ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

ឯកឧត្តម អ៊ី ឈាន ផ្សព្វផ្សាយ​ពី​លទ្ធផល​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៤៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខេត្ត​ប៉ៃលិន​

ឯកឧត្តម អ៊ី ឈាន ផ្សព្វផ្សាយ​ពី​លទ្ធផល​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៤៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខេត្ត​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ ឯកឧត្តម អ៊ី ឈាន សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​ស្តីពី​លទ្ធផល​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៤៥ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃ​ទី​២៥-២៦ ខែ​មករា ឆ្នាំ​២០២៥ នៅ​វិមាន ៧​មករា រាជធានី​ភ្នំពេញ​។​

​កិច្ចប្រជុំ​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ ព្រឹក​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នា​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​អនុប្រធាន សមាជិក សមាជិកា ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត ក្រុង ស្រុក​-​ឃុំ​-​សង្កាត់ ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​បក្ស ខេត្ត ក្រុង​-​ស្រុក និង​ឃុំ​-​សង្កាត់ ក្នុង​ខេត្ត​ប៉ៃលិន​។​

​លោក​បណ្ឌិត បាន ស្រីមុំ សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត បាន​អាន​លទ្ធផល​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល លើក​ទី​៤៥ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃ​ទី​២៥-២៦ ខែ​មករា ឆ្នាំ​២០២៥ នៅ​វិមាន ៧​មករា ដោយ​បាន​បង្ហាញ​នូវ​លទ្ធផល​ជោគជ័យ​សំខាន់ៗ​ជាច្រើន ដែល​គណបក្ស ប្រជាជន​កម្ពុជា​សម្រេច​បាន ក្នុង​ការបំរើ​ជាតិ និង​មាតុភូមិ ពិសេស​បាន​ធ្វើការ​អ​កសាង និង​អភិវឌ្ឍ​ប្រទេសជាតិ​អោយ​កាន់តែ​រីកចម្រើន​។​

​អង្គសន្និបាត​បាន​សម្តែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គណៈកម្មាធិការ​គ្រប់​ថ្នាក់ គ្រប់ផ្នែក គ្រប់​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន រាជធានី ខេត្ត អង្គការ​យុវជន បណ្តា​អង្គការ​មហាជន​របស់​គណបក្ស មន្ត្រី និង សមាជិក សមាជិកា​គណបក្ស​នៅ​គ្រប់​មូលដ្ឋាន ដែល​បាន​រួម​សាមគ្គី​យ៉ាង​រឹងមាំ​ជុំវិញ​គណៈកម្មាធិកា​រ​កណ្តាល យក​អស់​កម្លាំងកាយ កម្លាំងចិត្ត ខិតខំ​អនុវត្ត​កម្មវិធី​នយោបាយ គោលការណ៍ គោលនយោបាយ និង​សេចក្តីសម្រេច​នានា របស់​គណបក្ស​ឱ្យ​សម្រេចបាន​លទ្ធផល​ល្អ​លើ​គ្រប់​ផ្នែក​។​

​អង្គសន្និបាត​សូម​សម្តែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​បងប្អូន​ជនរួមជាតិ​នៅ​គ្រប់ទិសទី ដែល​មាន​ការជឿជាក់ និង​ការគាំទ្រ​យ៉ាង​មុតមាំ​ដល់​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រយៈពេល ៤៦​ឆ្នាំ​កន្លងមកនេះ ធ្វើឱ្យ​គណបក្ស​មាន​លទ្ធភាព​ពេញលេញ​ក្នុង​ការបម្រើ​ជាតិ និង​ប្រជាជន ប្រកបដោយ​ជោគជ័យ ព្រមទាំង​សូម​អំពាវនាវ​ដល់​បង​ប្អូន​ជនរួមជាតិ​ទាំងមូល សូម​បន្ត​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​សម្រេច​សមិទ្ធផល​ធំៗ​ថ្មីៗ​ទៀត​ក្នុង​ការកសាង និង​ការពារ​មាតុភូមិ​កម្ពុជា ឆ្ពោះទៅ​រក​អនាគត​ដ៏​រុងរឿង​លើ​មាគ៌ា សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និង​អភិវឌ្ឍន៍​៕

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​គូសបញ្ជាក់ថា​៖ តាមរយៈ​អង្គសន្និបាត​របស់​គណៈ​បក្ស​ប្រជាជន​កម្ពុជា​រយៈពេល​២ ថ្ងៃ​កន្លង​ទៅនេះ បាន​បង្ហាញ​នូវ​សមិទ្ធិផល​ធំៗ​ជាច្រើន​ដែល​ថ្នាក់​ដឹក​គ្រប់​លំដាប់ថ្នាក់ សមាជិក សមាជិកា បក្ស​នៅ​ទូទាំង​ប្រទេស សម្រច​បាន​កន្លងមក ព្រមទាំង​ដាក់​ចេញ​ទិសដៅ​បន្ត​ទៅមុខ ដោយ​មាន​ការគិតគូរ​ពី​ស្ថានភាព​បរិយាកាស​សង្គម សេដ្ឋកិច្ច នយោបាយ ទាំង​ក្នុងប្រទេស និង​អន្តរជាតិ ព្រមទាំង​បាន​វាយ​តម្លៃ​ទៅលើ​ចំនុចខ្លាំង និង​ចំនុចខ្សោយ​ដែល​ត្រូវ​ខិតខំ​ប្រឹងប្រែង​ធ្វើឱ្យ​ប្រសើរឡើង​ក្នុង​បេសកកម្ម​បម្រើ​ប្រទេសជាតិ និង​ប្រជាជន​។ ជាថ្មី​ម្តងទៀត គណបក្ស​ប្រជាជន​កម្ពុជា បានបញ្ជាក់​សារជាថ្មី​នូវ​គោល​ជំហរ និង​បេសកកម្ម​របស់​ខ្លួន ដែលជា​ស្មារតី​របស់​គណបក្ស​គឺ “​គណបក្ស​ប្រជាជន​កម្ពុជា ជា​របស់​ប្រជាជន ដោយសារ ប្រជាជន ដើម្បី​ប្រជាជន​”​។​

​ឯកឧត្តម ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន ក៍​បាន​ធ្វើការ​កោត​ស​សើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការអនុវត្ត​ការងារ​របស់​គណៈកម្មាធិកា​រ​គណបក្ស​ខេត្ត ក្រុមការងារ​ចុះ​ជួយ​ខេត្ត ស្រុក ឃុំ និង​សមាជិក សមាជិកា​បក្ស​ទាំងអស់ ដែល​បាន​បំពេញ​តួនាទី ភារកិច្ច​របស់​ខ្លួន ប្រកបដោយ​ការយកចិត្តទុកដាក់ និង​ការទទួលខុសត្រូវ​ខ្ពស់ រហូត​សម្រេច​បាន នូវ​សមិទ្ធផល​នានា​ជាច្រើន​គួរឱ្យកត់សម្គាល់​។ ទន្ទឹមនេះ ឯកឧត្តម​បាន​ជំរុញ លើកទឹកចិត្ត​ឱ្យ​គណៈកម្មាធិការ​គណបក្ស​ខេត្ត ដកស្រង់​អនុសាសន៍​របស់​ថ្នាក់ដឹកនាំ​គណបក្ស ដើម្បី​យក​ទៅ​សិក្សា និង​អនុវត្ត​បំពេញបន្ថែម ដើម្បី​ពង្រឹង និង​ពង្រីក​ភាព​ឈ្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធាន​ក្រុមការងារ​របស់​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន ក៍​បាន​ប្រគល់​សម្រេច​តែងតាំង និង​បំពេញ​បន្ថែម​មន្ត្រី​គណបក្ស​សរុប​ចំនួន ៣៣​រូប រួមមាន​៖ អនុប្រធាន​ប្រចាំការ ចំនួន ០១​រូប​,​សមាជិក​គណៈ​អចិន្ត្រៃយ៍ ចំនួន ០៨​រូប​, សមាជិក​គណៈកម្មាធិកា​រ​គណបក្ស​ខេត្ត ចំនួន ២៥​រូប ហើយ​បើ​គិត​ដើម​ត្រឹម​ឆ្នាំ​២០២៥ នេះ គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​គណបក្ស​ខេត្ត​ប៉ៃលិន បាន​កើន​ដល់​ចំនួន ២៣​រូប និង​សមាជិក​គណៈកម្មាធិការ​គណបក្ស​ខេត្ត បាន​កើន​ដល់​ចំនួន ៩០​រូប​។​
ដោយ ៖ សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.