ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់  ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់សង្កាត់ ខណ្ឌ ឆ្នាំ២០២៦ នៃរដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ... ==> បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក

១១​ថ្ងៃ មាន​ពលរដ្ឋ​ជាង​២​សែន​នាក់ បាន​ឈ្វេងយល់​ពី​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​

១១​ថ្ងៃ មាន​ពលរដ្ឋ​ជាង​២​សែន​នាក់ បាន​ឈ្វេងយល់​ពី​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រយៈពេល​១១ ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២៥ មាន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ជាង​២​សែន​នាក់​បាន​ចូលរួម​ឈ្វេងយល់​អំពី​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​។ លោក​បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ ថ្លែងថា ការ​ឈ្វេងយល់​នេះ ធ្វើឡើង​តាមរយៈ​សកម្មភាព​មន្ត្រី​ថ្នាក់ជាតិ និង​អាជ្ញាធរ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​បន្ត​ចុះ​ផ្សព្វផ្សាយ គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ទូទាំង​ប្រទេស​ជាង​៥​ពាន់​លើក​។

​អ្នកនាំពាក្យ​បាន​មានប្រសាសន៍ថា គោលបំណង​នៃ​ការប្រឹងប្រែង​ផ្សព្វផ្សាយ​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព គឺ​ដើម្បី​បំផុស​ចលនា​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​គាំទ្រ​គោលនយោបាយ​នេះ​ឱ្យ​បាន​សកម្ម តាមរយៈ​សកម្មភាព​វិជ្ជមាន​ជាអាទិ៍ ការ​រាយការណ៍​ជូន​អាជ្ញាធរ និង​សមត្ថកិច្ច​នូវ​រឿងរ៉ាវ​ក្នុង​មូលដ្ឋាន​ដែល​ជា​តម្រុយ​បទល្មើស ឬ​សកម្មភាព​ល្មើស​ជាក់ស្ដែង ដូចជា​ការលក់ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន និង​ក្មេង​ទំនើង​ជាដើម​។

​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព មាន​លក្ខណៈសម្បត្តិ ៧​យ៉ាង រួមមាន ១.​ផ្តល់​សេវា​សាធារណៈ​ជា​ពិសេស​សេវា​រដ្ឋបាល​ប្រកបដោយ​គុណភាព តម្លាភាព និង​ទទួលបាន​ជំនឿ​ចិត្ត ២.​គ្មាន​បទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង​ខុសច្បាប់ និង​បទល្មើស​គ្រប់​ប្រភេទ ៣.​មាន​សណ្តាប់ធ្នាប់​សាធារណៈ​ល្អ ជាពិសេស​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍ ៤.​គ្មាន​អំពើ​អនាចារ គ្មាន​ការជួញដូរ​មនុស្ស​ពិសេស​ស្ត្រី និង​កុមារ ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព ៥.​ដោះស្រាយ​វិវាទ​នៅតាម​មូលដ្ឋាន​ក្រៅ​ប្រព័ន្ធ​តុលាការ ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព ៦.​មាន​អនាម័យ មាន​សោភ័ណភាព​ល្អ និង​មាន​បរិស្ថាន​ល្អ និង​៧.​ឆ្លើយតប​បាន​ទាន់ពេលវេលា​ចំពោះ​គ្រោះមហន្តរាយ និង​រាល់​ជំងឺឆ្លង​រាតត្បាត​កាច​សាហាវ​ប្រកបដោយ​ប្រសិទ្ធភាព​៕

​កញ្ញា សេង សុខ​ហ៊ុន​
​មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.