ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បញ្ជូន​កម្លាំង​នគរបាល​ជាច្រើន​នាក់ ចុះ​ជួយ​ពន្លត់​អគ្គិភ័យ​ឆាបឆេះ​ក្លឹប​មួយ​កន្លែង​នៅ​ក្រុង​ប៉ោយ​ប៉ែត

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បញ្ជូន​កម្លាំង​នគរបាល​ជាច្រើន​នាក់ ចុះ​ជួយ​ពន្លត់​អគ្គិភ័យ​ឆាបឆេះ​ក្លឹប​មួយ​កន្លែង​នៅ​ក្រុង​ប៉ោយ​ប៉ែត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បន្ទាយមានជ័យ​៖ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៥ កាលពី​វេលា​ម៉ោង​៦​និង​៤៥​នាទី មាន​ករណី​អគ្គិភ័យ​មួយ​យ៉ាង​សន្ធោសន្ធៅ បាន​ឆាបឆេះ ក្លឹប ស៊ីន ជាន​ហ៊ួយ ខេ​ធី​វី (​នៅ​EDM ចាស់​) នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ភ្លាមៗ​នេះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ចាត់​បញ្ជូន​កម្លាំង​នគរបាល​ក្រោម​ឱវាទ​ជាច្រើន​នាក់ រួមមាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត កម្លាំង​បញ្ជាការ​វរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨៩១,៩១១ នាំ​យក​រថយន្ត​ទឹក សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង កម្លាំងយោធា​សឹក​រង​ក្រុង ប្រជា​ការពារ អាជ្ញាធរ​មូលដ្ឋាន ក្រុម​ពន្លត់​អគ្គិភ័យ​ក្រុមហ៊ុន​កាស៊ីណូ ជួយ​អន្តរាគមន៍​ពន្លត់​ទីតាំង​កើតហេតុ​។​

​លោក​វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​បាន​បញ្ជាក់ថា ករណី​អគ្គិភ័យ​នេះ​បង្កឡើង​ដោយសារ​ទុស្សេ​ចរន្តអគ្គិសនី ម៉ាស៊ីនត្រជាក់ ទើប​បណ្តាលឲ្យ​ឆាបឆេះ​ក្លឹប​អស់​មួយ​ភាគ​ធំ តែ​មិន​បាន​បណ្តាល​ឲ្យ​ជន​ណា​ម្នាក់​រងរបួស ឬ​ស្លាប់​បាត់បង់​ជីវិត​ឡើយ​។ ប្រតិបត្តិការ​នេះ ប្រើប្រាស់​ទឹក​អស់​ចំនួន​០៥​រថយន្ត ត្រូវបាន​សមត្ថកិច្ច​យើង​ពន្លត់​ទាន់​ពេល​រហូតដល់​ម៉ោង​៧:៣០​នាទី ទើប​រលត់​ទាំងស្រុង​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.