ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

ខេត្តប៉ៃលិន និងខេត្តស្រះកែវ ប្រជុំអនុវត្តសម្ព័ន្ធមេត្រីភាព និងពង្រឹងកិច្ចសហប្រតិបត្តិការល្អ

ខេត្តប៉ៃលិន និងខេត្តស្រះកែវ ប្រជុំអនុវត្តសម្ព័ន្ធមេត្រីភាព និងពង្រឹងកិច្ចសហប្រតិបត្តិការល្អ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃ លិន បានទទួលជួបប្រជុំពិភាក្សាការងារជាមួយប្រតិភូថៃ ដឹកនាំដោយឯកឧត្តម ផារិនយ៉ា ភូធិសាត់ អភិ បាលខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងខេត្តទាំង២ (ប៉ៃលិន-ស្រះកែវ) ឱ្យបានកាន់តែល្អប្រសើរឡើង ដោយឆ្លើយតបទៅនឹងសក្តានុពល និងបម្រើឱ្យផលប្រ យោជន៍របស់ប្រជាជន និងប្រទេសទាំងពីរដោយស្មើភាព និងស្មោះត្រង់ កាលថ្ងៃទី០៣ ខែកុម្ភៈ នេះ នៅសាលាខេត្តប៉ៃលិន ។

លោកជំទាវ បាន ស្រីមុំ បានស្វាគមន៍យ៉ាងកក់ក្រៅចំពោះគណៈប្រតិភូខេត្តស្រះកែវ ដែលបានអញ្ជើញ មកខេត្តប៉ៃលិនក្នុងគោលបំណងរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងខេត្តជាប់ ព្រំដែននៃប្រទេសទាំងពីរ ហើយជាក់ស្តែងនាពេលកន្លងមក ខេត្តប៉ៃលិន និងខេត្តចាន់បុរី បានសហការគ្នា យ៉ាងល្អលើវិស័យមួយចំនួន ដូចជា៖ ការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩, បញ្ហាពលករឆ្លង ដែនខុសច្បាប់, ការទប់ស្កាត់បទល្មើសឆ្លងដែននានា, ការធ្វើពាណិជកម្មឆ្លងដែន, ផ្តល់កិច្ចសហការ សម្រួលដល់អ្នកជំងឺខ្មែរដែលទៅព្យាបាលនៅប្រទេសថៃ ដោយមិនគិតពីពេលវលា ជាពិសេសការនាំចេញ កសិផលរបស់ខេត្តប៉ៃលិន ទៅកាន់ព្រះរាជាណាចក្រថៃ ។

លោកជំទាវ បានមានប្រសាសន៍សំណូមពរដល់សមភាគីខេត្តស្រះកែវ គាំទ្រវិស័យឯកជននៃខេត្តទាំងពីរ ដើម្បីធ្វើពាណិជ្ជកម្មជាមួយគ្នាកាន់តែខ្លាំងឡើង ដូចជា ការផ្លាស់ប្តូរព័ត៌មានវិនិយោគពិព័រណ៍ពាណិជ្ជកម្ម និងផលិតផលសហគមន៍ (OTOP) យ៉ាងតិចពីរដងក្នុងមួយឆ្នាំ ដោយប្តូរវេនធ្វើជាម្ចាស់ផ្ទះគាំទ្រស្ថាប័ន ពាក់ព័ន្ធរបស់រដ្ឋាភិបាល និងឯកជន នៃប្រទេសទាំងពីរ។ សហការជំរុញ និងសម្រួលពាណិជ្ជកម្ម និងវិនិ យោគនៅជាប់ព្រំដែន ហើយសម្រាប់អ្នកកាន់ប័ណ្ណលិខិតឆ្លងដែន (Border Pass) ដូចជា អ្នកទេសចរ ឬ កម្មករ អាចធ្វើដំណើរឆ្លងកាត់ព្រំដែនខេត្ត ដូចជាកម្មករមកពីខេត្តច័ន្ទបុរី អ្នកអាចធ្វើដំណើរឆ្លងដែនទៅធ្វើ ការនៅខេត្តស្រះកែវ ។

ជាការឆ្លើយតបឯកឧត្តម ផារិនយ៉ា ភូធិសាត់ អភិបាលខេត្តស្រះកែវ បានសន្យាខិតខំបង្កើនកិច្ច សហប្រតិបត្តិការល្អ និងដោះស្រាយនូវរាល់សំណូមពររបស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងក្របខ័ណ្ឌសមត្ថកិច្ច របស់ខេត្ត ចំណែកបញ្ហា១ចំនួនទៀត ឯកឧត្តមបានសន្យាថានឹងនាំយកនូវរាល់សំណូមពរ ធ្វើការពិភាក្សា ជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងថ្នាក់ដឹកនាំ ដើម្បីរកលទ្ធភាព និងដំណោះស្រាយ ដើម្បីបង្កើនកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យបានកាន់តែល្អប្រសើឡើង ក្នុងនាមជាខេត្តសម្ព័ន្ធមេត្រីភាព ។

សូមបញ្ជាក់ថា៖ នៅក្នុងកិច្ចប្រជុំនោះដែរ ខេត្តទាំងពីរ (ប៉ៃលិន-ស្រះកែវ) ក៏បានប្តេជ្ញាគាំទ្រសហ ការគ្នាលើវិស័យអប់រំជំនាញ និងកីឡា រួមទាំងវិស័យទេសចរណ៍ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជន និង ទំនាក់ទំនងសាធារណៈនៃតំបន់ទេសចរណ៍ក្នុងខេត្ត ដោយផ្សព្វផ្សាយ និងគាំទ្រការតាំងពិព័រណ៍សិល្បៈ និងវប្បធម៌ខេត្តទាំងពីរ ដោយប្តូរវេនធ្វើជាម្ចាស់ផ្ទះតាមពេលវេលាសមស្របណាមួយ ៕

ដោយ សេន ត

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.