ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

ឃាត់ខ្លួន​ជនសង្ស័យ​០៥​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ លោត​សម្លាប់ខ្លួន នៅ​កាស៊ីណូ​ក្រោន​រី​សត

ឃាត់ខ្លួន​ជនសង្ស័យ​០៥​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ លោត​សម្លាប់ខ្លួន នៅ​កាស៊ីណូ​ក្រោន​រី​សត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ​: បន្ទាប់ពី​មាន​ករណី​មនុស្ស​លោត​សម្រាប់​ខ្លួន​ពីលើ​អគារ កាស៉ីណូ​ក្រោន​រី​សត ក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត នៅ​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២៥ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ចេញ​បទបញ្ជា​ដល់​កម្លាំង​នគរបាល​ជំនាញ ព្រហ្មទណ្ឌ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​កម្លាំង​នគរបាល​នាយកដ្ឋាន​ចារកម្ម ក្រោម​ការដឹកនាំ​សម្របសម្រួល​ផ្ទាល់​ដោយ​លោក លុយ ទី​ហូរ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ជុំវិញ​ករណី​នេះ​។​

​ជា​លទ្ធផល​បាន​បង្ហាញថា មុន​កើតហេតុ​មាន​ជនរងគ្រោះ​ម្នាក់​មាន​ឈ្មោះ PID NHARTONO ភេទ​ប្រុស អាយុ​37​ឆ្នាំ ជនជាតិ​ឥណ្ទូនេស៉ី ជា​បុគ្គលិក​កាស៉ីណូ​ក្រោន​រី​សត បាន​មាន​ជម្លោះ​ទាស់ទែង​គ្នា​ជាមួយ​មិត្ត​រួម​ការងារ ក្នុង​កាស៉ីណូ ទើប​បង្ក​ឲ្យមាន​ហឹង្សា​កើតឡើង ហើយ​ជនរងគ្រោះ បាន​រត់​គេចខ្លួន​តាម​បង្អួច​ជាន់​ទី​៣​នៃ​អគា​រ​កាស៉ីណូ​ទើប​បណ្តាលឲ្យ​ធ្លាក់​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង​។​

​ភ្លាមៗ​នោះ​ដែរ​កម្លាំង​នគរបាល​យើង​បាន ឃាត់ខ្លួន​ជនសង្ស័យ​ជន​ជនជាតិ​ឥណ្ធូនេស៉ី​ចំនួន​៥​នាក់​យក​មក​សួរនាំ រួមមាន​: ១-​ឈ្មោះ TOMMY FEBRY MAHULETTE ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ឥណ្ឌូនេស៊ី (​ជន​ដៃ ដល់​), ២-​ឈ្មោះ​៖ HUDLANTO ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ឥណ្ឌូនេស៊ី​, ៣-​ឈ្មោះ​៖ GERY CAHYADI ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ​ឥណ្ឌូនេស៊ី​, ៤-​ឈ្មោះ NICO ANDREAS ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ឥណ្ឌូនេស៊ី​, ៥-​ឈ្មោះ WIRIANI ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​ឥណ្ឌូនេស៊ី​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​សួរនាំ ជនសង្ស័យ​ទាំង ៥​នាក់ បាន​ឆ្លើយ​សារភាពថា ពួកគេ​ពិតជា​មាន​ជម្លោះ និង​បាន​ប្រើ​អំពើហិង្សា ជាមួយ​ជនរងគ្រោះ​ខាងលើ​ពិតប្រាកដ​មែន​។ នៅ​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥ កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ បាន​កំពុង​សួរ​នាំ​បន្ត និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.