ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

​សម្ដេច​មហា​បវរ​ធិបតី​៖ ការសិក្សា​ស្រាវជ្រាវ និង​ចងក្រង​អត្តសញ្ញាណ​ឱ្យ​ច្បាស់​នូវ​ប្រភេទ​យុទ្ធ​គុន​ដូនតា​ខ្មែរ នឹង​សង្គ្រោះ ថែរក្សា និង​អភិរក្ស ក្បាច់គុន​ដូនតា​ខ្មែរ​ឱ្យ​បាន​គង់វង្ស​

​សម្ដេច​មហា​បវរ​ធិបតី​៖ ការសិក្សា​ស្រាវជ្រាវ និង​ចងក្រង​អត្តសញ្ញាណ​ឱ្យ​ច្បាស់​នូវ​ប្រភេទ​យុទ្ធ​គុន​ដូនតា​ខ្មែរ នឹង​សង្គ្រោះ ថែរក្សា និង​អភិរក្ស ក្បាច់គុន​ដូនតា​ខ្មែរ​ឱ្យ​បាន​គង់វង្ស​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នា​ព្រឹក​ថ្ងៃទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០២៥, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម ថោង ខុន ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​គណៈកម្មការ​ស្រាវជ្រាវ​គម្ពីរ​អាថ៌កំបាំង​យុទ្ធ​គុន​ដូនតា​ខ្មែរ ចូលជួប​សម្ដែង​ការគួរសម និង ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​។

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម ថោង ខុន ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​គណៈកម្មការ​ស្រាវជ្រាវ​គម្ពីរ​អាថ៌កំបាំង​យុទ្ធ​គុន​ដូនតា​ខ្មែរ បាន​គោរព​រាយការណ៍​ជូន​សម្ដេច​បវរ​ធិបតី​អំពី​វឌ្ឍនភាព​ស្តីពី​ការស្រាវជ្រាវ​គម្ពីរ​អាថ៌​កំបាំង​យុទ្ធ​គុន​ដូនតា​ខ្មែរ ដោយ​គណៈកម្មការ​បាន​សម្រេច​ការងារ​សំខាន់ៗ​មួយចំនួន​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​បន្ថែមទៀតថា គណៈកម្មការ​បាន​បែងចែក​ភារកិច្ច​ដល់​ក្រុម​ជំនាញ​ស្រាវជ្រាវ ទៅ​តាម​ប្រភេទ​នី​មួយៗ​នៃ​ក្បាច់គុន​ដូនតា​ខ្មែរ ដែល​ការស្រាវជ្រាវ​នោះ គឺ​ពឹងផ្អែក​លើ​ប្រភព​អរូបី ដែល​រួមមាន​មរតក​មនុស្ស​រស់ សម្រាប់​ជា​មូលដ្ឋាន​នៃ​ការស្រាវជ្រាវ និង​ប្រភព​រូបី ដែល​មាន​សាស្ត្រា​ស្លឹក​រឹត វត្ថុ​បុរាណ សិលាចារឹក​ដែលមាន​ឆ្លាក់​នៅ​តាម​ប្រាសាទ​បុរាណ​នានា ព្រមទាំង​ប្រភព​កម្លាំង​ធម្មជាតិ ដូច​ជា​ការ​ស្រាវជ្រាវ​លើ​យ័ន្ត និង មន្តអាគម​ជាដើម​។ ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏​បាន​គោរព​ជម្រាបជូន​សម្ដេច​បវរ​ធិបតី​អំពី​ការត្រៀម​រៀបចំ​ការប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ «​ពានរង្វាន់​សម្ដេច​ធិបតី​» លើក​ទី​២ ដែល​គ្រោង​រៀបចំ​នៅ​ចុង ឆ្នាំ​២០២៥​។

​ជា​ការឆ្លើយតប សម្ដេច​បវរ​ធិបតី​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​សម្រេច​បាន​របស់​គណៈកម្មការស្រាវ​ជ្រាវ ដែល​បាន​ខិតខំ​នា​ពេលកន្លងមក និង​បាន​គូសបញ្ជាក់ថា យុទ្ធ​គុន​ដូនតា​ខ្មែរ​ដែល​បាន​រក្សាទុក​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ មាន​ភាព​សម្បូរបែប និង​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន ដូច្នេះ​យើង​ត្រូវ​ខិតខំ​ស្រាវជ្រាវ ចងក្រង ផ្សព្វផ្សាយ និង​អនុវត្ត ដើម្បី​អភិរក្ស​មរតក​យុទ្ធ​គុន​ដូនតា​ខ្មែរ ឱ្យ​មាន​និរន្តរភាព និង​បន្ត​ត​ជំនាន់​។ សម្ដេច​បវរ​ធិបតី​បាន​សង្កត់ធ្ងន់​ផងដែរ​ថា ការសិក្សា​ស្រាវជ្រាវ​នេះ គឺ​ត្រូវ​ធ្វើយ៉ាងណា​ឱ្យមាន​ភាព​សុក្រឹត និង​ច្បាស់លាស់​ដោយ​ផ្អែក​លើ​តឹកតាង​ប្រវត្តិសាស្ត្រ ព្រោះនេះ​ជា​ឯកសារ​ផ្លូវការ​ដ៏​មាន​សារៈសំខាន់​បំផុត​ដែល​ចងក្រង​អំពី​យុទ្ធ​គុន​ដូនតា​ខ្មែរ​។ ជាមួយគ្នានេះ គណៈកម្មការ​ត្រូវ​សិក្សា​ស្រាវជ្រាវ និង​កំណត់​អត្តសញ្ញាណ​ឱ្យ​ច្បាស់​នូវ​ប្រភេទ​យុទ្ធ​គុន​នីមួយៗ ដើម្បី​សង្គ្រោះ​យុទ្ធ​គុន​ដូនតា​ខ្មែរ​ដែល​បាន​បាត់បង់​, ជិត​នឹង​បាត់បង់ ក៏ដូចជា​អភិរក្ស​យុទ្ធ​គុន​ដូនតា​ខ្មែរ​ដែល​កំពុង​មាន​ការ​រីកចម្រើន​នា​ពេលបច្ចុប្បន្ន​។ សម្ដេច​បវរ​ធិបតី​បាន​លើកទឹកចិត្ត​ដល់​គណៈកម្មការ​បង្កើន​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​នូវ​ប្រភេទ​យុទ្ធ​គុណ​ដូនតា​ខ្មែរ ដ៏​សម្បូណ៌​បែប​។ ចំពោះ​ការរៀបចំ​ការប្រកួត​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ «​ពានរង្វាន់​សម្ដេច​បវ​រ​ធិបតី​» លើក​ទី​២ ឆ្នាំ​២០២៥​នេះ សម្ដេច​បវរ​ធិបតី​បាន​លើកទឹកចិត្ត​ឱ្យ​គណៈកម្មការ រៀបចំ​នីតិវិធី​នៃ​ការប្រកួត​ឱ្យ​កាន់តែ​ល្អប្រសើរ និង ជំរុញ​ការចូលរួម​ឱ្យបាន​ទូលំទូលាយ​ពី​គ្រប់​ប្រភេទ​យុទ្ធ​គុន​ខ្មែរ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​យល់ដឹង​កាន់តែច្រើន អំពី​មរតក​យុទ្ធ​គុន​ដូនតា​ខ្មែរ​យើង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.