ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

អភិបាលខេត្តស្វាយរៀង ដឹកនាំបើកយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក»

អភិបាលខេត្តស្វាយរៀង ដឹកនាំបើកយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង)៖ លោក​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានបើកយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ស្ថិតនៅបរិវេណសាលាឃុំក្រោលគោ ស្រុកស្វាយជ្រំ។

នាឱកាសនោះលោកអភិបាលខេត្ត បានថ្លែងថា​ យុទ្ធនាការសំអាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងចូលរួមចំណែកលើកកម្ពស់សោភ័ណភាព​ ស្រុក/ក្រុង និងទីប្រជុំជននៅតាមបណ្តាផ្លូវជាតិលេខ១ ឲ្យកាន់តែស្រស់ស្អាត មានអនាម័យ ខ្យល់អាកាសស្អាត និងសណ្តាប់ធ្នាប់ល្អ ប្រកបដោយភាពទាក់ទាញ ការស់នៅប្រកបដោយផាសុខភាព និងការទាក់ទាញអ្នកវិនិយោគនិងអ្នកទេសចរណ៍មកប្រទេសកម្ពុជា​កាន់តែច្រើនឡើង។

ទន្ទឹមនេះលោកបានស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់​ ទាំងវិស័យសាធារណៈ និងឯកជន រដ្ឋបាលក្រុង/ស្រុក​ ឃុំ​ សង្កាត់​ អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋត្រូវរៀបចំសកម្មភាព​ចុះសំអាតផ្លូវជាតិ​​នៅតាមមូលដ្ឋានរៀងៗខ្លួន និងសំណូមពរដល់បងប្អូនកម្មក​ កម្មការិនី​និងប្រជាពលរដ្ឋទាំងអស់​ សូមកុំបោះចោលសម្រាមនៅតាមដងផ្លូវ​ពាសវាលពាសកាលពេលកំពុងធ្វើដំណើរ។

បន្ទាប់ពីមានប្រសាសន៍បើកយុទ្ធនាការនេះ​លោក អភិបាល​អភិបាលរងខេត្ត​ លោកប្រធាន​ អនុប្រធាន​ និងមន្ត្រីនៃមន្ទីរបរិស្ថាន​ខេត្ត​ លោកអភិបាល​ និងគណៈអភិបាលស្រុក​ លោកមេឃុំ​ ក្រុមប្រឹក្សាឃុំ​ អាជ្ញាធរ​មូលដ្ឋាន​ ព្រមទាំងប្រជាពលរដ្ឋ​ និងសិស្សានុសិស្ស​បានធ្វើការរើសសំរាម​ ដើម្បីសម្អាតនៅតាមដងផ្លូវជាតិលេខ១ ក្នុងទីប្រជុំជនផ្សារក្រោលគោ​ និងតាមបណ្តោយផ្លូវជាតិក្នុងស្រុកស្វាយជ្រំ​ និងនៅតាមបណ្តោយផ្លូវជាតិក្នុងក្រុងស្វាយរៀង ក៏មានការចូលរួមពីសិស្សានុសិស្ស​ លោកគ្រូអ្នកគ្រូ​ ព្រមទាំងអាជ្ញាធពាក់ព័ន្ធ​ វិស័យ​ឯកជនចូលរួមសម្អាតផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.