ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

ឈ្មោះ សុខ គន្ធា ត្រូវបាន​ACU ចេញ​លិខិត កោះហៅ​ឲ្យចូល​ឆ្លើយ​បំភ្លឺ​ពី​ដំណើររឿង​ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​ក្នុង​គេហទំព័រ​ហ្វេ​ស​បុក​ផេក Kong Kan TV និង Oudom TV

ឈ្មោះ សុខ គន្ធា ត្រូវបាន​ACU ចេញ​លិខិត កោះហៅ​ឲ្យចូល​ឆ្លើយ​បំភ្លឺ​ពី​ដំណើររឿង​ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​ក្នុង​គេហទំព័រ​ហ្វេ​ស​បុក​ផេក Kong Kan TV និង Oudom TV

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​ចេញ​លិខិត​កោះហៅ ឈ្មោះ សុខ គន្ធា ភេទ​ស្រី ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ ទីលំនៅ​សព្វថ្ងៃ ភូមិ​ពោធិ​តា​អ៊ុន សង្កាត់​ស្រ​យ៉ូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​ឱ្យ​ចូល​មក​កាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០២៥ វេលា​ម៉ោង​១៤៖០០​នាទី​រសៀល​ដើម្បី​ឆ្លើយបំភ្លឺ ពី​ដំណើរ​រឿង​ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​ក្នុង​គេហទំព័រ​ហ្វេ​ស​បុក​ផេក Kong Kan TV និង Oudom TV កាលពី​ថ្ងៃ​០៤ ខែ​មករា ឆ្នាំ​២០២៥​។​

​បើ​តាម​លិខិត​កោះហៅ យោង​មាត្រា​១១១ មាត្រា​១១២ និង​មាត្រា​បន្តបន្ទាប់ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​, យោង​មាត្រា​២៥ មាត្រា​២៦ និង​មាត្រា​បន្តបន្ទាប់ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​, ដោយ​បាន​ការអនុញ្ញាត​ពី កិត្តិ​នីតិកោសល​បណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង អំពើពុករលួយ កោះហៅ​ឈ្មោះ ៖ សុខ គន្ធា ភេទ ស្រី ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ ទីលំនៅ​សព្វថ្ងៃ​៖ ភូមិ​ពោធិ​តា​អ៊ុន សង្កាត់​ស្រ​យ៉ូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​ឱ្យ​ចូល​មក​កាន់ អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០២៥ វេលា​ម៉ោង​១៤:០០ នាទី​រសៀល ដើម្បី​ឆ្លើយបំភ្លឺ​ពី​ដំណើរ​រឿង​៖ ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​ក្នុង​គេហទំព័រ​ហ្វេ​ស​បុក​ផេក Kong Kan TV និង Oudom TV កាលពី​ថ្ងៃ​០៤ ខែ​មករា ឆ្នាំ​២០២៥ ដូច​មាន​សំនួរ​ខាងក្រោម​៖
១៖ មូលហេតុ​អ្វី​បានជា​លោកស្រី​ផ្តល់​កិច្ចសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ពាក់ព័ន្ធ​នឹង​ឪពុក​របស់​លោកស្រី​?
២៖ តើ​អ្នកណា​ជា​អ្នក​ណែនាំ និង​រៀបចំ​ឱ្យ​លោកស្រី​ផ្តល់​កិច្ច​សម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​?
៣៖ តើ​លោកស្រី​មាន​ទំនាក់ទំនង​យ៉ាងដូចម្តេច ជាមួយ​អ្នកសារព័ត៌មាន​ទាំងនោះ​?
៤៖ តើ​ចំណុច​ណា​ដែល​លោក​ស្រី​និយាយថា ACU ចាប់ខ្លួន​ឪពុក​លោកស្រី​ដោយ​អយុត្តិធម៌​?
៥៖ តើ​កន្លែង​ណា​ដែលថា លោក ហេ ធឿន គ្មាន​កំហុស​?៖ លោកស្រី​សំណូមពរ​ឱ្យ​ថ្នាក់ដឹកនាំ​ជួយ​រក​ការពិត​ឱ្យ​ឪពុក​លោកស្រី តើ​ការពិត​ត្រង់​ចំណុច​ណា​?
៧៖ តើ​ចំណុច​ត្រង់​ណា​ដែល​ថា អ​.​ប​.​ព​. ចាប់ខ្លួន​ឪពុក​លោកស្រី​ដោយ​គ្មាន​ភស្តុតាង​?
​នៅក្នុង​លិខិត​កោះហៅ​របស់​ACU សាមីខ្លួន​ត្រូវ​មក​ឲ្យទាន់​ពេលវេលា​ដោ​យ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ពាក់ព័ន្ធ​បើ​មាន​៕


​

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.