ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

ទាហាន​ចាប់​អ្នក​ឆក់​ត្រី​០២​នាក់​ប្រគល់ជូន​លោក​ប៉ូលិស​ចាត់ការ​តាមច្បាប់​!!

ទាហាន​ចាប់​អ្នក​ឆក់​ត្រី​០២​នាក់​ប្រគល់ជូន​លោក​ប៉ូលិស​ចាត់ការ​តាមច្បាប់​!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​) ៖ កាលពី​វេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ទី​១៦ កុម្ភៈ ឆ្នាំ ២០២៥ ជន​ប្រដាប់​ដោយ​ឧករ​ណ៍​«​ឆក់​ត្រី​» ល្មើសច្បាប់​ចំនួន​០២​នាក់ ត្រូវ​កម្លាំង​យោធា​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​មូល​ដ្ឋា​ន​ចាត់ការ​តាម​ផ្លូវច្បាប់ ពេល​កំពុង​ប្រព្រឹត​បទល្មើស​នៅ​ចំណុ​ចព្រែក​ត្រសក់ ស្ថិតក្នុង​ភូមិ​ក្បាល​តោ​ល ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ រួមជាមួយ​និង​វត្ថុតាង​ផង ។​

​យោងតាម​របាយការណ៍​បានឲ្យដឹងថា ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ​ទាំង​០២​នាក់​ខាងលើ​នេះ ម្នាក់​ឈ្មោះ បាន ឈឿប អាយុ​៥០​ឆ្នាំ និង​ឈ្មោះ ភូ​ន ភាន អាយុ​៣៩​ឆ្នាំ ពួកគេ​រស់នៅ​ភូមិ​ដូន​ទ្រី ឃុំ​ជ្រៃ ស្រុក​មោង​ប្ញ​ស្សី ។ របាយការណ៍​បានបញ្ជាក់​ថា ជនសង្ស័យ​ទាំង​០២​នាក់​នេះ ត្រូវបាន​កម្លាំង​ល្បាត​យោធា​ក្នុង​អង្គភាព​កងពល​លេខ​៥១ ប្រចាំ​ទិស​ទន្លេសាប​ឃាត់ខ្លួន​បាន ពេល​កំពុង​ធ្វើ​សកម្មភាព​«​ឆក់​ត្រី​»​នៅត្រង់​ចំណុច​ខាងលើ ។​

​ជាមួយនឹង​ការឃាត់ខ្លួន​ជន​ទាំង​០២​នាក់ ដែល​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង កម្លាំងយោធា​ដកហូត​បាន​វត្ថុតាង​ដួច​ជា​ឧបករណ៍​ឆក់​ត្រី​ចំនួន​០២​ឈុត មាន​«​អាំង​វិចទ័រ​សម្រាប់​ឆក់​ត្រី អាគុយ​៤០​អំ​ពែ និង ដង​ឆក់​ត្រី​» រួមជាមួយ​វត្ថុតាង​ពាក់ព័ន្ធ​មួយចំនួន​ទៀត ។​

​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​នេសាទ​ដោយ​ជនល្មើស​ភាគច្រើន​បាន​ប្រើប្រាស​ឧករ​ណ៍ «​ឆក់​ត្រី​»​ខាងលើនេះ ត្រូវបាន​គេ​រាយការណ៍​ជា​បន្តបន្ទាប់​ថា បច្ចុប្បន្ន គឺ​កំពុង​ពេញនិយម​ណាស ជនល្មើស​ប្រើឧ​បរក​ណ៏ឆក់​ត្រី​នេះ ដែល​ភាព​ច្រើន​ឆក់​តាម​បឹង ព្រែក និង​តំបន់​ទន្លេសាប ដែល​មាន​ទឹក​រាក់ ។ ប៉ុន្តែ​កន្លែង​ខ្លះ​ជនល្មើស​បាន​ប្រើប្រាស​ឧបករណ៍​ឆក់​ត្រី​បែបនេះ ក្នុង​ទ្រង់ទ្រាយ​ធំដុំ​តែម្ដង ឆក់​ក្នុង​បឹង​ទន្លេសាប ដោយ​គ្មាន​ខ្លាចរអា​ច្រប់​ឡើយ ។​

​ទោះយ៉ាងណា ជុំវិញ​កម្លាំង​ទា​ហាប​ចាប់​ជនល្មើស​ឆក់​ត្រី​បាន​ចំនួន​០២​នាក់​ខាងលើ​នេះ បើ​តាម​សេចក្ដី​រាយ​ការណ៏​បាន​បញ្ជាក់ថា នៅ​រសៀល​ថ្ងៃ​ដដែល កម្លាំង​ទាហាន​បានប្រគល់​ជនសង្ស័យ​ទាំង​០២​នាក់ ជាមួយនឹង​វត្ថុតាង ប្រគល់ឲ្យ​កម្លាំងន​គរ​បាល​ប៉ុស្ដ៏​រដ្ឋបា​លកោះ​ជី​វាំងនៃ​អធិការ​ស្រុក​ឯក​ភ្នំ ចាត់ការ​បន្ត​តាម​នីតិវិធី​ហើយ ៕

ដោយ ទាវ ដារិន

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.