តមសេនី​យ៍កងកម្លាំង​ប្រដាប់អាវុធ​ទាំង​បី​,​លោក លោកស្រី​ប្រធាន​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត​,​លោក​អភិបាលក្រុង ស្រុក​ទាំង​៨,​ប្រធាន អនុប្រធាន​ច្រកទ្វារព្រំដែន​ក្នុង​ខេត្ត​,​លោក លោកស្រី នាយក​ទីចាត់ការ​/​អង្គភាព​ចំណុះ​សាលាខេត្ត​,​លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត​សរុប​ប្រមាណ​៦០០​នាក់​។

​ឯកឧត្តម​អភិបាលខេត្ត​មានប្រសាសន៍ថា ក្នុង​ក្របខណ្ឌ​យុទ្ធសាស្ដ្រ នៃ​ការអភិវឌ្ឍ​នៅ​តំបន់​ព្រំដែន ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន អតីត​នាយករដ្ឋមន្ដ្រី និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា ក្នុងការ​ប្រែក្លាយ​តំបន់​ព្រំដែន​ទៅជា​តំបន់​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ បាន​បង្ក​ភាព​អនុគ្រោះ និង​លក្ខណៈ​អំណោយផល​យ៉ាង​ធំធេង ធ្វើឲ្យ​ខេត្ត​ស្វាយរៀង ធ្លាប់​ជា​ខេត្ត​ជាប់​ព្រំដែន​ធម្មតា​ដែលមាន​សកម្មភាព សេដ្ឋកិច្ច​តិចតួច ក្លាយ​ជា​ខេត្ត​បោះជំហាន​ឈានមុខ​មួយ​ក្នុង​កិច្ចការ​អភិវឌ្ឍន៍​នៅតាម​តំបន់​ព្រំដែន តាមរយៈ​ការបង្កើត​ឲ្យមាន​តំប​ន់​សេដ្ឋកិច្ច​ពិសេស​នៅ​ឆ្នាំ​២០០៥ និង​ជា​បន្ដបន្ទាប់​មាន​ការអភិវឌ្ឍ​វិនិយោគ​បង្កើត​ជា​រោងចក្រ សហគ្រាស សណ្ឋាគារ និង កាស៊ីណូ​ជា​ច្រើន​កន្លែង ធ្វើឲ្យ​តំបន់​ព្រំដែន ដែល​ធ្លាប់តែ​ស្ងប់ស្ងាត់ ក្លាយទៅជា​ទីប្រជុំជន មាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស និង​ឥត​ឈប់ឈរ ទាំង​វិស័យ​សេដ្ឋកិច្ច សង្គម ពាណិជ្ជកម្ម និង​ទេសចរណ៍ ជាពិសេស​ការកសាង ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​នៅតាម​ព្រំដែន ដែល​ជា​សរសៃឈាម​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ ។​

​ឯកឧត្តម​បន្ថែមថា ក្នុង​នាម​រដ្ឋបាល​ខេត្ត​ពិតជា​មាន​ការជឿជាក់​ថា តាមរយៈ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី​កិច្ចការ​ព្រំដែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដ៏​មាន​សារៈសំខាន់​នៅថ្ងៃនេះ នឹង​ពិតជា​ផ្ដល់​នូវ​ចំណេះដឹង​ថ្មីៗ​ដែល​នឹង​ជួយ​បង្កើន​ការ​យល់​ដឹង​បន្ថែម​ដល់​មន្ត្រី នៅ​ថ្នាក់ក្រោម​ជាតិ ពាក់ព័ន្ធ​នឹង​កិច្ចការ​ព្រំដែន ទាំង​ទិដ្ឋភាព​ច្បាប់ និង​បច្ចេកទេស​លើ​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង ហើយ​សង្ឃឹមថា អង្គ​- សិក្ខាសាលា​នឹង​បន្ដ​ធ្វើ​ការផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ​បន្ថែម​ទៀត ក្នុង​គោលដៅ​បញ្ឈប់​ឲ្យមាន​ការចាញ់បោក ការឃោសនា​ញុះញង់ ពី​ក្រុម​ជន​អគតិ ដែល​តែង​លើកយក​បញ្ហា​ព្រំដែន មក​វាយប្រហារ លើ​រាជរដ្ឋាភិបាល​កម្ពុជា បន្ដទៅទៀត ។​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.