ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំ​កិច្ចប្រជុំ​ពង្រឹង​បច្ចេកទេស និង​ប្រសិទ្ធភាព​ការងារ​ជំនាញ ដល់​កងកម្លាំង​នគរបាល​ក្រោម​ឱវាទ​

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំ​កិច្ចប្រជុំ​ពង្រឹង​បច្ចេកទេស និង​ប្រសិទ្ធភាព​ការងារ​ជំនាញ ដល់​កងកម្លាំង​នគរបាល​ក្រោម​ឱវាទ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ​៖ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​គ​របាល​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ពង្រឹង​បច្ចេកទេស និង​ប្រសិទ្ធភាព​ការងារ​ជំនាញ និង​ការងារ​ចាំបាច់​ផ្សេងៗ ដល់​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​។​

​កិច្ចប្រជុំ​នេះ​ផ្តោត​សំខាន់ៗ​ពិភាក្សា​លើ​របៀបវារៈ​ចំនួន​០៣ រួមមាន​៖ ១-​ការងារ​ប្រតិកម្ម​រហ័ស ២-​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ៣-​ការងារ​សន្តិសុខ​ជាតិ និង​កិច្ច​ការងារ​ចាំបាច់​ផ្សេងៗ​។​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​ជម្រុញ​ដល់​កម្លាំង​នគរបាល​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ទប់ស្កាត់ បង្ក្រាប បទល្មើស​គ្រប់​ប្រភេទ ពិសេស​បទល្មើស​ព្រហ្មទណ្ឌ ក្មេង​ទំនើង បន្ត​គ្រប់គ្រង​ចំណូល​/​ចំណាកស្រុក ការ​ស្នាក់នៅ​របស់​ជន​បរទេស និង​ពង្រឹង​ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​។​

​លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ បាន​ដាក់ចេញ​ផែនការ​យ៉ាង​ម៉ឺងម៉ាត់​ដល់​គ្រប់​បណ្តា នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​-​សង្កាត់​ទាំងអស់ បើ​មាន​បទល្មើស​កើតឡើង​ញឹកញាប់​ក្នុង​មូលដ្ឋាន​របស់​ខ្លួន បង្ក្រាប​មិន​បាន លោក​នឹង​ដាក់​ពិន័យ​ដល់​នាយ​ប៉ុស្តិ៍​រូបនោះ តាម​បទ​វិន័យ​កងកម្លាំង​នគរបាលជាតិ​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.