ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

អភិបាលខេត្ត​ពោធិ៍សាត់ ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​គ្រប់គ្រង​ឱ្យ​បាន​ការ​បូជាសព នៅតាម​ទីសាធារណៈ ឬ​ទីប្រជុំជន និង​ត្រូវ​ពន្យល់​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឱ្យ​យល់ដឹង​ពី​ផលប៉ះពាល់​បរិស្ថាន

អភិបាលខេត្ត​ពោធិ៍សាត់ ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​គ្រប់គ្រង​ឱ្យ​បាន​ការ​បូជាសព នៅតាម​ទីសាធារណៈ ឬ​ទីប្រជុំជន និង​ត្រូវ​ពន្យល់​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឱ្យ​យល់ដឹង​ពី​ផលប៉ះពាល់​បរិស្ថាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ឯកឧត្តម ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បាន​ណែនាំ​ដល់​អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវ​គ្រប់គ្រង​ឱ្យ​បាន​ការ​បូជាសព នៅតាម​ទីសាធារណៈ ឬ​ទីប្រជុំជន និង​ត្រូវ​ពន្យល់​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឱ្យ​យល់ដឹង​ពី​ផលប៉ះពាល់​បរិស្ថាន ដោយ​ត្រូវ​បូជាសព​នៅ​ឈាបនដ្ឋាន ឬ​កន្លែង​សមរម្យ​ដែល​មាន​សុវត្ថិភាព​។​

​ឯកឧត្តម ខូ​យ រី​ដា បាន​ណែនាំ​បែបនេះ នៅ​សាលប្រជុំ​ថ្មី​សាលាខេត្ត ក្នុងឱកាស​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ប្រចាំ​ខែ​កុម្ភៈ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​សម្រាប់​មីនា ឆ្នាំ​២០២៥ ដោយ​បាន​ការចូលរួម​ពី អ្នកឧកញ៉ា ទុយ គី ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត​, ឯកឧត្តម លោកជំទាវ លោក លោកស្រី អភិបាលរង​ខេត្ត​, តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​, នាយក នាយករង​រដ្ឋបាល​សាលាខេត្ត​, ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​, មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធ​ទាំង​៣, អភិបាលក្រុង ស្រុក​, មេឃុំ ចៅសង្កាត់ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​។​

​បន្ទាប់ពី​លោក​ឧត្តមសេនីយ៍ត្រី ហៀ​ង ស៊ីថា ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់ និង​ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត និង​ជា​អនុប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​បាន​រាយការណ៍ ពាក់ព័ន្ធ ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​, គ្រឿងញៀន​, ការអនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ សង្កាត់ មាន​សុវត្ថិភាព​, សភាពការណ៍​ថែរក្សា​សន្តិសុខ​តាម​ខ្សែ​បន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ នោះ​រួចមក​, ឯកឧត្តម ខូ​យ រី​ដា បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ដល់​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​មន្ទីរ​អង្គភាព ចំណុះ​ឱ្យ​រដ្ឋបាល​ខេត្ត ដែល​បាន​ខិតខំ​បំពេញ​កិច្ចការងារ តាម​តួនាទី​ភារកិច្ច​របស់​ខ្លួន ដោយ​ទទួលបាន​ជោគជ័យ និង​ប្រសិទ្ធភាព​ខ្ពស់ ឆ្លើយតប​ទៅនឹង​ទិសដៅ​ដែល​បាន​ដាក់​ចេញ​កន្លងមក​។​

​ឯកឧត្តម​បាន​បញ្ជាក់ថា កិច្ចប្រជុំ​នាពេលនេះ គឺ​ផ្តោត​សំខាន់​លើ​ការ ជំរុញ​ការសាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ ឈ្នះ​-​ឈ្នះ នៅក្នុង​ខេត្ត​ពោធិ៍សាត់ ដើម្បី​ចង់ចាំ និង​រំលឹក​ឡើងវិញ អំពី​ព្រឹត្តិការណ៍​ជាក់ស្តែង​មួយ​ចំនួន ដែល​កម្ពុជា​បាន​ជួបប្រទះ ក្នុង​ការឆ្លងកាត់​ភ្នក់ភ្លើងសង្គ្រាម ដែល​បង្ក​ការឈឺចាប់​ខ្លោចផ្សារ មិន​អាច​ថ្លែង​បាន ចំពោះ​ប្រជាជន​កម្ពុជា​ទាំងមូល និង​បាន​បន្សល់ទុក​នូវ​ស្លាកស្នាម​មិនទាន់​រលុប​អស់​នៅ​ឡើយ មកដល់​ពេល​បច្ចុប្បន្ន​នេះ​។ ក្រោម​ការ ដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកប ដោយ​គតិបណ្ឌិត និង​នយោបាយ ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើឱ្យ​ប្រទេស​ជាតិ​ទាំងមូល ទទួល​បាន​សន្តិភាព និង​ស្ថេរភាព​នៅ​ទូទាំង​ប្រទេស ប្រជាពលរដ្ឋ​ទាំងអស់ មាន​សេចក្តីត្រេកអរ​ទទួលបាន​សេចក្តីសុខ​សប្បាយ និង​មាន​ឱកាស​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ហើយ​ជាក់ស្តែង​ក្រោម​ម្លប់​សន្តិភាព​នេះ បាន​ធ្វើឱ្យ​ខេត្ត​ពោធិ៍សាត់ មានឱកាស​អភិវឌ្ឍ​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត អ​រូបវ័ន្ត និង​ការវិនិយោគ​គួរឱ្យកត់សម្គាល់​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម ខូ​យ រី​ដា ក៏​បាន​ដាក់ចេញ​នូវ​ទិសដៅ សម្រាប់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល ខេត្ត​/​ក្រុង​/​ស្រុក យកទៅ​អនុវត្ត​បន្ត ចំនួន​១១​ចំណុច​ធំៗ រួមមាន​៖
​ទី​១៖ ជំរុញ​ការសាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ ឈ្នះ​-​ឈ្នះ នៅក្នុង​ខេត្ត​ពោធិ៍សាត់ នឹង​សូម​ចូលរួម​អបអរសាទរ អ្នកឧកញ៉ា ទុយ គី ប្រធានសភា​ពាណិជ្ជកម្ម បានចាប់ផ្តើម​ចូលរួម​ថវិកា​កសាង​ស្តូប ចំនួន​១០​ម៉ឺន​ដុល្លារ​
​ទី​២៖ ចំពោះ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ត្រូវ​សម្អាត​អនាម័យ​បរិស្ថាន ឱ្យបាន​ស្អាត ភូមិ ឃុំ សង្កាត់ គឺ​គ្មាន​សំរាម​
​ទី​៣៖ ត្រូវ​ទប់ស្កាត់​ឱ្យបាន បទល្មើស​ផ្សេងៗ ចោរលួច ឆក់ ប្លន់ គ្រឿងញៀន ក្មេង​ទំនើង និង​ធនធានធម្មជាតិ​
​ទី​៤៖ មន្ទីរ​សាធារណការ ត្រូវ​ត្រួតពិនិត្យ​ឡើងវិញ​ការកែច្នៃ​រថយន្ត​ខុស​បច្ចេកទេស ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរ រ​និង​មិន​ត្រូវ​ឱ្យ​បិទ​ស្ទិក​គ័រ នៅលើ​កញ្ចក់ ហើយ​ប្រសិនបើ​មាន​ត្រូវ​បក​ចេញ​ទាំងអស់ លើកលែង​តែ​ពន្ធ និង​ចៀក​ផ្លូវ​
​ទី​៥៖ ខិតខំ​លើកកម្ពស់ ការផ្តល់សេវា​សាធារណៈ ឱ្យបាន​ល្អ​ប្រសើរ
​ទី​៦៖ ជុំវិញ​ការ​លើកសំណើ​តែងតាំង​មន្ត្រី សូមឱ្យ​ត្រូវ​នឹង​ឧបនិស្ស័យ និង​សកម្ម​ការងារ ហើយ​ត្រូវ​មាន​ការវាយតម្លៃ ពី​ក្រុមប្រឹក្សា និង​គណៈ​អភិបាល ខេត្ត​/​ស្រុក​/​ក្រុង
​ទី​៧៖ ចំពោះ​ធនធានមនុស្ស ត្រូវ​រៀបចំ​បើក​វគ្គ​កសាង​សមត្ថភាព​មន្ត្រី ដោយ​សហការ​ជាមួយ អគ្គ​រដ្ឋបាល និង​អគ្គ​ធនធានមនុស្ស​
​ទី​៨៖ រដ្ឋបាលខេត្ត​ក្រុង ស្រុក មន្ទីរ អង្គភាព តាមដាន​វត្តមាន​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន ប្រចាំ​រៀងរាល់ថ្ងៃ
​ទី​៩៖ សូម​ឱ្យ​រដ្ឋបាល​ក្រុង ស្រុក មន្ទីរ អង្គភាព ត្រូវ​យកចិត្តទុកដាក់​អនុវត្ត លើ​លិខិត​បទដ្ឋាន​គតិយុត្ត​នានា ឱ្យបាន​ត្រឹមត្រូវ​
​ទី​១០៖ ត្រូវ​ពង្រឹងកម្លាំង​ល្បាត និង​មាន​កិច្ចសហប្រតិបត្តិការ​ល្អ តាម​ព្រំដែន កម្ពុជា​-​ថៃ
​ទី​១១៖ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ដល់​ប្រជាពលរដ្ឋ ឱ្យបាន​ដឹង​ពី​សមិទ្ធផល​នានា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​ប្រសូត​ចេញ​ពី​គ្រួសារ​កសិករ​។​
​ក្នុងឱកាស​នោះ ឯកឧត្តម ខូ​យ រី​ដា ក៏បាន​ផ្តល់​ជូន​ប័ណ្ណសរសើរ ដល់​មន្ទីរ​អង្គភាព ដែល​មាន​ស្នាដៃ​ល្អ ក្នុង​ការដឹកនាំ រៀបចំ​សណ្តាប់ធ្នាប់ និង​សោភ័ណភាព​បរិស្ថាន អនាម័យ​ល្អ នៅក្នុង​អង្គភាព​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.