ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

ធ្លាប់​ឃើញ តែ​ភ្លេច​ឆ្ងល់​? សូម​ឈ្វេងយល់​ពី​ទំនាក់ទំនង​រវាង​ក្រុមប្រឹក្សា និង​ប៉ុស្ដិ៍នគរបាល​ឃុំ សង្កាត់​!

ធ្លាប់​ឃើញ តែ​ភ្លេច​ឆ្ងល់​? សូម​ឈ្វេងយល់​ពី​ទំនាក់ទំនង​រវាង​ក្រុមប្រឹក្សា និង​ប៉ុស្ដិ៍នគរបាល​ឃុំ សង្កាត់​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ជា​តំណាង​ប្រជាពលរដ្ឋ ក្នុង​ឃុំ​-​សង្កាត់​របស់​ខ្លួន​ដែល​ជ្រើសរើស​ឡើង​តាមរយៈ​ការបោះឆ្នោត​ដោយ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​- សង្កាត់ រយៈពេល​៥​ឆ្នាំ​ម្តង និង​មាន​បេសកកម្ម បម្រើ​ផលប្រយោជន៍​ទូទៅ​ក្នុង​ឃុំ​-​សង្កាត់​នោះ​។ ចំណែកឯ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ មាន​សមត្ថកិច្ច​ថែរក្សា ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ សុវត្ថិភាព និង​ស្ថិរភាព​សង្គម​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ សង្កាត់​។ នេះ​បើ​តាម​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ លោក​បណ្ឌិត ទូច សុឃៈ​។

​បើ​តាម​អ្នកនាំពាក្យ ទំនាក់ទំនង​ការងារ​រវាង​ក្រុមប្រឹក្សា និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ គឺជា​កិច្ចសហការ​ដ៏​សំខាន់​ក្នុង​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ដែនដី​នៅ​កម្រិត​មូលដ្ឋាន​។ ក្រុមប្រឹក្សាឃុំ សង្កាត់ មាន​តួនាទី​ធ្វើ​គម្រោង ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា សម្រាប់​អភិវឌ្ឍន៍​ឃុំ សង្កាត់ រីឯ​ប៉ុស្តិ៍នគរបាល​ឃុំ សង្កាត់ ជា​អ្នកប្រតិបត្តិ មាន​តួនាទី​អនុវត្ត​គម្រោង ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត បទបញ្ជា និង​តាម​ការប្រគល់​ជូន​ពី មេឃុំ ចៅសង្កាត់ និង​អធិការ​នគរបាល​ក្រុង ស្រុក ខណ្ឌ តាម​តួនាទី និង​សមត្ថកិច្ច​ការងារ​ជំនាញ​។

​សម្រាប់ លោក ជិន វណ្ណា ចៅសង្កាត់​ជើង​ទឹក ក្រុង​ព្រៃវែង ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​របស់​លោក ប្រៀប​បាន​នឹង​ដៃស្ដាំ ដែល​មាន​កម្លាំង​ធានា​ការពារ​សន្តិសុខ សណ្ដាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម បន្ថែម​លើ​សេវា​រដ្ឋបាល​។ លោក​បន្តថា រដ្ឋបាល​ឃុំ សង្កាត់ គឺ​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​មួយ ដោយ​ការដាក់ចេញ​សេចក្ដីសម្រេច ផែនការ ឬ​គម្រោង​នានា នាយ​ប៉ុស្ដិ៍​តែងតែ​ចូលរួម​មតិយោបល់ លើ​ការងារ​ក្នុង​សមត្ថកិច្ច​នគរបាល​។

​លោក​ចៅសង្កាត់​បន្ថែមថា «​យើង​ធ្វើ​ការងារ​ជាមួយ​គ្នា​យ៉ាង​រលូន​។ លទ្ធផល​ការងារ​ដែល​ឃុំ សម្រេចបាន​ក្នុង​ការគ្រប់គ្រង និង​បម្រើ​សវា​ជូន​ប្រជាជន គឺ​មាន​នគរបាល​ជា​អ្នក​រួមចំណែក​យ៉ាង​សកម្ម​។ ជាក់ស្ដែង​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព គឺ​ក្រុមប្រឹក្សា​យើង​បាន​សហការ​ធ្វើ​ការងារ​នេះ​យ៉ាង​សកម្ម​ជាមួយ​ប៉ុស្តិ៍ ហើយ​ពេល​ខ្លះ​បើ​ពលរដ្ឋ​មាន​សំណូមពរ​អ្វី​ពាក់ព័ន្ធ​ការងារ​ប៉ុស្តិ៍​ដូចជា​ធ្វើឯកសារ ឬ​លិខិតស្នាម​នានា ខ្ញុំ​ក៏​បាន​សម្របសម្រួល​ជាមួយ​នគរបាល​ដែរ​»​។​

​នាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល សង្កាត់​ជើង​ទឹក លោក សៀម សុ​ខេង បានឱ្យដឹងថា ទំនាក់ទំនង​ជាមួយ​ក្រុម​ប្រឹក្សា មាន​ភាពល្អប្រសើរ ដោយសារ​តែ​នៅ​ពេល​អនុវត្ត​គោលនយោបាយ និង​ផែនការ​នានា នាយប៉ុស្ដិ៍ តែងតែ​ជួបប្រជុំ ពិភាក្សា រាយការណ៍​ពី​បញ្ហា ឬ​វិវាទ​ក្នុង​មូលដ្ឋាន​ទៅ​កាន់​ក្រុមប្រឹក្សា ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​អន្តរាគមន៍​ឱ្យបាន​ទាន់​ពេលវេលា​។ លោក​បន្តថា​«​នៅពេល​មាន​បញ្ហា​អសន្តិសុខ​ប្រឈម​កើតមានឡើង យើង​តែងតែ​ង​រាយការណ៍​ទៅ​ក្រុមប្រឹក្សា​ឱ្យ​ជួយ​មាន​យោបល់​ដឹកនាំ​ដោះស្រាយ​»​។

​លោក​បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ចាប់តាំងពី​មុន និង​ក្រោយ​ការបោះឆ្នោត​ឃុំ សង្កាត់​អាណត្តិ​ទី​១​ដល់ពេលនេះ មេឃុំ ចៅសង្កាត់ និង​ប៉ុស្តិ៍នគរបាល បាន​ដឹកនាំ និង​សហការ​អនុវត្ត​ការងារ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​បាន​យ៉ាង​ល្អ​។ លោក​បន្ថែមថា កម្រ​មាន​ណាស់​ដែល​ឃុំ សង្កាត់ កើត​មាន​បាតុភាព​អវិជ្ជមាន​ក្នុង​ទំនាក់ទំនង​រវាង​តួអង្គ​ទាំងពីរ ដោយសារ​តែ​ម្យ៉ាង​ច្បាប់ និង​ក្រសួង​មហាផ្ទៃ​បានកំណត់​ច្បាស់លាស់​អំពី​តួនាទី ភារកិច្ច និង​របៀបរបប​បំពេញការងារ ហើយ​ម្យ៉ាង​តួអង្គ​ទាំងពីរ​មាន​ភាពចាស់ទុំ​ក្នុង​ការងារ និង​តែងតែ​ង​ផ្ដល់​តម្លៃ​ដល់​គ្នា​ទៅវិញទៅមក ដើម្បី​គោលដៅ​តែមួយគត់ គឺ​ពលរដ្ឋ​មាន​ភាពកក់ក្ដៅ ហើយ​នយោបាយ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ទទួលបាន​ជោគជ័យ​។​

​សូមបញ្ជាក់​ថា នៅក្នុង​ការងារ​ប្រចាំថ្ងៃ ក្រុមប្រឹក្សាឃុំ សង្កាត់ អនុវត្ត​ដោយ​មាន​ទំនួល​ខុស​ត្រូវ​បំផុត​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់ឆ្នោត​របស់ខ្លួន និង​រាជរដ្ឋាភិបាល ដែល​ដាក់​ចេញ​គោល​នយោបាយ​ដឹកនាំ និង​បាន​ផ្ដល់​សិទ្ធិ អំណាច និង​ធនធាន​ឱ្យ​ខ្លួន​អនុវត្ត​។ រីឯ​ប៉ុស្តិ៍នគរបាល ជា​អ្នកធានា​គាំទ្រ​មេឃុំ ចៅ​សង្កាត់​លើ​ការងារ​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សេវា​នានា ដោយ​ទទួល​គោលការណ៍​ដឹកនាំ បញ្ជា និង​តម្រង់​ទិស​ជាប្រចាំ​ពី​អធិការ​ក្រុង ស្រុក ខណ្ឌ​៕

​កញ្ញា សេង សុខ​ហ៊ុន មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.