ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

​គណៈប្រតិភូ​សភា​សហរដ្ឋអាមេរិក​គូស​បញ្ជាក់​អំពី​ការ​បន្ត​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដើម្បី​ជំរុញ​ការពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ​រវាង​អាមេរិក​-​កម្ពុជា ឱ្យ​កាន់តែ​រឹងមាំ​

​គណៈប្រតិភូ​សភា​សហរដ្ឋអាមេរិក​គូស​បញ្ជាក់​អំពី​ការ​បន្ត​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដើម្បី​ជំរុញ​ការពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ​រវាង​អាមេរិក​-​កម្ពុជា ឱ្យ​កាន់តែ​រឹងមាំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នា​រសៀល​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២៥, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​គណៈប្រតិភូ​សភា​សហរដ្ឋ​អាមេរិក ដែល​រួមមាន​ឯកឧត្តម Jimmy Panetta សមាជិកសភា​ប្រចាំ​រដ្ឋ​កាលីហ្វ័​រញ៉ា មកពី​គណបក្ស​ប្រជាធិបតេយ្យ​, ឯកឧត្តម Salud Carbajal សមាជិកសភា​ប្រចាំ​រដ្ឋ​កាលីហ្វ័​រញ៉ា មកពី​គណបក្ស​ប្រជាធិបតេយ្យ​, ឯកឧត្តម Darin Lahood សមាជិក​សភា​ប្រចាំ​រដ្ឋ​អ៉ី​លី​ណយ មកពី​គណបក្ស​សាធារណរដ្ឋ និង​សហការី ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្ដិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​, គណៈប្រតិភូ​សភា​សហរដ្ឋអាមេរិក​បានសម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​ការរីកចម្រើន​យ៉ា​ង​ឆាប់រហ័ស​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​។ គណៈប្រតិភូ​សភា​សហរដ្ឋអាមេរិក​បានកត់សម្គាល់​អំពី​ទំនាក់ទំនង​កាន់តែ​រឹងមាំ​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ស្របពេល​ដែល​ឆ្នាំ​នេះ​ក៏​ជា​ខួប​ទី​៧៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​សហរដ្ឋ​អាមេរិក​ផង​ដែរ​។ គណៈប្រតិភូ​សភា​សហរដ្ឋអាមេរិក​ក៏បា​ន​បង្ហាញ​នូវ​ជំនឿ​ជា​ក់ថា ក្រោម​ការដឹកនាំ​របស់​សម្ដេច​បវរ​ធិបតី​, កម្ពុជា​នឹង​មាន​ការអភិវឌ្ឍ​រីកចម្រើន​បន្ថែម​ទៀត​។ បន្ថែម​ពី​នេះ​, គណៈប្រតិភូ​សភា​សហរដ្ឋអាមេរិក​ក៏បា​ន​គូសបញ្ជាក់​អំពី​ការ​បន្ត​ធ្វេី​ការ​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ឱ្យ​កាន់តែយ​ល់​ដឹង​ច្បាស់​អំពី​កម្ពុជា ដេ​ី​ម្បី​ជំរុញ​ការពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ​សហរដ្ឋអាមេរិក​-​កម្ពុជា ឱ្យ​កាន់តែ​រឹងមាំ​។​

​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី​បាន​សម្ដែង​នូវ​ការពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្ពុជា​-​សហរដ្ឋអាមេរិក និង​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​សហរដ្ឋអាមេរិក ដែល​បាន​ចូលរួម​គាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​។ សម្ដេច​បវរ​ធិបតី​ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​សភា​សហរដ្ឋអាមេរិក នា​ឱកាស​នេះ ក៏ដូចជា​ការផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​ជា​ញឹក​ញ៉ាប់​រវាង​មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ​នា​ពេលកន្លងមក នឹង​ចូលរួម​ចំណែក​បន្ថែមទៀត​ក្នុង​ការជំរុញ​ការពង្រឹ​ង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹងមាំ និង​លេីក​កម្ពស់​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ ឈាន​ដល់​កម្រិត​ខ្ពស់​បន្ថែមទៀត​។​

​សម្ដេច​បវរ​ធិបតី និង​គណៈប្រតិភូ​សភា​ស​ហ​រដ្ឋ​អាមេរិក​ក៏​បាន​ពិភាក្សា​ពី​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ល្អប្រសើរ និង​រឹងមាំ​បន្ថែមទៀត លើ​វិស័យ​ជាច្រើន​រួមមាន ជាអាទិ៍​៖ វិស័យ​នយោបាយ​, សេដ្ឋកិច្ច​, ពាណិជ្ជកម្ម​, វិនិយោគ​, អប់រំ​, សុខាភិបាល​, ការពារជាតិ​និង​សន្តិសុខ និង​ការ​បោសសម្អាត​មីន ជាដើម​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.