ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

មន្ត្រីនគរបាល​ខេត្ត​បាត់ដំបង ចុះ​បំពេញបែបបទ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូន​សិស្សានុសិស្ស​នៅ​វិទ្យាល័យ ក្តុល​ដូនទាវ​

មន្ត្រីនគរបាល​ខេត្ត​បាត់ដំបង ចុះ​បំពេញបែបបទ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូន​សិស្សានុសិស្ស​នៅ​វិទ្យាល័យ ក្តុល​ដូនទាវ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តបាត់ដំបង ៖ ​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ស្រប​តាម​ប្រសា​ន៍​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ ដាញ់ អេង​ប៊ុន​ចាន់ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង លោក​ឧត្តមសេនីយ៍ត្រី ម៉ាក ទ​ន ស្នងការរង​ផែនកា​រងារ​អត្តសញ្ញាណ​កម្ម លោក​ឧត្តមសេនីយ៍ត្រី រឿ​ម ធុច ស្នងការរង​ជំនួយ​ការដឹកនាំ​ការិយាល័យ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ លោក​វរសេនីយ៍ទោ សាន សី​ហ៊ាន នាយការិយាល័យ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ នៃ​ស្នងការដ្ឋាន ប្រើប្រាស់​រថយន្ត​ធ្វើ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ចល័ត​ចំនួន ០២ គ្រឿង ចុះ​បំពេញបែបបទ ផ្តល់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​សិស្សានុសិស្ស លោក គ្រូ អ្នកគ្រូ នៅ​វិទ្យាល័យ​ក្ដុល​ដូនទាវ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ជា​លើក​ទី​២ ។​

​តាម​ទិន្នន័យ​ដែល​ទទួលបាន​ពី​វិទ្យាល័យ​ក្តុល​ដូន​ទាវ នៅពេលនេះ​មាន​សិស្សានុសិស្ស ចំនួន ១៦៩​នាក់ ដែល​ដល់​អាយុ​ត្រូវ​បំពេញ​បែបបទ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ជូន ។

​ក្រុមការងារ​នឹង​បន្ត​ចុះទៅ​វិទ្យាល័យ​ក្តុល​ដូន​ទាវ ដើម្បី​បំពេញបែបបទ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ជូន ជា​បន្ត ទៀត​តាម​កាលបរិច្ឆេទ​ដែល​បាន​គ្រោងទុក ហើយ ក្រុមការងារ​នឹង​ចុះ​ទៅ​កាន់​វិទ្យាល័យ​ផ្សេងទៀត ក្នុង​មូលដ្ឋាន ក្រុង​បាត់ដំបង​ដូចជា​វិទ្យាល័​យនេត​យ៉ង់​-​វិទ្យាល័យ​ព្រះមុនីវង្ស​និង​វិទ្យាល័យ​សម្តេច​ឳ​ដែល​ប៉ាន់ស្មាន​មាន សិស្សានុសិស្ស​អាយុ​១៥​ឆ្នាំ​មាន​ចំនួន​១.០៨៩​នាក់​។​

​ដូច្នេះ​សូម​សិស្សានុសិស្ស ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​ទីលំនៅ​ក្នុង​មូលដ្ឋាន ខាងលើ ត្រៀម​នូវ​ឯកសារ​ផ្ទាល់ខ្លួន​និង​អញ្ជើញ​ទៅ​បំពេញបែបបទ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​នៅ​ទីនោះ ដើម្បី​បាន​ប្រើប្រាស់​ក្នុង​តាម​តម្រូវការ​ប្រចាំថ្ងៃ មន្ត្រីនគរបាល​ត្រៀមខ្លួន​បំពេញ​ការងារ​ជូន​ដោយ​ស្នាមញញឹម​៕
​
ដោយ ទៀវ ដារីន

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.