ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

សមត្ថកិច្ច​នគរបាល​ស្រុក​ថ្មគោល​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន ០៣ នាក់ អនុវត្ត​តាម​ច្បាប់​បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភា​ពកា​ប់​បំផ្លាញ​ម៉ូតូ​គូរ​ទំនាស់​ជា​ការ​សងសឹក​!

សមត្ថកិច្ច​នគរបាល​ស្រុក​ថ្មគោល​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន ០៣ នាក់ អនុវត្ត​តាម​ច្បាប់​បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភា​ពកា​ប់​បំផ្លាញ​ម៉ូតូ​គូរ​ទំនាស់​ជា​ការ​សងសឹក​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​) ៖ អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក ឧត្តមសេនីយ៍ទោ ដាញ់​អេងប៊ុន​ចាន់​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង កាលពីថ្ងៃទី​១៦​ ខែ​កុម្ភៈ​ឆ្នាំ​២០២៥ លោក​វរសេនីយ៍ទោ សេង លុច អធិការ​នគរបាល​ស្រុក​ថ្មគោល បាន​ដឹកនាំ​កម្លាំង ឃា​-​ត់​ខ្លួន​ក្រុម​ក្មេង​ទំនើង​ដែល​ធ្វើ​សកម្មភាព​ហិង្សា កាប់បំផ្លាញ ម៉ូតូ​របស់​អ្នកដទៃ​ចំនួន​០៣​នាក់​អនុវត្ត​តាម​ច្បាប់​ក្រោយ​ការសាកសួរ​ស្រាវជ្រាវ​រួចរាល់​។​

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​បន្ទាប់​ពី​ទទួល​នូវ​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ក្នុងករណីនេះ​កាលពី​ថ្ងៃ​ទី​១៥​ខែ​កុម្ភៈ​ឆ្នាំ​២០២៥ ខណៈ​មាន​ក្រុម​ក្មេង​ទំនេី​ង​ពី​០៥​ទៅ​០៦​នាក់​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​កាប់​ទៅលើ​ម៉ូតូ​ជនរងគ្រោះ​នៅ​ចំណុច វាលស្រែ​បឹង​អំពិល ក្រុមទី​២៥ ភូមិ​ព្រះ​ព​ន្លា ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង បណ្តាលឱ្យ​ខូចខាត​ម៉ូតូ​រួច​ផ្តាច់​យក​ផ្លាក​លេខ​ជិះ​គេចខ្លួនបាត់​។​

​ការឃាត់ខ្លួន​នេះ​ដកហូត​បាន​សម្ភារៈ​តាង​រួមមានៈ​
-​កាំបិត​ចំនួន ០១ ដើម​
-​ផ្លាកលេខ​ម៉ូតូ​ចំនួន​០១(​របស់​ជនរងគ្រោះ​)​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​បាន​បញ្ជាក់ថា តាម​ចម្លើីយ​ក្រុម​បង្ក​ហេតុថា ពួកគេ​ធ្លាប់​មាន​ទំនាស់​ជាមួយ​គ្នា​ពី​មុន​មក​ហើយ​ថ្ងៃ​នេះ​គេ​តាម​បង្ក​ការ​សងសឹក​វិញ​បែបនេះ​តែ​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​បង្ក្រាប​បាន​។​

​សូមបញ្ជាក់​ថា ពី​ពេល​នេះ​ត​ទៅ​ករណី​បង្ក​ដោយ​ក្រុម​ក្មេង​ទំនើង​នៅតាម​មូលដ្ឋាន មិនមាន​ការលើកលែង អនុគ្រោះ​នោះទេ ពោល​គឺ​ត្រូវ​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​តែ​ម្តង​៕​

ដោយ ៖ ទាវ ដារិន

Processed with Rookie Cam

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.